ដំណេកស្កប់ស្កល់

ដំណេក​ស្កប់ស្កល់ - អ្នក​ដែល​គេង​លង់លក់​ស្កប់ស្កល់​អាច​ថា​ជា​កាដូ​ដ៏​ល្អ​មួយ​ដែល​គេ​មាន​សុខភាព​ល្អ អាច​បែងចែក​បញ្ហា​នានា​ដែលមាន​ក្នុង​ខួរក្បាល មិន​ឲ្យ​ប៉ះពាល់​ដល់​ការ​គេង។ តើ​មាន​គន្លឹះ​អ្វី​ខ្លះដើម្បី​គេង​ឲ្យ​បាន​ឆ្អែត​ ពេញ​ភ្នែក ស្កប់ស្កប់​ សូម​ស្វែងយល់​ពី​មូលហេតុ និង​ដំណោះស្រាយ​ក្នុង​មាតិកា​នេះ

ចំណេះដឹងទូទៅ

ដំណេកស្កប់ស្កល់

ប៉ុន្មានវិធីនេះអាចដោះស្រាយបញ្ហាងងុយគេងក្រោយបាយថ្ងៃត្រង់

បន្ទាប់ពីម៉ោងបាយថ្ងៃត្រង់ហើយស្រាប់តែមានមានអារម្មណ៍ថា ងងុយគេង ទន់ភ្នែក អស់កម្លាំង ដែលនេះស្ទើរតែក្លាយជាទម្លាប់ប្រចាំថ្ងៃទៅហើយ។ មកទល់ពេលនេះក៏មិនទាន់មានការសិក្សាណាអាចស្រាយបង្ហាញពីមូលហេតុឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្ដែយើងអាចដោះស្រាយទម្លាប់នេះបានដោយសាកល្បងអនុវត្ដវិធីមួយ​ចំនួន​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ធ្វើសម្មភាពរាងកាយ បន្ទាប់ពីញ៉ាំបាយហើយ មានអារម្មណ៍ថាងងុយគេង យើងអាចធ្វើសកម្មភាពផ្សេងៗបានដូចជា ការដើរទៅនេះទៅនោះ ឬការនិយាយលេងជាមួយមិត្ដភក្ដិជាដើម។ ការធ្វើសកម្មភាពរាងកាយ ជួយឲ្យសាច់ដុំធ្វើចលនាប្រើប្រាស់ថាមពល និងចរន្ដឈាមដំណើរការស្រួល ដូច្នេះយើងអាចចំណាយពេល យ៉ាងហោចបានចន្លោះពី ៥ ទៅ ១០នាទី បន្ទាប់ពីញ៉ាំអាហារគឺគ្រប់គ្រាន់ហើយ។ ២.ញ៉ាំចំណីចំណុក ញ៉ាំចំណីចំណុកបន្ដិចបន្ដួច ប៉ុន្ដែច្រើនដងអាចជួយបន្លប់អារម្មណ៍យើងមិនឲ្យងងុយគេងបាន។ ពិសេសពពួកផ្លែឈើសម្បូរវីតាមីន C, B, A, ប៉ូតាស្យូម ដែលជំនួយដល់ស្មារតី និង ខួរក្បាល។ ៣.ផឹកទឹកឲ្យបានគ្រប់គ្រាន់ ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់គឺជួយទៅដល់ការបំពេញជាតិទឹកក្នុងរាងកាយ មិនតែប៉ុណ្ណោះ ក៏ជាចំណែកមួយជួយបង្កើនថាមពលផងដែរ។ ការសិក្សាបានបង្ហាញថា រាងកាយបាត់បង់ជាតិទឹក ១% អាចធ្វើឲ្យថាមពលយើងចុះខ្សោយដល់ទៅ ១០%។ ៤.ញ៉ាំតែ ឬកាហ្វេ ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងតែ ឬ កាហ្វេទោះមានបរិមាណតិច ក៏អាចជួយកាត់បន្ថយអាការៈ​ងងុយគេងបានដែរ។ ដូច្នេះយើងអាចអនុវត្ដវិធីនេះបាន ត្រឹមកាហ្វេ ឬតែមួយពែង អាចជួយដាស់ស្មារតីឲ្យរឹងមាំ ប៉ុន្ដែត្រូវប្រយ័ត្នប្រយែង ពេលឆុងកាហ្វេ ឬតែ គួរកាត់បន្ថយការបន្ថែមស្ករ ព្រោះស្ករច្រើនអាចធ្វើឲ្យយើងមានអារម្មណ៍ងងុយគេងវិញ។ ៥.មើលវីដេអូ […]

ស្វែងរក ដំណេកស្កប់ស្កល់

ដំណេកស្កប់ស្កល់

ភ្ញាក់ពីគេង​ពេលព្រឹក​ផឹកទឹកមួយកែវ ផ្ដល់ប្រយោជន៍​ច្រើន​យ៉ាងដល់រាងកាយ(វីដេអូ)

យើង​តែង​ផឹក​ទឹក​ដើម្បី​បំបាត់​ភាព​ស្រេក​ទឹក ឬ​ក្រោយ​ពី​ញ៉ាំ​អាហារ​ ប៉ុន្តែទំនងជា​មានគ្នា​យើង​​តិច​នាក់​ណាស់​ដែល​ផឹក​ទឹក​មួយ​កែវពេល​ពោះ​ទទេ​បន្ទាប់​ពី​ភ្ញាក់​ពី​គេងនៅ​ពេល​ព្រឹក​។ ការ​ផឹក​ទឹកមួយកែវ​​ពេល​ពោះ​ទទេនេះ​ពិត​ជា​​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព។ ១. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ការ​ផឹក​ទឹក​គឺ​សំខាន់​សម្រាប់​ការ​រក្សា​លំនឹង​ជាតិ​ទឹក​ក្នុង​រាងកាយ។ នៅ​ពេល​យើង​ផឹក​ទឹក​ពេល​ពោះ​ទទេ​អាច​ជួយ​រក្សា​ប្រព័ន្ធ lymphatic ដែល​ជួយ​កម្ចាត់​ជាតិពុល​ពី​រាងកាយ។ នេះ​អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​បាន ហើយ​នៅ​ពេល​ប្រព័ន្ធភាពស៊ាំ​ខ្លាំង​អាច​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ។ ២. សម្រួល​ដល់​ការ​បន្ទោរ​បង់ ការ​ទល់លាមក​អាច​ប៉ះពាល់​ដល់​សុខភាព និង​អាច​រារាំង​ការ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​រាងកាយ។ ទឹក​គឺ​មាន​ប្រយោជន៍​ជួយ​ដល់​ការ​បន្ទោរ​បង់​ឲ្យ​បាន​ទៀងទាត់។ ដូចនេះការ​ផឹក​ទឹក​ពេល​ពោះ​ទទេ​ជា​ប្រចាំ​អាច​សម្រួល​ដល់​ការ​បន្ទោរ​បង់​ដែល​ជួយ​កម្ចាត់​កាកសំណល់​ចេញ​ពី​រាងកាយ។ ៣. ពន្លឿន​ការ​ធ្វើ​មេតាបូលីស ការ​ផឹក​ទឹក​នៅ​ពោះ​ទទេ​អាច​ជួយ​ឲ្យ​ការ​ធ្វើ​មេតាបូលីស​ប្រសើរ​ឡើង។ នៅ​ពេល​ការ​ធ្វើ​មេតាបូលីស​ប្រសើរ​ឡើង​ ប្រព័ន្ធ​រំលាយ​អាហារ​ក៏​មាន​ភាព​ប្រសើរ​ឡើង​ដែរ។ អាហារ​ក៏​ត្រូវ​បាន​រំលាយ​លឿន​ដែល​យូរ​ទៅ​អាច​សម្រក​ទម្ងន់​បាន។ ដូចនេះ​បើ​គ្នា​យើង​ចង់​សម្រក​ទម្ងន់​អាច​សាកល្បង​វិធី​នេះ​បាន។ ៤. បង្កើន​ចំណង់​អាហារ​ពេល​ព្រឹក គ្នា​យើង​ភាគច្រើន​អាច​នឹង​មាន​ការ​លំបាក​ក្នុង​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​នៅ​ពេល​ព្រឹក​ព្រលឹម​។ ប៉ុន្តែ​ការ​ផឹក​ទឹក​អាច​ជួយ​ដល់​ការ​បន្ទោរបង់​ និង​ដុត​កាឡូរី​ដែល​អាច​ជួយ​ឲ្យ​យើង​ឃ្លានអាហារ​នៅពេលព្រឹក​បាន​។ ៥. បន្ថយ​ហានិភ័យ​រោគ​លើ​ផ្លូវ​ទឹក​នោម ប្រសិនជា​គ្នា​យើង​មាន​បញ្ហា​រោគ​លើ​ផ្លូវទឹកនោម ការ​ផឹក​ទឹក​នៅ​ពេល​ព្រឹក​អាច​មាន​អត្ថ​ប្រយោជន៍​ច្រើន។ នេះ​អាច​ជួយ​បាន​ព្រោះ​យើង​អាច​នឹង​ទប់​នោម​ពេញ​មួយ​យប់ ហើយ​មាន​បាក់តេរី​ និង​ជាតិពុល​នៅ​នឹង​ប្លោកនោម។ ប៉ុន្តែ​ការ​ផឹក​ទឹក​អាច​ជួយ​សម្អាត​ប្លោកនោម​ដោយ​ការ​បញ្ចុះ​នោម។​ ៦. បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​រាងកាយ ការ​ផឹក​ទឹក​នៅ​ពេល​ព្រឹក​ក្រោយ​ពី​ក្រោក​ពី​គេង​អាច​ជួយ​ក្នុង​ការ​បញ្ចេញ​ជាតិ​ពុល​ពី​រាងកាយ។ នៅ​ពេល​យប់ រាងកាយយើង​​នឹង​ជួស​ជុលកោសិកា​ដែល​ខូចខាត​ដោយ​ខ្លួនឯង ហើយ​បណ្ដេញ​ជាតិ​ពុល​ទាំង​អស់​ចេញ​ពី​រាងកាយ។ នៅ​ពេល​យើង​ផឹក​ទឹក​​ពេល​ព្រឹក ជាតិពុល​ទាំង​អស់​នឹង​ត្រូវ​បញ្ចេញ​ពី​រាងកាយ ហើយ​យើង​នឹង​មាន​អារម្មណ៍​ស្រស់ថ្លា។ ៧. បង្កើន​កម្រិត​ថាមពល ផឹក​ទឹក​មួយ​កែវ​នៅ​ពោះទទេ​ពេល​ព្រឹក​អាច​ជំរុញ​ការ​លូតលាស់​នៃ​កោសិកា​ឈាម​ក្រហម​ដែល​បណ្ដាល​ឲ្យ​មាន​អុកស៊ីសែន​កាន់តែ​ច្រើន​ក្នុង​រាងកាយ។ នេះ​អាច​ធ្វើ​ឲ្យ​យើង​កាន់តែ​មាន​ថាមពល។ ៨. ជួយ​ដល់​ស្បែក យើង​តែង​ចង់​បាន​ស្បែក​ភ្លឺ​រលោង ហើយ​យើង​ទទួល​បាន​ស្បែក​បែប​នេះ​ដោយ​ការ​ចាប់ផ្ដើម​ថ្ងៃ​របស់​យើង​ដោយ​ផឹក​ទឹក​មួយ​កែវ​។ ការ​ផឹក​ទឹក​ជា​ទូទៅ​អាច​កម្ចាត់​នូវ​ជាតិ​ពុល និង​កាកសំណល់​ចេញ​ពី​រាងកាយ។ ការ​ផឹក​ទឹក​នៅ​ពោះ​ទទេ​នៅ​ពេល​ព្រឹក​អាច​បង្កើន​ចរន្ត​ឈាម​ក្នុង​រាងកាយ​ដែល​នេះ​អាច​ជួយ​ឲ្យ​យើង​មាន​ស្បែក​ភ្លឺ​រលោង។


ដំណេកស្កប់ស្កល់

គុណសម្បត្តិ និងគុណវិបត្តិទម្លាប់ក្រោកពីដំណេកព្រឹកពេក គ្នាយើងគួរដឹង

ធ្លាប់មានអត្ថបទច្រើនណាស់ ណែនាំគ្នាយើងឲ្យរៀបចំទម្លាប់ក្រោកពីព្រឹកឲ្យបានទៀងទាត់ ដើម្បីជួយឲ្យសុខភាពល្អ ស្មារតីស្វាហាប់។ ប៉ុន្តែក៏មាន​អត្ថបទតិចតួច ដែលលើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិពីទម្លាប់ក្រោកព្រឹកពេកដែរ​។ ហេតុនេះ “Hello គ្រូពេទ្យ” នឹងប្រាប់គ្នាយើងខ្លះពីគុណសម្បត្តិ និងគុណវិបត្តិនៃទម្លាប់មួយនេះ។ ១- គុណសម្បត្តិ – ធ្វើការងារបានច្រើន៖ យោងតាមការចែករំលែកបទពិសោធជាច្រើន គ្នាយើងដែលក្រោកពីព្រឹក (ជាធម្មតាចន្លោះម៉ោង ៦៖០០) គឺមានពេលធ្វើការងារយើងចូលចិត្តច្រើន ដូចជាអាចអានសៀវភៅ ១៥នាទី និងហាត់ប្រាណប្រមាណ ១ម៉ោង ហើយក៏មានពេលងូតទឹកជម្រះខ្លួន ញ៉ាំអាហារព្រឹក មុខនឹងដល់ម៉ោងចូលធ្វើការ ឬចូលរៀន។ បើយើងមិនបង្កើតទម្លាប់ក្រោកនៅម៉ោង ៦ព្រឹក បែរជាក្រោកនៅម៉ោង ៨ ការងារខាងលើ ច្បាស់ជាយើងមិនអាចធ្វើបាននោះឡើយ គឺត្រូវប្រញាប់ប្រញាល់ទៅធ្វើការ ឬទៅរៀនមិនខាន។ – ងាយមានអារម្មណ៍ងងុយគេង និងគេងឆាប់លក់នៅពេលយប់៖ នៅពេលគ្នាយើងក្រោកពីព្រឹក យើងប្រាកដជាមានអារម្មណ៍ឆាប់ងងុយគេងនៅពេលយប់ ដែលជាធម្មតា គ្នាយើងក្រោកនៅម៉ោង ៦ព្រឹក នឹងគេងលក់ស្កប់ស្កល់ចាប់ពីម៉ោង ១០យប់។ បើសិនជាយើង ចំណាយពេលមើលទូរទស្សន៍ដល់ម៉ោង ១១ ឬ ១១៖៣០នាទីយប់ យើងនឹងមានអារម្មណ៍ងងុយគេងនៅពេលក្រោកពីព្រលឹមមិនខាន ពិសេសអំឡុងពេលចន្លោះម៉ោង ១០៖៣០-១០៖៤៥ នាទីព្រឹក។ ហេតុនេះ គ្នាយើងអាចដឹងហើយថា […]


ដំណេកស្កប់ស្កល់

គេងពាក់ស្រោមជើងមានផល​ល្អសម្រាប់សុខភាព ពិសេសអ្នកមានបញ្ហាប្រេះកែងជើង​

ពាក់​ស្រោម​ជើង​អាច​ផ្តល់​ភាព​កក់ក្ដៅ​ដល់​ជើង និង​ជួយ​ពេល​ពាក់​ស្បែកជើង​ឲ្យ​មាន​អារម្មណ៍​ស្រួលជាង​មុន​។ មិនត្រឹមតែប៉ុណ្ណោះ​ការ​ពាក់​ស្រោមជើងពេលគេង​អាច​ជួយ​ដល់​សុខភាពរាងកាយ​ច្រើនផង​ដែរ​។ ការ​គេង​ពាក់​ស្រោម​ជើង​​ទំនង​ជា​​ប្លែក​បន្តិច​​ដែរ​សម្រាប់​ស្រុក​យើង​ដោយ​សារ​អាកាសធាតុមិនសូវអំណោយ​ផល ប៉ុន្តែ​នៅ​រដូវ​រងារ ឬ​គ្នា​យើង​ដែល​គេង​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​អាច​សាក​ល្បង​បាន​ដើម្បី​ជាប្រយោជន៍​សុខ​ភាព។ ១. សម្រាល​អាការៈ​ប្រេះ​កែងជើង ប្រសិនជា​គ្នា​យើង​ប្រេះ​កែងជើង ពាក់​ស្រោមជើង​អាច​ជួយ​រក្សា​សំណើម​នៅ​កែងជើង។ យើង​អាច​លាប​ឡេ​ផ្តល់​ជាតិ​សំណើម​ទៅ​លើ​ជើង​ និង​ពាក់​ស្រោមជើង​ពេល​ចូល​គេង។ វិធី​នេះ​អាច​ផ្តល់​សំណើម និង​ព្យាបាល​បញ្ហា​ប្រេះ​កែងជើង​បាន។ ២. បង្ការ​ជំងឺ Raynaud’s ជំងឺ Raynaud’s កើតឡើង​នៅពេល​ឈាម​រត់​មិន​ត្រឹមត្រូវ​ដែល​អាច​បង្ក​ដោយ​កត្តា​ជាច្រើន​ដូចជា​ស្ត្រេស ឬ​សីតុណ្ហភាព​ចុះ​ត្រជាក់។ នេះ​អាច​ឈាន​ទៅ​រក​ភាពស្ពឹក​ក្នុង​រាងកាយ ឬ​ការ​ឈឺចាប់​ភ្លាមៗ ឬ​អាការៈ​រមួល​ក្រពើ។ ការ​ពាក់​ស្រោមជើង​អាច​ជួយ​បង្ការ​ជំងឺ Raynaud's ដោយ​រក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ និង​ជួយ​រក្សា​កម្ដៅ​នៅ​ជើង។ ៣. ជួយ​ឲ្យ​សុខភាព​ល្អ ការ​ពាក់​ស្រោមជើងពេល​​គេង​អាច​បញ្ចុះ​សីតុណ្ហភាព​រាងកាយ​ និង​ជួយ​ឲ្យ​ចរន្តឈាម​រត់​ស្រួល​ យើង​នឹង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​គេង​លក់​ស្រួល​។ ការ​គេង​លក់​ស្រួល និង​គ្រប់គ្រាន់​ស្មើនឹង​សុខភាព​ល្អ​ជាង​មុន មាន​អារម្មណ៍​រីករាយ និង​មាន​ថាមពល​ក្នុង​ការ​បំពេញ​កិច្ចការ​ផ្សេងៗនៅព្រឹក​បន្ទាប់​។​ ៤. បង្ការ​អារម្មណ៍ក្ដៅក្រហល់ក្រហាយ​នៅ​ផ្នែកខាងលើ​របស់​រាងកាយ (Hot flashes) អារម្មណ៍ក្ដៅក្រហល់ក្រហាយ​នៅ​ផ្នែកខាងលើ​របស់​រាងកាយ​គឺ​បង្ក​ឡើង​ដោយ​អតុល្យភាព​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​ព្រោះ​មិន​គ្រប់គ្រង​សីតុណ្ហភាព​បាន។ ការ​ពាក់​ស្រោមជើង​ពេលយប់​អាច​ជួយ​បង្ការ​អាការៈ​នេះ​បាន ជាពិសេស​សម្រាប់​ស្ត្រី​អស់រដូវ​ព្រោះ​​សីតុណ្ហភាព​ក្នុង​រាងកាយ​ចុះ​ដោយសារ​ចរន្ត​ឈាម​ល្អ​ជាង​មុន។ ៥. គេង​លក់​លឿន​ជាង​មុន ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ពាក់​ស្រោម​ជើង​ពេលយប់​អាច​ជួយ​ឲ្យ​យើង​គេង​លក់​លឿន​ជាងមុន។ នេះ​មក​ពី​ការ​ពាក់​ស្រោមជើង​ជួយ​ឲ្យ​ជើង​កក់ក្ដៅ ហើយ​នៅពេល​ជើង​របស់​យើង​កក់ក្ដៅ វា​នឹង​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរក្បាល​ដើម្បី​បញ្ចុះ​សីតុណ្ហ​ភាព​​រាង​កាយ​ដែល​នេះ​ឲ្យ​សញ្ញា​ថា​ដល់​ពេល​ចូល​គេង​ហើយ។


ដំណេកស្កប់ស្កល់

រឿង ៥​ យ៉ាងគួរធ្វើមុនពេលចូលគេង ជួយឲ្យពោះវៀនមានសុខភាពល្អ

ទម្លាប់​មុន​ចូលគេង​គឺ​មាន​ប្រយោជន៍​ណាស់​ដើម្បី​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល។ ប៉ុន្តែ​ដឹង​ទេ​ថា​ការ​គេង​លក់​ស្រួល​ក៏​ជួយ​ដល់​សុខភាព​ពោះវៀន​ដែរ។ យើង​អាច​សាកល្បង​ប៉ុន្មាន​វិធី​ខាងក្រោម​ដើម្បី​គេង​លក់​ស្រួល​ក៏​ដូចជា​ជួយ​ឲ្យ​សុខភាព​ពោះវៀន​​យើង​ល្អដូចគ្នា​។ ១. ញ៉ាំ​ខ្ញី មើមខ្ញី​មាន​ប្រសិទ្ធភាព​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ រីឯ​ភេសជ្ជៈ​ក្ដៅ​ឧណ្ហៗ​ជួយ​សម្រួល​ដល់​ប្រព័ន្ធរំលាយ​អាហារ។ ម៉្យាងទៀត មើម​ខ្ញី​អាច​ជួយ​សម្រួល​ដល់​ខ្យល់​ក្នុង​ពោះ និង​ហើមពោះ ដូចនេះ​ការ​ញ៉ាំ​ខ្ញី​មុន​ចូលគេង​គឺ​ជា​ការ​ល្អ។ យើង​អាច​ផឹក​ទឹកខ្ញី​មុន​ចូលគេង​ដើម្បី​ជួយ​ដល់​ក្រពះ ឬ​ញ៉ាំ​ស្ករ​ខ្ញី​ក្រោយ​អាហារ​ពេលល្ងាច ឬ​ក៏​បន្ថែម​ខ្ញី​ទៅ​ក្នុង​អាហារ​ពេលល្ងាច​តែ​ម្ដង។ ២. ហាត់​យ៉ូហ្កា គ្នា​យើង​អាច​ដឹង​ហើយ​ថា​យ៉ូហ្កា​ល្អ​សម្រាប់​ការ​រំលាយ​អាហារ ទោះហាត់​ត្រឹម​៥នាទី​ក៏​អាច​ជួយ​ដល់​សុខភាព​ពោះវៀន និង​ជួយ​​ដល់​​ដំណេក​ដែរ។ យើង​អាច​ហាត់​លំហាត់ប្រាណ​យ៉ូហ្កាណា​ដែល​ប្រើ​កម្លាំង​តិច​ព្រោះ​នេះ​អាច​ជួយ​សម្រួល​ដល់​លំហូរ​ឈាម និង​ចលនា​ក្រពះ​ ជាពិសេស​សម្រាប់​អ្នក​មាន​បញ្ហា​ទល់លាមក និង​​ហើម​ពោះ។ ៣. សម្រាក​ខួរក្បាល គ្នា​យើង​មួយ​ចំនួន​អាច​នឹង​ចូលគេង​ទាំង​ស្ត្រេស​ដោយ​មិន​បន្ធូរ​អារម្មណ៍​ជា​មុន​សិន។ ស្ត្រេស​ក៏​អាច​ប៉ះ​ពាល់​​ដល់​​ប្រព័ន្ធ​រំលាយ​អាហារ​ដែ​រ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ទល់លាមក រាករូស ឬ​ឈឺពោះ។ ដូចនេះ​ការ​ធ្វើ​សមាធិ​​ពី​​៥ទៅ១០ នាទី​ ឬ​ធ្វើ​សកម្មភាព​ផ្សេង​ទៀត​ដែល​ជួយ​បន្ធូរ​អារម្មណ៍​បាន​ដូចជា​ការ​អាន​មុន​ចូលគេង​​ ក៏​អាច​ឲ្យ​ខួរក្បាល​បាន​សម្រាក និង​សម្រាល​​ស្ត្រេស​​បាន​​។ នេះ​មាន​ប្រយោជន៍​ខ្លាំង​ដល់​សុខភាព​ពោះវៀន។ ៤. ញ៉ាំ​ផ្លែ​ព្រូន (prune) ផ្លែព្រូន​ផ្ទុក​ម៉ាញ៉េស្យូម កាល់ស្យូម និង​វីតាមីន B6 ដែល​ជួយ​ដល់​ការ​ផលិត​អ័រម៉ូន​មេឡាតូនីន (melatonin)។ អ័រម៉ូន​​នេះ​​ជួយ​​ធ្វើ​​ឲ្យ​​យើង​​ងងុយ​គេង។ ការ​ញ៉ាំ​ផ្លែ​នេះ​២ទៅ៣​ផ្លែ​មុនចូលគេង​ប្រហែល​១ម៉ោង​អាច​ទទួល​បាន​ប្រសិទ្ធភាព​លឿន ហើយ​​ការ​​ញ៉ាំ​​ផ្លែ​ព្រូន​​រាល់​ថ្ងៃ​​គឺ​​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​ព្រោះ​ផ្លែ​នេះ​មាន​ជាតិ​សរសៃ។ ប៉ុន្តែ​​យក​​ល្អ​កុំ​​ញ៉ាំ​​ច្រើន​​ជាង​៣ផ្លែ​​មុន​ចូលគេង​​ព្រោះ​​​អាច​​ធ្វើ​​ឲ្យ​យើង​​ចូល​​បង្គន់​​ញឹក​ញាប់​​។ ៥. ចៀសវាងអាន​ព័ត៌មាន ការ​ដឹង​ពី​បញ្ហា​ផ្សេងៗ​ជុំវិញ​ពិភពលោក​គឺ​សំខាន់ ប៉ុន្តែ​​យក​​ល្អ​គួរ​អាន​ព័ត៌មាន​អំឡុង​ពេល​ថ្ងៃ។ នេះ​​មក​​ពី​​កម្រិត​​ថប់​អារម្មណ៍​របស់​​យើង​​អាច​​នឹង​​កើន​ឡើង​ដែល​នេះ​ភាគច្រើន​អាច​បង្ក​ភាព​មិន​ស្រួល​​ដល់​​ក្រពះ​ពោះវៀន​​របស់​​យើង​​។ ដូច​នេះ​​អ្នក​ជំនាញ​​តែង​​ណែនាំ​​ឲ្យ​​ចៀស​វាង​​ការ​​អាន​​ព័ត៌មាន​២ម៉ោង​មុន​ចូលគេង​ដើម្បី​ឲ្យ​ខួរក្បាល​បាន​សម្រាក​​​ដែល​​នេះ​​ក៏​ល្អ​​សម្រាប់​​សុខភាព​​ពោះ​វៀន​​ដែរ​។


ដំណេកស្កប់ស្កល់

វិធី ៨ ​យ៉ាង​ ជួយ​សម្រួល​ដល់អ្នក​មាន​បញ្ហាគេងមិនលក់​

គ្នា​យើង​ខ្លះ​​ប្រហែល​ជា​មាន​បញ្ហា​គេងមិនលក់​ឬមាន​ជំងឺ​គេងមិន​លក់ (Insomnia) ហើយ​មែន​ទេ ហើយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ខ្លះដើម្បី​ដោះស្រាយបញ្ហា​នេះដូច​គ្នា​? ក្រៅពី​ការ​ប្រឹក្សាជាមួយ​គ្រូពេទ្យ​ជំនាញ ក៏​មាន​វិធី​ព្យាបាលបែប​ធម្មជាតិ​​មួយ​​ចំនួន​ដែល​គ្នា​យើង​អាច​សាកល្បង​បាន។​ ១. ហាត់ប្រាណ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​អ្នក​ដែល​ហាត់ប្រាណ​ជា​ប្រចាំ​គឺ​គេង​លក់​ស្រួល​ជាង​អ្នក​មិន​ហាត់ប្រាណ​។ អ្នកជំនាញ​ណែនាំ​ថា​អាច​ហាត់ប្រាណ​ដូចជា​ការ​ដើរ ឬ​ជិះកង់​ក៏​បាន សុទ្ធតែ​ជួយ​ឲ្យ​យើង​ឃ្លាតឆ្ងាយពី​បញ្ហា​គេង​មិនលក់​នេះ។ ការ​ហាត់ប្រាណ​នៅ​ពេល​ព្រឹក​គឺ​មានគុណ​ប្រយោជន៍​ល្អ​ជាងគេ ប៉ុន្តែ​ក្នុង​ករណី​មិន​មាន​ពេល​យើងអាច​ហាត់ប្រាណ​ពេល​ថ្ងៃក៏​បាន។ យ៉ាង​ណា​មិញ បើ​យើង​ហាត់ប្រាណ​នៅ​ពេល​ល្ងាច​ពេក​​ រាងកាយ​អាច​មាន​អ័រម៉ូន adrenalin ច្រើន​ដែល​អាច​បន្ត​មាន​ដល់​ពេល​គេង។ នេះ​អាច​បណ្ដាល​ឲ្យ​ខួរក្បាល និង​រាងកាយ​នៅ​តែ​ដំណើរការ​ ទោះជាយើង​ព្យាយាម​គេង​យ៉ាងណាក៏ដោយក៏​នៅ​គេង​អត់លក់។​ ២. ទទួលបាន​ពន្លឺថ្ងៃ មូលហេតុ​មួយ​ទៀត​ដែល​ហាត់ប្រាណ​ពេល​ព្រឹក​ល្អ​ជាង​ពេល​យប់​គឺ​យើង​អាច​ទទួល​បាន​ពន្លឺថ្ងៃនៅពេល​ព្រឹក​ ​ដែល​​សំខាន់​ក្នុង​ការ​បង្កើន​ថាមពល​ពេញ​មួយ​ថ្ងៃ និង​ជួយ​ឲ្យ​គេង​លក់​ស្រួល​ពេល​យប់។ ពន្លឺ និង​ភាព​ងងឹត​អាច​ជួយ​ដល់​នាឡិកា​ក្នុង​រាងកាយ​ឲ្យ​ដឹង​ថា​ពេល​ណា​គួរ​ចូល​គេង និង​ពេល​ភ្ញាក់។ ដោយ​ឡែក​ការ​សិ្ថត​ក្នុង​បរិយាកាស​ដែល​មាន​ពន្លឺ​នៅ​ពេល​យប់​ដូចជា​ពន្លឺ​ពី​អំពូល​ភ្លើង ទូរទស្សន៍ និង​ទូរសព្ទ​អាច​ប៉ះពាល់​ដល់​នាឡិកា​ក្នុង​រាងកាយ​បាន។ ដូចនេះ​អំឡុងពេល​ថ្ងៃ​គួរ​ទទួល​ពន្លឺ​ថ្ងៃ​ធម្មជាតិ និង​កាត់​បន្ថយ​ពន្លឺ​ផ្សេងៗ​នៅ​ពេល​ល្ងាច។ ៣. ត្រាំ​ទឹក​ក្ដៅ​ឧណ្ហៗ អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Kyushu នៅ​ប្រទេស​ជប៉ុន​បាន​រកឃើញ​ថា​ការ​ត្រាំ​ទឹកក្ដៅ​ឧណ្ហៗ​អាច​ធ្វើ​ឲ្យ​យើង​ងងុយ​គេង និង​ងាយស្រួល​គេង​លក់​ផង​ដែរ។ នៅ​ពេល​សីតុណ្ហភាព​ចុះ​ក្រោយ​ពេល​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ​ នាឡិកា​ក្នុង​រាងកាយ​នឹង​បញ្ជូន​សញ្ញា​ថា​ដល់​ពេល​សម្រាក​ហើយ។ មិន​មែន​តែ​ត្រាំ​ទឹក​ក្ដៅ​ឧណ្ហៗ​​ទេ​ដែល​មាន​អត្ថប្រយោជន៍​បែបនេះ ការ​ងូតទឹក និង​ការ​លាង​សម្អាត​ជើង​ក៏​ជួយ​ដល់​ដំណេក​ដែរ។ អត្ថបទពាក់ព័ន្ធ៖ វិធីម៉ាស្សាបាតជើងជាង២នាទី ជួយដោះស្រាយបញ្ហាគេងមិនលក់ គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​ របស់ផ្អែមៗ និងនំប៉័ង ចៀសបានចៀស កុំឱ្យកើតរោគគេងមិនលក់ ៤. ធ្វើ​សមាធិ សម្រាប់​គ្នា​យើង​មួយ​ចំនួន ការ​ថប់បារម្ភ និង​ការ​ព្រួយ​បារម្ភ​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​គេង​មិន​លក់ ហើយ​ការ​ធ្វើ​សមាធិ​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន។ យើង​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ដង្ហើម​របស់​យើង និងសមាធិ​ដោយ​ប្រមូល​អារម្មណ៍​ឲ្យ​មូល​ដើម្បី​បន្ធូរ​អារម្មណ៍ កាត់បន្ថយ​ស្ត្រេស […]


ដំណេកស្កប់ស្កល់

គេង​ផ្អៀងខ្លួន​ទៅ​ខាងឆ្វេង មានទាំងគុណសម្បត្តិ និង​គុណវិបត្តិ​

គ្នា​យើង​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ អំពី​សារៈសំខាន់​នៃ​ការ​ទទួល​ទាន​ដំណេក​គ្រប់​គ្រាន់​ ស្កប់​ស្កល់ និង​តិចនិក​មួយ​ចំនួន​ ក្នុង​ការ​បង្កើន​គុណភាព​ដល់​ដំណេកសម្រាប់​សុខភាព​។ បន្ថែម​ពី​នោះ ការ​ស្វែង​យល់​អំពី ឥរិយាបថ​គេង និង​ទម្លាប់​នៃ​ការ​គេង ក៏​ជា​ផ្នែក​មួយ​នៃ​​ការ​បង្កើន​គុណ​ភាព​ដំណេក​ដែរ និង​ជា​ប្រយោជន៍​ទៅ​ដល់​សុខភាព​រាង​កាយ​ ទាំង​សេរីរាង្គ​ខាង​ក្នុង និង​ខាង​ក្រៅ​​ទៀត​ផង។ ខាង​ក្រោម​នេះ គឺ​ជា​ការ​លើក​ឡើង​​ខ្លះៗ​ អំពី​ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ដែល​គ្រូ​ពេទ្យ​​ផ្នែក​សុខភាព​ទូ​ទៅ​នៅ​សហរដ្ឋអាមេរិក​ ​បាន​លើក​ឡើង​៖ គុណ​វិបត្តិ ​ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេងញឹកញាប់​អាច​បង្ក​​បញ្ហា​បន្តិច​ទៅ​សេរីរាង្គ​ខាង​ក្នុង​ដែល​ស្ថិត​នៅ​ទ្រូង​ផ្នែក​ខាង​ឆ្វេង។ ពិសេស​នោះ​គឺ សួត​ទាំង​ពីរ​ដែល​​ដាក់​​​ទម្ងន់​ទៅ​ដល់​បេះដូង  និង​ក៏បង្ក​ជា​សម្ពាធ​ខ្លះ​ទៅ​ដល់​​ដំណើរ​ការ​បេះដូង​ (ទាញ​សរសៃ​បេះដូង​​ដើរ​ខ្សោយ)។ ​ការ​គេង​ផ្អៀង​ទៅ​ឆ្វេង​ ក្នុង​ករណី​ខ្លះ នាំ​ឲ្យ​បេះ​ដូង​​ឆ្លើយ​តប​ទៅ​នឹង​សម្ពាធ​វិញ ដោយ​ទាញ​មុខងារ​នៃ​ក្រលៀន ធ្វើ​ឱ្យ​​បរិមាណ​ទឹក​នោមប្រែ​ប្រួលផង​ដែរ​។ បន្ថែម​ពី​នោះ ការ​​គេង​ផ្អៀង​ទៅ​ឆ្វេង​យូរ​ ក៏​​មាន​ផល​ប៉ះ​ពាល់​តិច​តួច​ខ្លះ​ទៅ​លើ​​សរសៃ​​ប្រសាទ​ដែល​មាន​នៅ​ជាប់​នឹងដៃ​​ និង​ជើង​ខាង​ឆ្វេង​ ក៏​ដូច​ជា​ស្មា និង​ឆ្អឹង​ខ្នង​ខាង​ឆ្វេង​ផង​ដែរ​។​ អត្ថបទ​ពាក់ព័ន្ធ៖ ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត គុណ​សម្បត្តិ សម្រាប់​ចំណុច​វិជ្ជមានវិញ​ អ្នក​ជំនាញ​សុខភាព​នៅ​សហរដ្ឋអាមេរិក​ បាន​លើក​ឡើង​ថា អ្នក​ឧស្សាហ៍គេង​ផ្អៀង​ទៅ​ឆ្វេង បើ​ប្រៀប​នឹង​គេងផ្ងារ​ធម្មតា នឹង​មិន​ធ្វើ​ឱ្យ​​មាន​បញ្ហា​ដង្ហើម​ ឬស្រមុក​ខ្លាំង​​បន្ថែម​នោះ​ឡើយ ពោល​គឺ​ អាច​​ជួយ​បន្ថយ​​អាការៈ​​​អ្នក​មាន​បញ្ហា​ដង្ហើម​ស្រមុកបាន​។ បន្ថែម​ពី​នោះ​ទៀត សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ ដែល​ច្រើន​មាន​បញ្ហា​​ឈឺ​ខ្នង និង​​ប្លោក​ទឹក​នោម ការ​គេង​ផ្អៀង​ទៅ​ខាង​ ដោយ​មាន​​ដាក់​ខ្នើយ​ទប់​ត្រង់​ពោះ និង​ជង្គង់ មិន​ថា​​ទៅ​ឆ្វេង ឬ​ស្តាំ (ទី​តាំង​ដែល​មាន​អារម្មណ៍​ស្រួល​ខ្លួន) អាច​​​សម្រាល​ដល់​បន្ទុក​ឈឺ​ខ្នង […]


ដំណេកស្កប់ស្កល់

ទម្លាប់ត្រាំជើងមុន​ចូល​គេង​ ផ្ដល់គុណប្រយោជន៍ដល់សុខភាពច្រើនយ៉ាង

គ្នាយើងទោះមិនធ្លាប់ធ្វើ ក៏បានដឹងបានឮខ្លះៗដែរពីរឿង​ចាស់ៗពីដើមមានទម្លាប់ពិសេសមួយ​គឺត្រាំជើងនឹងទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់មុនចូលគេង ព្រោះពួកគាត់ជឿថា អាចធ្វើឲ្យគេងលក់ស្រួល និងសុខភាពល្អ។ តើរឿងនេះជាការពិតដែរអត់? បើចង់ដឹង អត្ថបទខាងក្រោមនេះអាចបញ្ជាក់បាន។ ហេតុអ្វីត្រូវត្រាំបាតជើងនឹងទឹកក្តៅឧណ្ហៗមុនចូលគេង? ក្រោយចំណាយពេលពេញមួយថ្ងៃជាមួយការងារនៅការិយាល័យ ឬនៅផ្ទះក៏ដោយ យើងច្បាស់ជាមានអារម្មណ៍ថាអស់កម្លាំងណាស់ រាងកាយរបស់យើងនឹងរងសម្ពាធខ្លាំង គ្រប់ផ្នែកក៏នឹងប៉ះពាល់ដូចគ្នា ពីខួរក្បាលដល់ចុងជើង ដោយសារតែការបញ្ចេញសកម្មភាពពេញមួយថ្ងៃនេះឯង។ គ្នា​យើង​ដឹងឬអត់ ក្រោយរាងកាយបញ្ចេញថាមពលច្រើនពេញមួយថ្ងៃ យើងធ្វើម៉េចទើបអាចប្រមូលថាមពលទាំងនោះត្រឡប់មកវិញបានសម្រាប់បំពេញកិច្ចការនៅថ្ងៃបន្ទាប់? ពិតណាស់ ក្រៅពីអាហារមានជីវជាតិគ្រប់គ្រាន់ គឺមានតែការគេងស្កប់ស្កល់ប៉ុណ្ណោះ ទើបអាចជួយរាងកាយកសាងថាមពលឡើងវិញបាន។ ក្រៅពីពន្លឺដ៏ស្រទន់ក្នុងបន្ទប់គេង ខ្នើយកក់ក្តៅ ក្លិនក្រអូបសាយភាយពេញបន្ទប់ និងកត្តាជាច្រើនទៀត អាចជួយឲ្យយើងគេងលក់ស្រួលនោះ ការលាងសម្អាតជើងមុនចូលគេង ក៏មានតួនាទីសំខាន់សម្រាប់ជំនួយដល់ការគេងរបស់យើងដូចគ្នា ដោយអាចជួយដល់សុខភាពជាច្រើនដូចជា៖ ១- បំបាត់ការឈឺចាប់នៅសន្លាក់ និងសាច់ដុំ ត្រូវចាំថា ជើងយើងទ្ររាងកាយទាំងមូល ហើយបើឧស្សាហ៍មានអារម្មណ៍ស្ពឹករួយជុំវិញ​បាតជើង បញ្ហានេះមិនមែនកើតឡើងដោយសារតែយើងពាក់ស្បែកជើងចង្អៀតនោះទេ ឬបញ្ចេញសកម្មភាពធ្ងន់ពេកនោះដែរ ហេតុផលគឺអាចមកពីសម្ពាធនៅត្រង់កជើងយើងតែម្តង។ បើគ្នាយើងយកចិត្តទុកដាក់ខ្លាំងជាមួយនឹងសក់ ស្បែក ឬផ្នែកផ្សេងទៀតនៃរាងកាយ ក៏គួរតែយកចិត្តទុកដាក់លើសុខភាពប្រអប់ជើងយើងដូចគ្នា ព្រោះថាគ្រប់ផ្នែកនៅលើរាងកាយ​យើងមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើង។ ចាប់ផ្តើមទម្លាប់​លាងសម្អាតជើងនៅពេលយប់ ពិសេសជាមួយទឹកក្តៅឧណ្ហៗ នឹងជួយឲ្យយើងមានអារម្មណ៍ធូរស្រាលខ្លាំងពីការឈឺចាប់នៅត្រង់សន្លាក់ និងសាច់ដុំ។ អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់ពីកំពូលគុណប្រយោជន៍ពីវីតាមីន B Complex បើមានរោគសញ្ញាទាំង១០នេះ បង្ហាញថារាងកាយខ្វះជាតិកាល់ស្យូមហើយ ចង់ទទួលបានវីតាមីន D សម្រាប់រាងកាយគ្រប់គ្រាន់ អនុវត្តវិធីទាំងពីរនេះ ២- រក្សាកម្តៅរាងកាយបានល្អ បាតជើងយើងគឺមានទំនាក់ទំនងជាមួយកម្តៅរាងកាយ នៅពេលយើងពាក់ស្បែកជើងពេញមួយថ្ងៃ ហើយដោះស្បែកជើងចេញ យើងនឹងមានអារម្មណ៍ធូរស្រាលខ្លាំងនៅត្រង់បាតជើង មិនអ៊ីចឹង?។ នេះក៏ព្រោះតែបាតជើង នឹងបញ្ចេញកម្តៅមកក្រៅវិញភ្លាម ហេតុនេះការលាងជើងឲ្យបានស្អាតមុនពេលចូលគេង នឹងធ្វើឲ្យជើងយើងត្រជាក់ស្រួល […]


ដំណេកស្កប់ស្កល់

ដណ្ដប់ភួយពេលគេងមិនត្រឹមតែជាទម្លាប់ តែនៅមានហេតុផលច្រើនទៀត​

នៅ​ពេល​យប់​យើង​អាច​នឹង​គេង​រើ​ទៅ​រើ​មក ហើយ​ភួយ​គឺ​របស់​តែ​មួយ​ដែល​អាច​ជួយ​ឲ្យយើង​​គេង​លក់។ នៅ​ពេល​ដណ្ដប់​ភួយ​ យើង​​អាច​នឹង​គេង​លក់​លឿន​ជាង​មុន​ទោះ​បី​ស្ថិត​ក្នុង​អាកាសធាតុ​ក្ដៅ​ក៏​ដោយ។ នេះ​អាច​មក​ពី​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើឲ្យ​យើង​ត្រូវ​គេង​ដណ្ដប់ភួយ​ទោះបីអាកាសធាតុ​ក្ដៅ​ប៉ុនណាក៏ដោយ។ ១. ភួយ​ជួយ​រក្សា​សីតុណ្ហភាព​រាងកាយ មនុស្សយើង​​គឺ​មាន​ឈាមក្ដៅ​​ដែលនេះ​មាន​ន័យ​ថា​រាងកាយ​​រក្សា​សីតុណ្ហភាព​ខាង​ក្នុង​ និង​ជួយ​ឲ្យ​រាងកាយ​មាន​ភាព​កក់ក្ដៅ។ ប៉ុន្តែ​នៅ​ពេល​គេង​លក់​ស្ងប់​ ការ​គ្រប់គ្រង​របស់​រាងកាយ​នឹង​មាន​ការ​ចុះ​ខ្សោយ។ ដូចនេះ​ហើយ​ទើបយើង​​ព្យាយាម​រក​របស់​នៅ​ជុំវិញ​ខ្លួន​ជា​ជំនួយ ហើយ​ភួយ​គឺ​ជា​របស់មួយ​ដែល​អាច​ជួយ​រក្សា​សីតុណ្ហភាព និង​ជួយ​រាងកាយ​ឲ្យ​ស៊ាំ​ទៅ​នឹង​សីតុណ្ហ​ភាព​​ដែល​យើង​ត្រូវការ។ ២. ភួយ​ជា​របស់​មួយ​ក្នុង​ទម្លាប់​នៃ​ការ​គេង​របស់យើង​ ទម្លាប់​អាច​ជា​មូលហេតុ​មួយ​ដែល​យើង​​ត្រូវ​ការ​ភួយ​ពេល​គេង។ នេះ​មក​ពីយើង​ទម្លាប់ដណ្ដប់​ភួយ​តាំង​ពី​ក្មេង​មក​ ហើយ​ក៏​ក្លាយ​ជាទម្លាប់​រហូត​ដល់​ពេល​ធំ​ឡើង។ ហេតុនេះ​ហើយ​ពេលយើង​​ចូល​គេង​ហើយ​ដណ្ដប់​ភួយ រាងកាយ​អាច​នឹង​ទទួល​សញ្ញា​ថា​ដល់​ម៉ោង​គេង​ហើយ។ ៣. ភួយ​ជួយ​បន្ថយ​ភាព​តានតឹង និង​អាការៈ​ថប់បារម្ភ អ័រម៉ូន serotonin គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​យើង​​មាន​អារម្មណ៍​សប្បាយ​រីករាយ និង​ស្ងប់។ នៅ​ពេលយើង​​មាន​ភាព​តានតឹង និងអាការៈ​ថប់បារម្ភ យើង​​នឹង​មាន​ការ​លំបាក​ក្នុង​ការ​គេង​លក់។ ប៉ុន្តែនៅ​ពេល​ដែល​យើង​​ដណ្ដប់​ភួយ បរិមាណ​នៃ​អ័រម៉ូន​នេះ​នឹង​កើន​ឡើង​ ហើយ​ភាព​តានតឹង និង​ធុញថប់​ក៏​បាត់​ទៅ​ដែរ។ ៤.ភួយ​ជួយ​ឲ្យ​គេង​លក់ ភួយ​ជួយ​បង្កើត​បរិយាកាស​មួយធ្វើឲ្យ​សីតុណ្ហភាព​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​។ នេះ​អាច​ជួយ​ឲ្យ​យើង​​មាន​អារម្មណ៍​កក់ក្ដៅ ហើយ​កត្តា​ជំរុញឲ្យ​សីតុណ្ហភាព​រាងកាយ​ចុះ​ត្រជាក់​ក៏​មិន​ជះ​ឥទ្ធិពល​ខ្លាំងដល់រាងកាយ​ដែរ។ ដូចនេះ​យើង​នឹង​គេង​លក់​លឿន​​ហើយ​ស្ងប់​ដោយ​មិន​មាន​ការ​រំខានអ្វី។ ៥. ភួយ​ជួយ​ឲ្យ​យើង​​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព ភួយ​ជំរុញ​ឲ្យ​យើង​​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ព្រោះ​ពេល​នៅ​ក្មេងយើង​​តែង​ខ្លាច​ភាព​ងងឹត។ ដូចនេះ​ពេល​មាន​អារម្មណ៍​ភ័យ​ខ្លាច​ យើង​​នឹង​ដណ្ដប់​ភួយ​ដោយ​ជឿ​ថា​ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ការពារ​យើង​បាន​។ អារម្មណ៍​ដែល​ត្រូវ​បាន​ការពារ​នេះ​ក៏​នៅ​រហូត​ដល់​សព្វ​ថ្ងៃ​នៅ​ពេល​យើង​​ដណ្ដប់​ភួយ។ អត្ថបទពាក់ព័ន្ធ៖ ក្រោក​ពី​គេង​មាន​អារម្មណ៍​ថា​ខ្សោះៗ​ខ្លួន មកពី​បែប​នេះ​សោះ! ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង មិន​មែន​តែគេងតិច​ទេប៉ះពាល់​សុខភាព គេង​ច្រើន​ក៏​ប៉ះពាល់​​ដែរ ដឹងម៉ោងពេលចូលគេងបានត្រឹមត្រូវ ជួយកុំឲ្យ​ថ្ងៃឡើងងងុយរកធ្វើអ្វីមិនកើត ភេសជ្ជៈទាំង៥មុខនេះ ជួយសម្រាលបញ្ហារឿងគេងមិនលក់ស្កប់ស្កល់ តើយើង​ត្រូវគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ដំណេកស្កប់ស្កល់

វីតាមីន និង​រ៉ែសំខាន់ៗទាំងនេះ ជួយ​ដោះស្រាយ​​បញ្ហាដំណេក

ក្រោយ​ពី​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ យើង​គ្រប់​គ្នា​ពិត​ជា​មាន​អារម្មណ៍​ថា​ហត់ និង​ចង់​សម្រាក។ ប៉ុន្តែ​នៅ​ពេល​ចូល​គេង យើង​ពិបាក​ក្នុង​ការ​គេង​ឲ្យ​បាន​លក់ ហើយ​នៅ​ពេល​គេង​លក់វិញ​​ បែរជាភ្ញាក់​ក្រោយ​ពី​គេង​បាន​ប៉ុន្មាន​ម៉ោង​ និង​មិន​អាច​គេង​លក់​ម្ដង​ទៀត​ទៅវិញ។ ការណ៍​នេះ​អាច​មក​ពី​របប​អាហារ​មិន​ត្រឹមត្រូវ​ដែល​មិនមាន​សារធាតុ​ចិញ្ចឹម​រាងកាយ​ត្រូវ​ការ​ក្នុង​ការ​ដំណើរការរបស់​រាងកាយ​។ អត្ថបទ​នេះ​នឹង​បង្ហាញ​គ្នា​យើង​ពីវីតាមីន និង​រ៉ែ​​សំខាន់ៗ​៧ប្រភេទ​ដែល​ជួយ​ឲ្យ​គ្នាយើង​គេង​លក់​ស្រួល និង​បង្កើន​ថាមពល​ដល់​រាងកាយ​ផងដែរ។ ១. វីតាមីន D អ្នក​ជំនាញ​ជឿ​ថា​វីតាមីន D មិនមែន​ជា​វីតាមីន​ទេ តែ​ជា​អ័រម៉ូន​ដែល​រាងកាយ​ផលិត​ក្រោម​ជំនួយ​ពីពន្លឺ​ព្រះ​អាទិត្យ។ ការ​វិភាគ​ទៅ​លើ​ការ​សិក្សា​ជាច្រើន​បាន​ចេញ​ផ្សាយ​នៅ មជ្ឈមណ្ឌលព័ត៌មាន​ជាតិ​ស្ដី​ពី បច្ចេកវិទ្យាជីវសាស្ត្រ​របស់​អាមេរិក (National Center for Biotechnology Information) បាន​រក​ឃើញ​ថា​កង្វះ​វីតាមីន D មានទំនាក់ទំនង​ខ្ពស់​នឹង​ហានិភ័យ​បញ្ហា​ក្នុង​ការ​គេង ហើយ​អ្នក​ដែល​ទទួល​បាន​វីតាមីន D តិច​ជាង​ ២០ណានូក្រាម(ng)/មីល្លិលីត្រ ​អាច​បង្កើន​ហានិភ័យ​បញ្ហា​ក្នុង​ការ​គេង។យើង​អាច​ទទួល​បាន​វីតាមីន D ពី​អាហារបំប៉ន និង​ពន្លឺ​ព្រះអាទិត្យ។ អាហារ​ដែល​មាន​វីតាមីន D មាន​ស៊ុត ត្រីសាល់ម៉ុន ត្រីធូណា និង​ផ្សិត។ ២. វីតាមីន E ការសិក្សា​ឆ្នាំ​២០១១​ ពីឥទ្ធិពលរបស់​វីតាមីន E ទៅ​លើ​ការ​ការពារ​ប្រព័ន្ធ​ប្រសាទ​បាន​បង្ហាញ​ថា​វីតាមីន E អាច​បង្ការ​ការ​គេង​មិន​គ្រប់គ្រាន់​ដែល​អាច​បង្កឲ្យ​ការ​ចងចាំ​ចុះ​ខ្សោយ ក៏​ដូចជា​រក្សា​លំនឹង​សកម្មភាពសារធាតុ​អុកស៊ីតកម្ម​នៅផ្នែក hippocampus នៅ​ក្នុង​ខួរក្បាល​នៅ​ពេល​គេង​មិន​គ្រប់គ្រាន់។ បន្ថែម​ពី​នេះ​ទៀត វីតាមីន […]


ដំណេកស្កប់ស្កល់

ក្រោយបាយថ្ងៃត្រង់​​ចេះតែងងុយគេង​ពិបាកធ្វើការ សាកតិចនិក​នេះជួយ​ដោះស្រាយ​បាន

នៅ​ថ្ងៃ​ធ្វើ​ការ​ក្រោយ​បាយ​ថ្ងៃ​ត្រង់​គ្នា​យើង​ខ្លះអាចមាន​អារម្មណ៍ថា​​ងងុយគេង ដែលនេះ​មក​ពី​កម្រិត​គ្លុយកូស​ អ័រម៉ូន cortisol និង​អ័រម៉ូន​អាំងស៊ុយលីន​មាន​ការ​ធ្លាក់​ចុះ​។ ដោយសារ​នៅ​កន្លែង​ធ្វើ​ការ​មិន​អនុញ្ញាត​ឲ្យ​យើង​គេង​ក្នុង​ម៉ោង​ធ្វើ​ការ​ តើយើង​អាចដោះស្រាយ​បែបណាបាន​? ប៉ុន្មាន​វិធី​ខាងក្រោម​នេះ​អាច​ជួយ​យើង​​បង្កើន​ថាមពល​បាន និង​បង្ការ​ភាព​ហត់នឿយ​នៅ​ពេល​រសៀល​ផងដែរ។ ១. អាហារ​សម្រន់ ការ​ញ៉ាំ​អាហារ​សម្រន់​ពេល​រសៀល​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម និង​ថាមពល​ដល់​រាងកាយរបស់​យើង។ ប៉ុន្តែ​យក​ល្អ​យើង​គួរ​ជ្រើសរើស​អាហារ​សម្រន់​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ទទួល​បាន​ថាមពល។​ យើង​អាច​ជ្រើសរើស​អាហារ​សម្រន់​ដែល​មាន​ប្រូតេអ៊ីន និង​Complex Carbs។ ប្រូតេអ៊ីន​ជួយ​បង្កើន​ថាមពល និង​ធ្វើ​ឲ្យ​ឆ្អែត។ Complex Carbs មាន​ជាតិ​សរសៃ​ខ្ពស់ និង​បង្ការ​ការ​ឡើង​ខ្លាំង​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ យើង​អាច​សាក​ញ៉ាំ​អាហារ​សម្រន់​​ដូចជា​ការ៉ុត យ៉ាអួ Greek គ្មាន​ជាតិ​ខ្លាញ់ ឬ​ផ្លែឈើ។ ក្រៅពី​នេះ​យើង​​អាច​ញ៉ាំ​សូកូឡា​ខ្មៅ​ដែល​មាន​ជាតិ​កាកាវ​យ៉ាង​តិច​៦០%​ ដែល​មាន​ជាតិ​កាហ្វេអ៊ីន និង​អាច​ជួយ​ដល់​ការ​ផ្ចង់​អារម្មណ៍​បាន។ អាហារ​សម្រន់​ដែល​គួរ​ចៀសវាង​មាន​ស្ករគ្រាប់ ភេសជ្ជៈ​មាន​ជាតិ​ផ្អែម ឬ​បង្អែម និង​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន។ ២. ផឹក​កាហ្វេ ឬ​តែ ជាតិ​កាហ្វេអ៊ីន​ក្នុង​បរិមាណ​តិច​អាច​ជួយ​កម្ចាត់​​ភាព​ហត់​នឿយនៅ​ពេល​រសៀល​បាន​ព្រោះ​ជាតិ​កាហ្វេអ៊ីន​ជួយ​ដាស់​ស្មារតី និង​បង្កើនការផ្ចង់​អារម្មណ៍។ នៅ​ពេល​ឆុង​កាហ្វេ ឬ​តែ យើង​គួរ​ប្រយ័ត្ន​ទៅ​លើ​ការ​បន្ថែម​ស្ករ​ ព្រោះ​ស្ករ​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​មានអារម្មណ៍ថា​​ហត់​នៅ​ពេល​ក្រោយទៅវិញ​។ ដូចនេះ​ប្រើ​ស្ករ​ក្នុង​កម្រិត​តិចតួច​ ឬ​មិន​ប្រើ​តែ​ម្ដង។ គួរ​បញ្ជាក់​ដែរ​ថា​គួរ​កំណត់​​កម្រិត​កាហ្វេអ៊ីន​ដែល​យើងផឹកផង​ដែរ។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ផឹក​កាហ្វេ​ពីរ​ទៅ​បី​ពែង​ក្នុង​មួយ​ថ្ងៃ​គឺ​មិន​មាន​ផល​ប៉ះពាល់​សម្រាប់​មនុស្ស​ពេញ​វ័យ​ទេ។ អត្ថបទពាក់ព័ន្ធ៖ ការសិក្សាអាមេរិក រកឃើញថា ផឹកកាហ្វេ លើស ៣កែវ បណ្ដាលឲ្យឈឺក្បាលប្រកាំង ៣. ស្តាប់​ចម្រៀង ការ​ស្តាប់​ចម្រៀង​ដែល​យើង​ចូលចិត្ត​អាច​ជួយ​ឲ្យ​យើងមាន​ថាមពល ជាពិសេស​ចម្រៀង​ចង្វាក់បែប​កន្រាក់អារម្មណ៍​។ យើង​​អាច​ស្តាប់​ចម្រៀង​ដោយ​ប្រើ​កាស​ចៀស​វាង​រំខាន​ដល់​អ្នក​ដទៃ។ ការ​ស្តាប់​ចម្រៀង​​អាច​ជួយ​ឲ្យ​ខួរក្បាល​ផ្ចង់​អារម្មណ៍​បានល្អ​ផង​ដែរ​។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស