រាល់ថ្ងៃ មិនថាប្រុស ស្រី ក្មេង ចាស់ សុទ្ធតែអាចកើតទឹកនោមផ្អែម ជាជំងឺកាចសាហាវសម្លាប់មនុស្សជាច្រើនរាល់ឆ្នាំ។ “Hello គ្រូពេទ្យ” សូមចែករំលែកគ្នាយើងពីវិធីអាចជួយបង្ការទឹកនោមផ្អែម។
រាល់ថ្ងៃ មិនថាប្រុស ស្រី ក្មេង ចាស់ សុទ្ធតែអាចកើតទឹកនោមផ្អែម ជាជំងឺកាចសាហាវសម្លាប់មនុស្សជាច្រើនរាល់ឆ្នាំ។ “Hello គ្រូពេទ្យ” សូមចែករំលែកគ្នាយើងពីវិធីអាចជួយបង្ការទឹកនោមផ្អែម។

ពេលថ្មីៗនេះ មានការអះអាងថា វីតាមីន D អាចជួយបង្ការ ឬបន្ថយហានិភ័យកើតទឹកនោមផ្អែមប្រភេទ២ បាន។ ចង់ដឹងពិត ឬមិនពិត អានអត្ថបទខាងក្រោមនេះសិន!
អាំងស៊ុយលីន ជាអ័រម៉ូនបង្កើតឡើងដោយកោសិកា បែតា ពីលំពែង ដើរតួនាទីសំខាន់ដឹកនាំជាតិគ្លុយកូស (ស្ករ) ចូលក្នុងចរន្តឈាម បញ្ជូនបន្តទៅក្នុងជាលិកាសាច់ដុំ និងថ្លើម។ និយាយស្រួលស្តាប់ អាំងស៊ុយលីន ដើរតួនាទីជាអ្នកគ្រប់គ្រងត្រួតពិនិត្យ និងកែតម្រូវជាតិស្ករសម្រាប់ប្រើ និងរក្សាទុក។
អ្នកទឹកនោមផ្អែមប្រភេទ២ មិនមែនមានន័យថា រាងកាយផលិតអាំងស៊ុយលីន មិនបានគ្រប់គ្រាន់សម្រាប់ប្រើនោះទេ។ អាចថា រាងកាយមិនអើពើចំពោះអាំងស៊ុយលីនដែលផលិតបាន នាំឲ្យពិបាកគ្រប់គ្រងឲ្យបានល្អ ហើយពេលជាតិស្ករចាប់ផ្តើមចាល់នៅក្នុងចរន្តឈាម វាបង្កើតទៅជាជំងឺទឹកនោមផ្អែម។ អ្នកទឹកនោមផ្អែមប្រភេទ២ អាចជួបប្រទះរោគសញ្ញា ដូចជា គំហើញភ្នែកមិនល្អ បញ្ហាស្បែក សម្ពាធឈាមខ្ពស់ ជាដើម។
ទឹកនោមផ្អែមប្រភេទ២ នឹងវិវត្ដតាមពេលវេលា ខណៈរោគសញ្ញា និងភាពធ្ងន់ធ្ងរ ក៏វិវត្តតាមពេលវេលាដែរ បើទុកយូរគ្មានការព្យាបាល និងគ្រប់គ្រង។ ភាគច្រើន អ្នកធាត់ៗគីឡូត្រូវពេទ្យរកឃើញមានទឹកនោមផ្អែមប្រភេទ២។
អត្ថបទគួរអាន៖
វីតាមីន D មានអត្ថប្រយោជន៍សម្រាប់តម្រូវការជាតិកាល់ស្យូម អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់យើង។ អ្នកស្រាវជ្រាវរកឃើញថា ញ៉ាំវីតាមីន D និងទឹកនោមផ្អែមប្រភេទ២ មានទំនាក់ទំនងគ្នា។ វីតាមីន D មានសក្តានុពលបញ្ចៀសឱកាសកើតទឹកនោមផ្អែមប្រភេទ២ ឬបន្ថយស្ថានភាពធ្ងន់ធ្ងរនៃជំងឺ។
មកទល់បច្ចុប្បន្ន មានការស្រាវជ្រាវខ្លះបានបង្ហាញថា មនុស្សពេញវ័យមានកម្រិតវីតាមីន D ខ្ពស់នៅក្នុងរាងកាយ ប្រឈមហានិភ័យកាន់តែទាបក្នុងការកើតទឹកនោមផ្អែមប្រភេទនេះ បើធៀបនឹងអ្នកមិនសម្បូរវីតាមីន D ។

– ពន្លឺថ្លៃជាប្រភពចម្បងបង្កើតវីតាមីន D ក្នុងរាងកាយ។ ការប៉ះនឹងព្រះអាទិត្យពេលព្រឹកព្រលឹម ផ្តល់ឲ្យរាងកាយស្រូបបញ្ចូលយកវីតាមីន D បានមួយចំនួន។ យ៉ាងណា ការរងឥទ្ធិពលពន្លឺថ្ងៃលើសកម្រិត អាចនាំផលវិបាកដល់ស្បែក ហេតុនេះសូមយកចិត្តទុកដាក់ចំពោះពេលវេលា និងរយៈពេលត្រូវពន្លឺថ្ងៃ។
– អាហារសម្បូរវីតាមីន D មាន ស៊ុតលឿង ថ្លើមគោ ផ្លែក្រូច គ្រាប់ធញ្ញជាតិ ហ្វ្រូម៉ា ខ្លាញ់ត្រី-ល។
– ថ្នាំបំប៉នវីតាមីន D និងខ្លាញ់ត្រី ក៏ផ្តល់ឲ្យយើងនូវវីតាមីន D ដូចគ្នា។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Type II diabetes
https://www.vitamindcouncil.org/health-conditions/type-ii-diabetes/
The role of vitamin D for obese patients in reversing the type 2 diabetes pandemic
https://www.healio.com/news/endocrinology/20120325/the-role-of-vitamin-d-for-obese-patients-in-reversing-the-type-2-diabetes-pandemic
Top Foods for Calcium and Vitamin D
https://www.webmd.com/food-recipes/guide/calcium-vitamin-d-foods
Natural Sources of Vitamin D and Calcium
https://www.news-medical.net/health/Natural-Sources-of-Vitamin-D-and-Calcium.aspx
Calcium, vitamin D, and your bones
https://www.mountsinai.org/health-library/selfcare-instructions/calcium-vitamin-d-and-your-bones
កំណែប្រែបច្ចុប្បន្ន
24/03/2022
អត្ថបទដោយ Meng Vatana
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ