backup og meta

ខណ្ឌមួយនេះមានអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះច្រើនជាងគេ

ខណ្ឌមួយនេះមានអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះច្រើនជាងគេ

នៅ​រាជធានី​ភ្នំពេញ​មាន​អ្នក​ជំងឺ​កូវីដ-១៩ កម្រិត​ស្រាល ព្យាបាល​នៅ​តាម​ផ្ទះ​ប្រមាណ ១ ៣០០នាក់ ក្នុង​នោះ​អ្នក​រស់​នៅ​ខណ្ឌ​សែន​សុខ​មាន​ចំនួន​ច្រើន​ជាង​គេ គឺ​ជាង ២០០​នាក់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ។

លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី ការ​ផ្សព្វផ្សាយ​នីតិវិធី និង​យន្តការ​ដាក់​ព្យាបាល​តាម​ផ្ទះ ចំពោះ​អ្នក​ជំងឺ​កូវីដ-១៩ កម្រិត​ស្រាល និង​គ្មាន​រោគ​សញ្ញា ការ​ពី​ព្រឹកមិញ​នេះ​ថា ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង ១ ៣០០នាក់​នោះ មាន​អ្នក​ជា​សះ​ស្បើយ​ ជាង ២០០នាក់​ហើយ គិតចាប់​ពី​ថ្ងៃ​អនុញ្ញាត​ឲ្យ​មាន​ការ​ព្យាបាល​នៅ​តាមផ្ទះ កាលពីចុងខែមេសា រហូតដល់ថ្ងៃទី១២ កក្កដា ២០២១នេះ។

តួលេខ​អ្នក​ជំងឺ​កូវីដ-១៩ កម្រិត​ស្រាល​ព្យាបាល​នៅ​តាម​ផ្ទះ​ក្នុង​ខណ្ឌ​នីមួយៗ

– ខណ្ឌ​សែនសុខ ២២៦នាក់

– ខណ្ឌ​មានជ័យ ១៣២នាក់

– ខណ្ឌ​ពោធិ៍សែន ១១៨នាក់

– ខណ្ឌ​បឹងកេងកង ៩៨នាក

– ខណ្ឌ​ដង្កោ ​៨៩នាក់

– ខណ្ឌឫស្សីកែវ ៦៥នាក់

– ខណ្ឌច្បារអំពៅ ៥៨នាក់

– ខណ្ឌដូនពេញ ៥៤នាក់

– ខណ្ឌចំការមន ៥៣នាក់

– ខណ្ឌទួលគោក ៣៩នាក់

– ខណ្ឌកំបូល ៣៤នាក់

– ខណ្ឌជ្រោយចង្វារ ៣០នាក់

– ខណ្ឌព្រែកព្នៅ តិចជាង

គោល​បំណង​នៃ​ការ​អនុញ្ញាត​ឲ្យ​អ្នក​ជំងឺ​កូវីដ-១៩ កម្រិត​ស្រាល ព្យាបាល​នៅ​តាម​ផ្ទះ​នេះ ដើម្បី​ទុក​ទីតាំង​នៅ​មន្ទីរពេទ្យ​រៀបចំ​ឲ្យ​បាន​ល្អ​តាម​លក្ខណៈ​បច្ចេកទេស ក្នុង​ការ​ត្រៀម​ទទួល​អ្នក​ជំងឺ​កូវីដ-១៩ កម្រិត​ធ្ងន់ ងាយ​សង្គ្រោះ​អ្នក​ជំងឺ​កម្រិត​ធ្ងន់​ទាន់​ពេល​វេលា។

ខាងក្រោម​នេះ​ជា​វិធីព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩ គ្មាន​រោគសញ្ញា ឬ​កម្រិតស្រាល នៅ​តាម​ផ្ទះ ណែនាំ​ដោយ​ក្រសួង​សុខាភិបាល។

ការព្យាបាលអ្នកជំងឺកូវីដនៅតាមផ្ទះ

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

12/07/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

នៅរដូវភ្ជុំបិណ្ឌនេះ កុំភ្លេចអនុវត្តវិធីបង្ការជំងឺផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗ

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 12, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម