backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

វីតាមីន D ល្អដល់ថ្នាក់ហ្នឹងផង? អាចបង្ការទឹកនោមផ្អែម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Mar 24, 2022

វីតាមីន D ល្អដល់ថ្នាក់ហ្នឹងផង? អាចបង្ការទឹកនោមផ្អែម

រាល់ថ្ងៃ មិនថាប្រុស ស្រី ក្មេង ចាស់ សុទ្ធតែអាចកើតទឹកនោមផ្អែម ជាជំងឺកាចសាហាវសម្លាប់មនុស្សជាច្រើនរាល់ឆ្នាំ។ “Hello គ្រូពេទ្យ” សូមចែករំលែកគ្នាយើងពីវិធីអាចជួយបង្ការទឹកនោមផ្អែម។

ពេលថ្មីៗនេះ មានការអះអាងថា វីតាមីន D អាចជួយបង្ការ ឬបន្ថយហានិភ័យកើតទឹកនោមផ្អែមប្រភេទ២ បាន។ ចង់ដឹងពិត ឬមិនពិត អានអត្ថបទខាងក្រោមនេះសិន!

១- ដំបូងត្រូវស្គាល់អាំងស៊ុយលីនជាអ្វី?

អាំងស៊ុយលីន ជាអ័រម៉ូនបង្កើតឡើងដោយកោសិកា បែតា ពីលំពែង ដើរតួនាទីសំខាន់ដឹកនាំជាតិគ្លុយកូស (ស្ករ) ចូលក្នុងចរន្តឈាម បញ្ជូនបន្តទៅក្នុងជាលិកាសាច់ដុំ និងថ្លើម។ និយាយស្រួលស្តាប់ អាំងស៊ុយលីន ដើរតួនាទីជាអ្នកគ្រប់គ្រងត្រួតពិនិត្យ និងកែតម្រូវជាតិស្ករសម្រាប់ប្រើ និងរក្សាទុក។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២- អាំងស៊ុយលីន និងទឹកនោមផ្អែមប្រភេទ២

អ្នកទឹកនោមផ្អែមប្រភេទ២ មិនមែនមានន័យថា រាងកាយផលិតអាំងស៊ុយលីន មិនបានគ្រប់គ្រាន់សម្រាប់ប្រើនោះទេ។ អាចថា រាងកាយមិនអើពើចំពោះអាំងស៊ុយលីនដែលផលិតបាន នាំឲ្យពិបាកគ្រប់គ្រងឲ្យបានល្អ ហើយពេលជាតិស្ករចាប់ផ្តើមចាល់នៅក្នុងចរន្តឈាម វាបង្កើតទៅជាជំងឺទឹកនោមផ្អែម។ អ្នកទឹកនោមផ្អែមប្រភេទ២ អាចជួបប្រទះរោគសញ្ញា ដូចជា គំហើញភ្នែកមិនល្អ បញ្ហាស្បែក សម្ពាធឈាមខ្ពស់ ជាដើម។

ទឹកនោមផ្អែមប្រភេទ២ នឹងវិវត្ដ​តាម​ពេល​វេលា ខណៈរោគសញ្ញា និងភាពធ្ងន់ធ្ងរ ក៏​វិវត្ត​​តាម​ពេល​វេលាដែរ បើ​ទុកយូរគ្មាន​ការ​ព្យាបាល និង​គ្រប់គ្រង។ ភាគច្រើន អ្នកធាត់ៗគីឡូ​ត្រូវ​ពេទ្យ​រក​ឃើញ​មាន​ទឹកនោម​ផ្អែម​ប្រភេទ២។

អត្ថបទគួរអាន៖

៣- វីតាមីន D និងទឹកនោមផ្អែមប្រភេទ២

វីតាមីន D មានអត្ថប្រយោជន៍សម្រាប់តម្រូវការជាតិកាល់ស្យូម អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់យើង។ អ្នកស្រាវជ្រាវរកឃើញថា ញ៉ាំវីតាមីន D និងទឹកនោមផ្អែមប្រភេទ២ មានទំនាក់ទំនងគ្នា។ វីតាមីន D មានសក្តានុពលបញ្ចៀសឱកាសកើតទឹកនោមផ្អែមប្រភេទ២ ឬបន្ថយស្ថានភាពធ្ងន់ធ្ងរនៃជំងឺ។

មកទល់បច្ចុប្បន្ន មានការស្រាវជ្រាវខ្លះបានបង្ហាញថា មនុស្សពេញវ័យ​មានកម្រិតវីតាមីន D ខ្ពស់នៅក្នុងរាងកាយ ប្រឈមហានិភ័យកាន់តែទាបក្នុងការកើតទឹកនោមផ្អែមប្រភេទនេះ បើធៀបនឹងអ្នក​មិនសម្បូរវីតាមីន D ។

៤- ធ្វើបែបណាទើបបន្ថែមវីតាមីន D ទៅក្នុងការញ៉ាំប្រចាំថ្ងៃបាន?

– ពន្លឺថ្លៃជាប្រភពចម្បងបង្កើតវីតាមីន D ក្នុងរាងកាយ។ ការប៉ះនឹងព្រះអាទិត្យពេលព្រឹកព្រលឹម ផ្តល់ឲ្យរាងកាយស្រូបបញ្ចូលយកវីតាមីន D បានមួយចំនួន។ យ៉ាងណា ការរងឥទ្ធិពលពន្លឺថ្ងៃលើសកម្រិត អាចនាំផលវិបាកដល់ស្បែក ហេតុនេះសូមយកចិត្តទុកដាក់ចំពោះពេលវេលា និងរយៈពេលត្រូវពន្លឺថ្ងៃ។

– អាហារសម្បូរវីតាមីន D មាន ស៊ុតលឿង ថ្លើមគោ ផ្លែក្រូច គ្រាប់ធញ្ញជាតិ ហ្វ្រូម៉ា ខ្លាញ់ត្រី-ល។

– ថ្នាំបំប៉នវីតាមីន D និងខ្លាញ់ត្រី ក៏ផ្តល់ឲ្យយើងនូវវីតាមីន D ដូចគ្នា។

ចំណុចសំខាន់

វីតាមីន D មានអត្ថប្រយោជន៍សម្រាប់តម្រូវការជាតិកាល់ស្យូម អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់យើង។ អ្នកស្រាវជ្រាវរកឃើញថា ញ៉ាំវីតាមីន D និងទឹកនោមផ្អែមប្រភេទ២ មានទំនាក់ទំនងគ្នា។ វីតាមីន D មានសក្តានុពលបញ្ចៀសឱកាសកើតទឹកនោមផ្អែមប្រភេទ២ ឬបន្ថយស្ថានភាពធ្ងន់ធ្ងរនៃជំងឺ។
មកទល់បច្ចុប្បន្ន មានការស្រាវជ្រាវខ្លះបានបង្ហាញថា មនុស្សពេញវ័យ​មានកម្រិតវីតាមីន D ខ្ពស់នៅក្នុងរាងកាយ ប្រឈមហានិភ័យកាន់តែទាបក្នុងការកើតទឹកនោមផ្អែមប្រភេទនេះ បើធៀបនឹងអ្នក​មិនសម្បូរវីតាមីន D ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Mar 24, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម