រោគសញ្ញាកើតរើម (វីដេអូ)
ជំងឺរើមបង្កឡើងដោយវីរុស Varicella-zoster ដូចគ្នាទៅនឹងជំងឺអុតស្វាយដែរ តែបើនិយាយឲ្យស្រួលស្ដាប់ទៅវានៅក្នុងអម្បូរតែមួយ។ អ្នកកើតជំងឺនេះសុទ្ធសឹងតែជាអ្នកដែលធ្លាប់កើតមានជំងឺអុតស្វាយ ព្រោះវាបង្កឡើងដោយវីរុសដូចគ្នា។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅថា ផលវិបាកនៃជំងឺរើម គឺឈឺ ក្តៅ មានលេចចេញពងទឹកតូចៗ ធ្វើឲ្យស្បែកខូចដោយបន្សល់ស្លាកស្នាម។ តែទាស់ត្រង់ថាអ្នកខ្លះទៅរកពេទ្យឲ្យព្យាបាល និងអ្នកខ្លះទៀតនៅធ្វើតាមបែបបុរាណទៅរកគ្រូស្ដោះ ផ្លុំ ឬវ៉ៃឲ្យឆាប់ចេញអស់។ ទង្វើបែបនេះ លោកថា អាចឈឺលើសដើមទៅវិញ។ អត្ថបទពាក់ព័ន្ធ: ល្អមែនទែន ទឹកឃ្មុំជួយព្យាបាលរើមលើមាត់ ដូចថ្នាំដែរ ឆ្ងល់អត់ ម៉េចបានកើតភ្លឺ? ធ្វើម៉េចឆាប់បាត់? កើតរើមត្រូវទៅពេទ្យ កុំទៅរកគ្រូស្ដោះផ្លុំ វ៉ៃ ប្រយ័ត្នលើសដើម បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន ម៉ាក់ប៉ាកុំថើបមាត់កូនឲ្យសោះ មានមេរោគជាច្រើនឆ្លងតាមផ្លូវដង្ហើម