backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Synovitis (ជំងឺរលាកស្រោមសន្លាក់)


អត្ថបទ​ដោយ Leng Pechsovatey · កែ Nov 09, 2021

Synovitis (ជំងឺរលាកស្រោមសន្លាក់)

និយមន័យ

១- អ្វី​ទៅជា​ជំងឺ​រលាក​ស្រោមសន្លាក់?

រលាក​ស្រោម​សន្លាក់​​​ជា​ការ​រលាក​ភ្នាស​ស្រោម​សន្លាក់​របស់​ឆ្អឹងដែល​ជា​ភ្នាស​ស្តើង​រុំ​ព័ទ្ធ​លើ​សន្លាក់​ជង្គង់ ត្រគាក កដៃ ស្មា និង​ក​ជើង​ តែ​ភាគ​ច្រើន​ការ​រលាកស្រោម​សន្លាក់នេះ​​កើតឡើង​នៅលើ​ជង្គង់។ នៅ​ពេល​ដែល​ភ្នាស​ស្រោម​សន្លាក់រលាក វា​នឹង​បណ្តាល​ឲ្យ​ហើម​និង​ឈឺចាប់។ ភ្នាស​នេះ​ពោពេញ​ទៅ​ដោយ​ទឹករំអិលដែល​បញ្ចេញ​ដោយ​ភ្នាស​ផ្ទាល់​ និង​អាច​​មក​ពី​ប្រហោង​សន្លាក់ ថង់ទឹក​សន្លាក់ និង​សរសៃពួរ។ គេ​អាច​យក​ទឹក​រំអិល​នេះ​ទៅ​ពិនិត្យ​មើល​ដើម្បី​ដឹង​ពី​បញ្ហា​នានានៅនឹង​សន្លាក់។

ជាញឹកញាប់​ការ​រលាក​ស្រោម​សន្លាក់​នេះ​បណ្តាល​មក​ពី​ធ្លាប់ហូរ​ឈាម​សន្លាក់​ម្តងហើយ​ម្តងទៀត​ដោយ​ពុំ​មាន​ការ​ព្យាបាល​ទាន់ពេល​និង​ត្រឹមត្រូវ។ បន្ទាប់​ពី​នោះ​ភ្នាស​ស្រោម​សន្លាក់​ក៏​ឡើង​ក្រាស់នាំ​ឲ្យ​សរសៃឈាម​ដុះ​កាន់​តែ​ច្រើន​ឡើងៗ បណ្តាល​ឲ្យ​ហូរ​ឈាម​កាន់​តែ​ខ្លាំង​ក្នុង​សន្លាក់។

២- តើ​ជំងឺ​រលាក​ស្រោម​សន្លាក់​​កើត​ឡើង​ញឹកញាប់​ប៉ុណ្នា?

សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព័ត៌មាន​លម្អិត។

អត្ថបទពាក់ព័ន្ធ៖ មកពីទម្លាប់ញ៉ាំបែបនេះ បានជាលើសជាតិអាស៊ីដ ទៅជាឈឺសន្លាក់

រោគ​សញ្ញា

៣- តើ​ជំងឺរលាកស្រោមសន្លាក់​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?

តាម​ការ​ពិនិត្យ​វិញ កម្រិត​នៃការ​ឈឺ​ចាប់​គឺ​ធ្ងន់ធ្ងរ​ជាង​ការ​គិត​ទៅ​ទៀត ពេលខ្លះ​មិន​ហើម​ក៏​ឈឺ ឬក៏​ឈឺ​នៅ​ពេល​ប៉ះ​សន្លាក់ ករណី​នេះ​គេ​ហៅ​ថា “arthralgias” (បក​ប្រែ​ថា “ឈឺ​សន្លាក់” ភាសា​ក្រិច)។

ការ​រលាក​ស្រោម​សន្លាក់​អាចបែងចែកខុស​ពី​ជំងឺ​សន្លាក់​ដទៃ​បាន​ដោយសារ​បរិវេណ​ជុំវិញ​សន្លាក់​ហើម។ វា​អាច​ឡើង​ប៉ោង​និង​ក្តៅ​ឧណ្ហៗនៅពេល​ប៉ះ។ ក្រៅ​ពី​ក្រហម​ហើយ​ប៉ោងក៏អាច​មាន​សញ្ញា​រឹងស្ពឹក ឈឺ និង​លឺសូរផុសៗ​ពេល​ធ្វើចលនា​ឬ​ដាក់សម្ពាធ​លើវា។

ក្រៅពីនេះ​អាការៈ​រលាក​ស្រោម​សន្លាក់​ក៏​អាច​មាន​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀបរាប់​ខាង​លើ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- តើ​យើង​​គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា?

បើ​យើង​មាន​សញ្ញា​ដូចដែល​បាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀតមនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​ដែល​ល្អគឺត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

មូលហេតុ

៥- អ្វី​ទៅ​ជាមូលហេតុ​នៃ​ជំងឺ​រលាក​ស្រោម​សន្លាក់​?

ជំងឺរលាក​ស្រោម​សន្លាក់​មាន​មូលហេតុ​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់ តែ​មូលហេតុ​ដែល​ញឹកញាប់​ជាង​គេ​នោះគឺការ​ប្រើ​សន្លាក់​ហួស​កម្រិត​ចំពោះ​អ្នក​ដែល​សកម្ម​និង​មាន​សុខភាព​ល្អ ហើយ​វា​ក៏​អាច​ជា​ផ្នែក​នៃ​រោគគ្រុន​សន្លាក់ឆ្អឹង របេង របួស ឬរោគ​ប្រគ្រីវជាដើម។

ឯ​ពេល​ខ្លះ​វិញ អ្នក​ធ្លាប់​មាន​របួស​ស្រាល​ពី​មុន​មក ​ឬ​ក៏​អ្នក​មិន​បាន​ចាប់​អារម្មណ៍​ថា​មាន​របួស​ទេ តែ​ទឹក​រំអិលកើន​ឡើង​ដោយសារ​តែ​ការ​ប៉ះ​ទង្គិច​ និង​រលាក​ទាំង​នោះ។

អត្ថបទពាក់ព័ន្ធ៖ ចុចទូរសព្ទច្រើន​ ប្រយ័ត្ន​រលាកសន្លាក់ឆ្អឹងដៃ

កត្តា​ប្រឈម

៦- តើ​អ្វី​ខ្លះ​ជា​កត្តា​ប្រឈម​នឹង​រឿង​នេះ?

សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព័ត៌មាន​លម្អិត​។

អត្ថបទពាក់ព័ន្ធ៖

ការ​ធ្វើ​រោគ​វិនិច្ឆ័យនិង​ការព្យាបាល

ពត៌មាន​ទាំង​នេះ​មិន​អាច​ប្រើ​ជំនួស​ដំបូន្មាន​ផ្នែក​វេជ្ជសាស្ត្រ​បាន​ទេ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព័ត៌មាន​លម្អិត។

៧- តើ​គេ​ធ្វើ​រោគ​វិនិច្ឆ័យតាមរបៀបណា?

ដំបូង​ឡើយ​គ្រូពេទ្យ​ត្រូវ​ពិនិត្យ​មើល​រូបរាង​ពីក្រៅ​របស់​សន្លាក់​សិនដើម្បី​ឃើញ​ថា​វា​ឡើងក្រហម ហើម​ឬ​ប៉ោងដែរ​ទេ។ បន្ទាប់​មក​គ្រូពេទ្យ​អាច​ស្នើរសុំ​តេស្ត​ទឹក​រំអិល​សន្លាក់ដោយយក​ម្ជុលបូម​ទឹក​ជុំវិញ​សន្លាក់ហើយ​យក​ទៅ​កន្លែង​ពិនិត្យថា​តើមាន​ជំងឺ​អ្វី​ទាក់ទង​នឹង​សន្លាក់ដែរឬអត់។ តេស្ត​នេះ​អាច​ធ្វើ​បាន​នៅ​ក្នុង​បន្ទប់​គ្រូពេទ្យ​ផ្ទាល់ដែល​ចំណាយ​ពេល​ប្រហែល ១ម៉ោង។ គេ​ក៏​អាច​ធ្វើ​តេស្ត​មួយទៀត​ហៅថា “Patellar tap’ ដែល​ពេទ្យ​ដាក់​ដៃសង្កត់ជង្គង់ដែល​ធ្វើ​ឲ្យ​ចេញ​ជាតិទឹកហៀរ​ពីក្រោមក្បាល​ជង្គង់។ វិធី​នេះ​ងាយ​ស្រួលឲ្យ​យើង​ដឹងថាមាន​ហើម​ពីក្រោម​សាច់ដុំ​ឬ​អត់។ ពេទ្យ​ក៏​អាចសុំ​ធ្វើ​តេស្តថត​កាំ​រស្មីអ៊ិច ស្កេនឆ្អឹង ឬ​អេកូ​ជាដើម​ដើម្បី​រក​មើល​ក្រែង​មាន​ជំងឺ​​ឆ្អឹងផ្សេង​ទៀត។

ចំពោះ​រលាក​សន្លាក់​ត្រគាក​វិញតែង​កើតឡើង​លើ​កូន​ក្មេង សញ្ញា​ចំបង​គឺ​ឈឺ​ត្រគាក​តែ​ម្តង។ ក្មេង​ខ្លះ​កើត​វា​ភ្លាមៗ​ ឯក្មេង​ខ្លះ​ទៀត​ឈឺ​ម្តង​បន្តិចៗហើយ​ពេល​ដែល​ឈឺ​ខ្លាំងក្មេង​នឹង​មិន​ចង់​ឈរឬ​ធ្វើ​ចលនា​ទេ គេ​នៅ​ស្ងៀម​មួយ​កន្លែងដែល​មិន​ប៉ះពាល់​កន្លែង​ឈឺ។ គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ដោយ​ទាត់ចោលសញ្ញា​នៃ​ជំងឺ​ផ្សេង​សិន​។

៨- តើ​គេ​ព្យាបាលជំងឺរលាក​សន្លាក់តាម​របៀប​ណា?

ជាទូទៅ​គេ​ព្យបាល​ដោយប្រើ​ថ្នាំ​ប្រឆាំង​ការ​រលាកដូចជា aspirin ឬ ibuprofen ឬ corticosteroids។ ការ​ស្អំ​ទឹក​កកក៏​អាច​ជួយ​បន្ថយ​ការ​ហើម​ដែរ។ គេ​អាច​បូម​ទឹក​ជុំ​វិញ​សន្លាក់​ចេញដើម្បី​សម្រួល​កុំ​ឲ្យ​មាន​ការ​រំខាន​បាន។ ឯ​ករណី​ធ្ងន់ធ្ងរ​វិញ​គេ​អាច​ចាក់ Cortisone ឬ​វះកាត់​ជាលិកា​រលាក​នោះ​ចោល។

តែ​បើ​ធ្ងន់ធ្ងរ​ពេក​ជាពិសេស​នៅ​ជង្គង់ គេ​អាចវះ​កាត់​ប្តូរ​វា​បាន។ ការ​ព្យាបាល​អាស្រ័យ​លើមូលហេតុ​បង្កនិង​ថា​តើ​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ប៉ុនណា។ ចំពោះ​សន្លាក់​ត្រគាក​វិញ​អ្នក​ត្រូវ​នាំ​ក្មេង​ទៅ​ជួប​គ្រូពេទ្យច្រើន​ដង​តាម​ការ​កំណត់ ហើយ ៦ខែ ក្រោយត្រូវ​ទៅ​ជួប​ម្តងទៀតដើម្បី​បញ្ជាក់​ថា​គ្មាន​បញ្ហា​តទៀត។

រលាក​ស្រោម​សន្លាក់​មួយ​ប្រភេទ​ទៀតជាប្រភេទ​ជំងឺ​សម្ងំ មានន័យ​ថា​យើង​​ឈឺ រោយ និង​ស្ពឹក​សន្លាក់​នៅ​ពេល​ព្រឹកតែ​យើង​​មិន​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញភ្លាម​ៗ​ទេ​ព្រោះ​ពុំ​ទាន់​មាន​សញ្ញា​ទូទៅ​របស់​វាដូចជា ឈឺ​តែ​អត់​ហើម​ ឬ​ក្តៅ​ដោយសារ​ការ​រលាកទេ។ បើ​អ្យើង​មាន​ជំងឺ​សម្ងំ​បែប​នេះ យើង​អាច​ធ្វើ MRI (magnetic resonance imaging) បានតែ​ការ​ថត​កាំរស្មីអ៊ិច​ធម្មតា​មិន​អាច​មើល​ឃើញ​ទេ។ ជាទូទៅ​វា​បណ្តាល​មក​ពីគ្រុន​សន្លាក់ និងកើត​ឡើង​មុន​រលាក​សន្លាក់។ វា​ក៏​អាច​សម្ងំនៅពេល​អ្នក​រលាក​ខូច​សន្លាក់​ច្រើន​ផង​ដែរ។ ទោះ​បី​ជា​ការ​រលាក​សន្លាក់​មិន​រំខាន​អ្នក​ក៏​ដោយ តែ​អ្នក​តែង​រោយ​ស្ពឹក​សន្លាក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ សរុប​ទៅ​ការ​ព្យាបាល​ជាទូទៅ​គឺ ថ្នាំ​ប្រឆាំងការ​រលាក​និង​ការ​ស្អំ​ទឹក​កកដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់។

ការ​ប្ដូរ​របៀប​រស់នៅនិង​ការ​ព្យាបាលនៅ​ផ្ទះ

៩- តើការ​ប្ដូរ​របៀប​រស់នៅនិង​ការ​ព្យាបាលនៅ​ផ្ទះ​អ្វី​ខ្លះដែល​អាច​គ្រប់​គ្រង​ជំងឺ​នេះ​បាន?

សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព័ត៌មាន​លម្អិត​។

អត្ថបទពាក់ព័ន្ធ៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទ​ដោយ Leng Pechsovatey · កែ Nov 09, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម