ការសិក្សាជាច្រើនបានរកឃើញថា រួមភេទមានសារៈសំខាន់ដល់សុខភាពមនុស្សគ្រប់គ្នា។ ការសិក្សាខ្លះបានលើកឡើងថា រួមភេទអាចជួយឲ្យយើងរស់នៅបានយូរ ដោយសាររួមភេទផ្តល់នូវអត្ថប្រយោជន៍ច្រើនដល់សុខភាព។
ត្រួតពិនិត្យដោយ គឹម កាណែល
ការសិក្សាជាច្រើនបានរកឃើញថា រួមភេទមានសារៈសំខាន់ដល់សុខភាពមនុស្សគ្រប់គ្នា។ ការសិក្សាខ្លះបានលើកឡើងថា រួមភេទអាចជួយឲ្យយើងរស់នៅបានយូរ ដោយសាររួមភេទផ្តល់នូវអត្ថប្រយោជន៍ច្រើនដល់សុខភាព។
ការសិក្សាជាច្រើនបានបង្ហាញថា រួមភេទញឹកញាប់មានទំនាក់ទំនងនឹងការរស់នៅបានយូរ ឬអាយុវែង។ អ្នកស្រាវជ្រាវជឿថាអាចជួយបន្ថយហានិភ័យជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងផ្សេងៗទៀត។
រួមភេទអាចជួយឲ្យកម្រិតអ័រម៉ូនមានលំនឹង ល្អសម្រាប់សុខភាព ដូចជា វដ្ដរដូវទៀងទាត់ និងបន្ថយអាការៈពេលអស់រដូវ។
ទោះបីការរួមភេទមើលទៅដូចជាមិនទាក់ទងនឹងអាការៈឈឺក្បាល ប៉ុន្តែតាមពិត រួមភេទអាចជួយបន្ថយអាការៈនេះបានដែរ។ នេះមកពីពេលរួមភេទ រាងកាយបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន (oxytocin) ដែលអ័រម៉ូននេះជួយកាត់បន្ថយការឈឺចាប់។
ផលប្រយោជន៍មួយទៀតនៃអ័រម៉ូនអុកស៊ីតុស៊ីន គឺជួយបន្ធូរអារម្មណ៍បាន។ ការសិក្សាទៅលើកណ្ដុរបានបង្ហាញថា អ័រម៉ូននេះមានឥទ្ធិពលប្រឆាំងនឹងអ័រម៉ូនករទីសូល (cortisol) ដែលជាអ័រម៉ូនស្ត្រេស។ ម៉្យាងទៀត ការរួមភេទក៏ជួយឲ្យគេងលក់ស្រួលផងដែរ។
នៅឆ្នាំ២០១៣ អ្នកស្រាវជ្រាវអូស្ត្រាលីបានចេញផ្សាយការសិក្សាមួយបង្ហាញថា ការបញ្ចេញទឹកកាមញឹកញាប់ចន្លោះអាយុពី ២០ ទៅ ៥០ ឆ្នាំគឺមានភាគរយតិចដែលអាចវិវត្តជំងឺមហារីកក្រពេញប្រូស្តាត។
ការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ Wilkes បានបង្ហាញថា អ្នកដែលរួមភេទពីរដងក្នុងមួយសប្ដាហ៍តែងមានអង់ទីករ IgA ច្រើនជាងអ្នករួមភេទតិចជាងម្ដងក្នុងមួយសប្ដាហ៍ ហើយអង់ទីករ IgA គឺជាប្រព័ន្ធភាពស៊ាំជួរមុខ ដែលអាចការពារយើងពីជំងឺផ្ដាសាយបាន។
រួមភេទ ក៏ដូចការហាត់ប្រាណដែរ គឺអាចដុតបំផ្លាញជាតិខ្លាញ់ និងកាឡូរី។ ជាមធ្យម រត់រយៈពេល ៣០ នាទី អាចដុតបំផ្លាញកាឡូរីសម្រាប់ស្ត្រីបាន ២១៣ កាឡូរី និងសម្រាប់បុរស ២៧៦ កាឡូរី។ ឯរួមភេទវិញ អាចដុតកាឡូរី ៦៩ កាឡូរីសម្រាប់ស្ត្រី និង ១០១ កាឡូរីសម្រាប់បុរស ក្នុងរយៈពេលដូចគ្នា។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
គឹម កាណែល