backup og meta

ដូសទី២ អាចចាក់នៅកន្លែងផ្សេង ខុសពេលចាក់វ៉ាក់សាំងលើកទី១ បានអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 09, 2021

    ដូសទី២ អាចចាក់នៅកន្លែងផ្សេង ខុសពេលចាក់វ៉ាក់សាំងលើកទី១ បានអត់?

    ក្រោយ​ពី​មាន​ការ​សួរ​ច្រើន ជុំ​វិញ​ករណីចាក់​វ៉ាក់សាំង​លើក​ទី២ អាច​ទៅ​ចាក់​ខុស​ពី​កន្លែង​លើក​ទី១ ​ដោយ​ភ្ជាប់​ជាមួយ​ប័ណ្ណ​ចាក់​ថ្នាំ​លើក​ទី​១​បាន​ឬ​ទេ? នៅ​ព្រឹក​ថ្ងៃ​ទី០៩ ខែ​០៤ ឆ្នាំ​២០២១ រដ្ឋ​លេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ នៃ​ក្រសួង​សុខាភិបាល​លោក​ជំទាវ ឱ វណ្ណឌីន បាន​ឆ្លើយ​តប​បញ្ជាក់​ថា អ្នក​ដែល​ចាក់​វ៉ាក់សាំង​លើក​ទី​១​ហើយ សុំ​ទៅ​ចាក់​វ៉ាក់សាំង​លើក​ទី២ នៅ​កន្លែង​ដែល​បាន​ចាក់​លើក​ទី១​វិញ ដោយសារ​តែ៖

    ១. ទិន្នន័យ​អ្នក​ចាក់​នៅ​កន្លែង​ចាក់​លើក​ទី១​ស្រាប់

    ២. វ៉ាក់សាំង​លើក​ទី​២ ក៏​បាន​រក្សា​ទុក​នៅ​កន្លែង​ចាក់​លើក​ទី​១

    ៣. ការ​ផ្ទៀង​ផ្ទាត់​ចាំ​បាច់​ត្រូវ​ធ្វើ​នៅ​កន្លែង​ចាក់​លើក​ទី១ ដើម្បី​បញ្ជាក់​ថា អ្នក​ដែល​បាន​ចាក់​លើក​ទី១ បាន​មក​ចាក់​លើក​ទី២​ហើយ ឬ​នៅ?

    ៤. ចៀស​វាង​ភាព​ច្របូក​ច្របល់​នឹង​ការ​ផ្ទេ​វ៉ាក់សាំង​ចុះ​ឡើង​ពី​កន្លែង​មួយ​ទៅ​កន្លែង ដែល​ធ្វើ​ឲ្យ​ខូច​វ៉ាក់សាំង

    ៥. នៅ​កន្លែង​ចាក់​លើក​ទី១ គ្រូពេទ្យ​បាន​ជម្រាប​រួច​ហើយ យើង​គួរ​តែ​ដឹង​ថា ខ្លួន​ត្រូវ​ធ្វើ​យ៉ាង​ណា​ហើយ ដើម្បី​ចាក់​លើក​ទី២ បាន​ត្រឹម​ត្រូវ។

    វ៉ាក់សាំង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម