backup og meta

គេងពាក់ស្រោមជើងមានផល​ល្អសម្រាប់សុខភាព ពិសេសអ្នកមានបញ្ហាប្រេះកែងជើង​

គេងពាក់ស្រោមជើងមានផល​ល្អសម្រាប់សុខភាព ពិសេសអ្នកមានបញ្ហាប្រេះកែងជើង​

ពាក់​ស្រោម​ជើង​អាច​ផ្តល់​ភាព​កក់ក្ដៅ​ដល់​ជើង និង​ជួយ​ពេល​ពាក់​ស្បែកជើង​ឲ្យ​មាន​អារម្មណ៍​ស្រួលជាង​មុន​។ មិនត្រឹមតែប៉ុណ្ណោះ​ការ​ពាក់​ស្រោមជើងពេលគេង​អាច​ជួយ​ដល់​សុខភាពរាងកាយ​ច្រើនផង​ដែរ​។ ការ​គេង​ពាក់​ស្រោម​ជើង​​ទំនង​ជា​​ប្លែក​បន្តិច​​ដែរ​សម្រាប់​ស្រុក​យើង​ដោយ​សារ​អាកាសធាតុមិនសូវអំណោយ​ផល ប៉ុន្តែ​នៅ​រដូវ​រងារ ឬ​គ្នា​យើង​ដែល​គេង​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​អាច​សាក​ល្បង​បាន​ដើម្បី​ជាប្រយោជន៍​សុខ​ភាព។

. សម្រាល​អាការៈ​ប្រេះ​កែងជើង

ប្រសិនជា​គ្នា​យើង​ប្រេះ​កែងជើង ពាក់​ស្រោមជើង​អាច​ជួយ​រក្សា​សំណើម​នៅ​កែងជើង។ យើង​អាច​លាប​ឡេ​ផ្តល់​ជាតិ​សំណើម​ទៅ​លើ​ជើង​ និង​ពាក់​ស្រោមជើង​ពេល​ចូល​គេង។ វិធី​នេះ​អាច​ផ្តល់​សំណើម និង​ព្យាបាល​បញ្ហា​ប្រេះ​កែងជើង​បាន។

. បង្ការ​ជំងឺ Raynaud’s

ជំងឺ Raynaud’s កើតឡើង​នៅពេល​ឈាម​រត់​មិន​ត្រឹមត្រូវ​ដែល​អាច​បង្ក​ដោយ​កត្តា​ជាច្រើន​ដូចជា​ស្ត្រេស ឬ​សីតុណ្ហភាព​ចុះ​ត្រជាក់។ នេះ​អាច​ឈាន​ទៅ​រក​ភាពស្ពឹក​ក្នុង​រាងកាយ ឬ​ការ​ឈឺចាប់​ភ្លាមៗ ឬ​អាការៈ​រមួល​ក្រពើ។ ការ​ពាក់​ស្រោមជើង​អាច​ជួយ​បង្ការ​ជំងឺ Raynaud’s ដោយ​រក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ និង​ជួយ​រក្សា​កម្ដៅ​នៅ​ជើង។

. ជួយ​ឲ្យ​សុខភាព​ល្អ

ការ​ពាក់​ស្រោមជើងពេល​​គេង​អាច​បញ្ចុះ​សីតុណ្ហភាព​រាងកាយ​ និង​ជួយ​ឲ្យ​ចរន្តឈាម​រត់​ស្រួល​ យើង​នឹង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​គេង​លក់​ស្រួល​។ ការ​គេង​លក់​ស្រួល និង​គ្រប់គ្រាន់​ស្មើនឹង​សុខភាព​ល្អ​ជាង​មុន មាន​អារម្មណ៍​រីករាយ និង​មាន​ថាមពល​ក្នុង​ការ​បំពេញ​កិច្ចការ​ផ្សេងៗនៅព្រឹក​បន្ទាប់​។​

. បង្ការ​អារម្មណ៍ក្ដៅក្រហល់ក្រហាយ​នៅ​ផ្នែកខាងលើ​របស់​រាងកាយ (Hot flashes)

អារម្មណ៍ក្ដៅក្រហល់ក្រហាយ​នៅ​ផ្នែកខាងលើ​របស់​រាងកាយ​គឺ​បង្ក​ឡើង​ដោយ​អតុល្យភាព​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​ព្រោះ​មិន​គ្រប់គ្រង​សីតុណ្ហភាព​បាន។ ការ​ពាក់​ស្រោមជើង​ពេលយប់​អាច​ជួយ​បង្ការ​អាការៈ​នេះ​បាន ជាពិសេស​សម្រាប់​ស្ត្រី​អស់រដូវ​ព្រោះ​​សីតុណ្ហភាព​ក្នុង​រាងកាយ​ចុះ​ដោយសារ​ចរន្ត​ឈាម​ល្អ​ជាង​មុន។

. គេង​លក់​លឿន​ជាង​មុន

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ពាក់​ស្រោម​ជើង​ពេលយប់​អាច​ជួយ​ឲ្យ​យើង​គេង​លក់​លឿន​ជាងមុន។ នេះ​មក​ពី​ការ​ពាក់​ស្រោមជើង​ជួយ​ឲ្យ​ជើង​កក់ក្ដៅ ហើយ​នៅពេល​ជើង​របស់​យើង​កក់ក្ដៅ វា​នឹង​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរក្បាល​ដើម្បី​បញ្ចុះ​សីតុណ្ហ​ភាព​​រាង​កាយ​ដែល​នេះ​ឲ្យ​សញ្ញា​ថា​ដល់​ពេល​ចូល​គេង​ហើយ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/why-we-need-to-wear-warm-socks-at-night-797744/

កំណែ​ប្រែបច្ចុប្បន្ន

01/07/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

វិធីព្យាបាលបញ្ហាប្រេះកែងជើង ដែលគ្នាយើងអាចសាកល្បងបាន

ធ្លាប់ជួបទេ ស្បែកជើងស៊ីជើង! នេះវិធីការពារ និងព្យាបាលរបួស


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 01, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម