៣. ស្តាប់ចម្រៀង
ការស្តាប់ចម្រៀងដែលយើងចូលចិត្តអាចជួយឲ្យយើងមានថាមពល ជាពិសេសចម្រៀងចង្វាក់បែបកន្រាក់អារម្មណ៍។ យើងអាចស្តាប់ចម្រៀងដោយប្រើកាសចៀសវាងរំខានដល់អ្នកដទៃ។ ការស្តាប់ចម្រៀងអាចជួយឲ្យខួរក្បាលផ្ចង់អារម្មណ៍បានល្អផងដែរ។
៤. លុបលាងមុខ
ការលុបលាងមុខ និងក ដោយប្រើទឹកត្រជាក់អាចជួយកាត់បន្ថយភាពតានតឹងបាន។ ការសិក្សាមួយចំនួនបានឲ្យដឹងថាទឹកត្រជាក់អាចជួយដាស់ស្មារតី និងផ្ចង់អារម្មណ៍បានល្អ។ នៅពេលយើងមានអារម្មណ៍ថាងងុយគេងយើងអាចលុបលាងមុខនឹងទឹកត្រជាក់រហូតដល់យើងមានអារម្មណ៍ថាស្វាងល្អ។ ការសិក្សាដដែលនោះបានបង្ហាញថាការងូតទឹកត្រជាក់ពេលព្រឹកអាចជួយដាស់ស្មារតី និងកាត់បន្ថយភាពតានតឹងបានល្អជាងទឹកក្ដៅ។
៥. ការគេងថ្ងៃ
អំឡុងពេលសម្រាកអាហារថ្ងៃត្រង់ ប្រសិនជាយើងអាចឆ្លៀតគេងថ្ងៃរយៈពេល១៥ទៅ២០នាទីគឺគ្រប់គ្រាន់ដើម្បីបង្កើនកម្លាំងឡើងវិញ បង្កើនការប្រុងប្រយ័ត្ន និងបង្កើនចលនាសាច់ដុំ។
៦. សម្រាក និងងើបឡើងធ្វើចលនា