backup og meta

ផឹកទឹកដោះគោមួយកែវមុនចូលគេង ផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព(វីដេអូ)

ត្រួតពិនិត្យដោយ ចាន់ វុត្ថា


អត្ថបទ​ដោយ គុយ ធារិត · កែ May 05, 2022

    ផឹកទឹកដោះគោមួយកែវមុនចូលគេង ផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព(វីដេអូ)

    ទឹកដោះគោស្រស់​​គឺ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ដោយសារ​ទឹកដោះគោ​ស្រស់សម្បូរ​ដោយ​វីតាមីន និង​ជាតិរ៉ែ​។ អ្នក​ជំនាញ​ជឿ​ថា​ការ​ផឹក​ទឹកដោះគោស្រស់​មុន​ចូល​គេង​អាច​ជួយ​បន្ធូរ​អារម្មណ៍ និង​គេង​លក់​ស្រួល​ជាង​មុន​បន្ទាប់ពី​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ យកល្អ​យើង​គួរ​ផឹក​ទឹកដោះគោ​មុន​ចូល​គេង​៣​ម៉ោង និង​កុំ​ផឹក​ទឹកដោះគោ​ច្រើន​មុន​ចូល​គេង​ព្រោះ​អាច​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ប្រព័ន្ធ​រំលាយអាហារទៅវិញ។

    គេង​លក់​ស្រួល

    ការ​ផឹក​ទឹកដោះគោ​មុន​ចូល​គេង​គឺ​អាច​ជួយ​ឲ្យ​គុណភាព​ដំណេក​កាន់តែ​ល្អ។ នេះ​មក​ពី​ទឹកដោះគោ​មាន​សារធាតុ tryptophan និង bioactive peptide​ដែល​ជួយ​ដល់​ដំណេក។ ក្នុង​ករណី​ដែល​គ្នា​យើង​មួយ​ចំនួន​មាន​បញ្ហា​ក្នុង​ការ​គេង​ដោយសារ​ស្ត្រេស ទឹកដោះគោ​មួយ​កែវ​គឺ​អាច​ជួយ​ឲ្យ​គេង​លក់​ស្រួល និង​ទទួល​បាន​ដំណេក​គ្រប់គ្រាន់។

    សម្រក​ទម្ងន់

    ការ​ផឹក​ទឹកដោះគោ​នៅ​ពេល​យប់​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​ និង​មិន​​ភ្ញាក់​ដោយសារ​តែ​ឃ្លាន។ គ្នាយើង​អាច​ទប់ស្កាត់​ការ​ឃ្លាន​អាហារ​សម្រន់​នៅ​ពេល​យប់​ជាមួយ​នឹង​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​ដោយ​មិន​ចាំ​បាច់​បារម្ភ​ថា​នឹង​ឡើង​ទម្ងន់។ បន្ថែម​ពី​នេះ​ ទឹកដោះគោ​ក៏​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សំខាន់​ដែល​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ធានា​នូវ​កម្រិត​ថាមពល​ឲ្យ​គ្រប់គ្រាន់។ យក​ល្អ​យើង​គួរ​ផឹក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​តិច។

    សុខភាព​ឆ្អឹង

    ទឹកដោះគោ​មាន​វីតាមីន ខ្ពស់​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ស្រូប​យក​កាល់ស្យូម​ដែល​ជា​សារធាតុ​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង។  វីតាមីន D ក៏​អាច​ជួយ​ទប់ស្កាត់​ការ​កើតឡើង និង​ការ​ប៉ះពាល់​បង្ក​ដោយ​ជំងឺ​ពុកឆ្អឹង ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែមដែរ។

    សុខភាព​ស្បែក

    ការ​ផឹក​ទឹកដោះគោ​ពេល​យប់​ក៏​មាន​ប្រយោជន៍​ដល់​ស្បែក​ដែរ។ ការ​ផឹក​ទឹកដោះគោ​ជា​ប្រចាំ​អាច​ជួយ​ឲ្យ​ស្ថានភាព​ស្បែក​កាន់តែ​ល្អ​។ ទឹកដោះគោ​មាន​វីតាមីន B12ដែល​អាច​ជួយ​បង្ការ​ការ​បាត់បង់​ភាព​យឺត​របស់​ស្បែក និង​ខូឡាជែន។ រីឯ​វីតាមីន ក្នុង​ទឹកដោះគោ​អាច​ជួយ​ដល់ការ​ផលិត​កោសិកា​ថ្មី និង​ប្រឆាំង​បញ្ហា​ស្បែក​ផ្សេងៗ​ដែល​នេះ​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត​រលោង។

    ផ្តល់​ថាមពល

    ការ​ផឹក​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​មុន​គេង​អាច​ផ្តល់​ថាមពល​ដល់​យើង​នៅ​ថ្ងៃ​បន្ទាប់។ យើង​នឹង​ភ្ញាក់​ពី​គេង​ដោយ​មាន​ថាមពល​ដែល​អាច​ជួយ​ឲ្យ​យើង​ចាប់ផ្តើម​ថ្ងៃ​ថ្មីជាមួយនឹង​ស្មារតីល្អ និង​សកម្ម​ពេញ​មួយ​ថ្ងៃ។

    កាត់បន្ថយ​ស្ត្រេស

    ផឹក​ទឹកដោះគោ​មួយ​កែវ​មុន​ចូល​គេង​អាច​កាត់បន្ថយ​ស្ត្រេស​បាន​។ នេះ​មក​ពី​ប្រូតេអ៊ីន និង​ Lactium ក្នុង​ទឹកដោះគោ​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​រាងកាយ​ដោយ​បញ្ចុះ​សម្ពាធឈាម សម្រាក​សាច់ដុំ និង​បន្ថយ​កម្រិត​អ័រម៉ូន Cortisol ដែល​រាងកាយ​បញ្ចេញ​នៅ​ពេល​ស្ត្រេស។ រីឯ​ Lactium អាច​មាន​ឥទ្ធិពល​លើ​រ៉េស៊ិបទ័រ​របស់​ខួរក្បាល​ដើម្បី​គ្រប់គ្រង​ស្ត្រេស និង​អាការៈ​ថប់​បារម្ភ។

    គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូល

    ផឹក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​ជាតិ​ខ្លាញ់​អាច​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​បាន ព្រោះ​ប្រូតេអ៊ីន​ក្នុង​ទឹកដោះគោ​អាច​បន្ថយ​កម្រិត​ជាតិ​ខ្លាញ់​អាក្រក់ (LDL) និង​បង្កើន​កម្រិត​ជាតិ​ខ្លាញ់​ល្អ (HDL) ក្នុង​រាងកាយ។ ម៉្យាងទៀត ទឹកដោះគោ​សម្បូរ​ដោយ​វីតាមីន A វីតាមីន D និង​កាល់ស្យូម​ដែល​សុទ្ធតែ​ល្អ​សម្រាប់​សុខភាព​បេះដូង។

    សម្រួល​ដល់​ការ​រំលាយអាហារ

    ការ​លាយ​ទឹកឃ្មុំ​ជាមួយ​នឹង​ទឹកដោះគោ​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សុខភាព។ ការ​ផឹក​ទឹកដោះគោ​លាយ​ជាមួយ​នឹង​ទឹកឃ្មុំ​មុន​ចូល​គេង​អាច​ជួយ​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ។ ​ទឹកដោះគោ​នៅពេល​លាយជាមួយ​នឹង​ទឹកឃ្មុំនឹង​ក្លាយ​ជា prebiotic ដែល​ជួយ​ដល់​ការ​លូតលាស់​នៃ​បាក់តេរី​ល្អ​ និង​កម្ចាត់​បាក់តេរី​អាក្រក់​ដែល​បង្ក​ជំងឺ​ក្នុង​ពោះវៀន។

    ការពារ​ពី​ជំងឺ​ផ្ដាសាយ និង​ក្អក

    ការ​ផឹក​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​លាយ​ជាមួយ​នឹង​ម្សៅ​ល្មៀត​បន្តិច​នៅ​ពេល​យប់​គឺជា​ឱសថ​ធម្មជាតិ​មួយ​ដែល​ជួយ​បន្ធូរ​អាការៈ​ជំងឺ​ផ្ដាសាយ និង​ក្អក។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​បាក់តេរី​នៅ​ក្នុង​ទឹកដោះគោ​លាយ​នឹង​ម្សៅ​ល្មៀត​ជួយ​ពន្លឿន​ការ​ជា​សះស្បើយ​ក៏​ដូចជា​បង្ការ​ការ​ឆ្លង​​ដែរ។

    ១០ប្រឆាំង​នឹង​ជំងឺ​ពោះវៀន

    ការ​ផឹក​ទឹកដោះគោ​ត្រជាក់​នៅ​ពេល​យប់​អាច​បន្ធូរ​អាការៈ​ឡើង​អាស៊ីដ​ក្នុង​ក្រពះ និង​ជួយ​សម្រួល​ដល់​ការ​ទល់លាមក និង​ការ​ហើម​ពោះ​ជាដើម។ នេះ​មក​ពី​អាស៊ីដ lactic មាន​ក្នុង​ទឹកដោះគោ​អាច​ជួយ​បន្សាប​ការ​កើន​ឡើង​នៃ​អាស៊ីដ​ក្នុង​ក្រពះ។ ម៉្យាងទៀត​ទឹកដោះគោ​មាន​កាល់ស្យូម​ខ្ពស់​អាច​ស្រូប​យក​បរិមាណអាស៊ីដ​លើស​ដែល​ក្រពះ​បាន​បញ្ចេញ​មក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ចាន់ វុត្ថា


    អត្ថបទ​ដោយ គុយ ធារិត · កែ May 05, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម