backup og meta

ក្រោយស្រវឹងស្រា ប្រុសៗគួរញ៉ាំអាហារអ្វីល្អ ដើម្បីមានកម្លាំងវិញ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 19, 2023

    ក្រោយស្រវឹងស្រា ប្រុសៗគួរញ៉ាំអាហារអ្វីល្អ ដើម្បីមានកម្លាំងវិញ?

    អាការៈធេងធោងក្រោយពេលស្រវឹង គឺជារឿងពិបាកបំផុតស្ទើតែមិនអាចពណ៌នាបាន។ អ្នកធ្លាប់ស្រវឹងប្រាកដជាយល់ច្បាស់ហើយ វាជាអាការៈ វិលមុខបន្ដិច ឈឺក្បាលបន្ដិច ចង់ក្អូតបន្ដិច ចង់រាកបន្ដិច អាការៈនេះអាចជាការស្រវឹងតិចតួច តែបើដាក់ជ្រុលខ្លាំងពីយប់ អាចនឹងធ្ងន់ធ្ងជាងនេះ ឬ មិនអាចក្រោកពីដំណេកក៏ថាបាន។ ស្ថិតក្នុង​ស្ថានភាពដ៏សែនពិបាកទ្រាំបែបនេះ គ្មាននរណាម្នាក់ ចង់ជួបប្រទះនោះទេ ហើយក៏មិនអាចគេចផុតដែរ បើ​ផឹកស្រា ត្រូវតែស្រវឹង ដូច្នេះគួរ​ចេះ​កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង​របស់​ខ្លួន​ ដើម្បីកាត់បន្ថយការលំបាក និង​ចេះ​ជ្រើស​រើស​របបអាហារ​ដើម្បីជំនួយដល់សុខភាព ស្មារតី ឲ្យល្អប្រសើរ។

    ១.ស៊ុត

    ស៊ុត មិនថាស៊ុតមាន់ ឬស៊ុតទានោះទេ សុទ្ធតែជាប្រភេទអាហារដែលល្អស័ក្ដិសមបំផុត សម្រាប់អាហារពេលព្រឹក្រោយពេលស្រវឹងស្រា។ យើងអាចញ៉ាំស៊ុតស្ងោរ ចន្លោះពី ១ទៅ ២គ្រាប់បន្ទាប់ពីក្រោកពីគេង ព្រោះស៊ុតគឺសម្បូរ​ទៅ ដោយប្រូតេអ៊ីនខ្ពស់ និង ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ព្រោះថា ក្រោយពីស្រវឹងស្រា បញ្ហានោះគឺ អត់មានអារម្មណ៍ចង់ញ៉ាំអ្វីទាំងអស់ ចង់តែគេង និងញ៉ាំទឹកផ្អែមៗ។ ក្រោយ​ស្រវឹង​ប្រព័ន្ធរំលាយអាហារចុះខ្សោយ រង​សម្ពាធខ្លាំងពីជាតិអាល់កុល ជាហេតុ អារម្មណ៍អ្នកស្រវឹង មិនឃ្លានចំណីអ្វីនោះទេ។ ក្រោយ​ស្រវឹង​គួរ​ញ៉ាំ​ស៊ុតស្ងោរ មិនគួរ​ញ៉ាំស៊ុតចៀនបានទេ ព្រោះក្រពះអាចនឹងប្រតិកម្មជាមួយនឹងជាតិខ្លាញ់ធ្វើឲ្យ អ្នកស្រវឹង​ងាយចង់ក្អួត និងមិនអាចរំលាយអាហារបានល្អ។

    អត្ថបទគួរអាន៖

    ២.ចេក និង ផ្លែប៊ឺ

    ផ្លែឈើទាំងពីរ គឺជាប្រភពអាហារ ដែលសម្បូរ​ទៅដោយ ប៉ូតាស្យូម និង សរសៃ​។ អ្នកស្រវឹងស្រា ថយជាតិ​ប៉ូតាស្យូមសម្រាប់​ទ្រទ្រង់ថាមពលក្នុងរាងកាយ ហេតុនេះហើយ ការញ៉ាំចេក និងផ្លែប៊ឺ គឺជារឿងល្អបំផុត អាចជួយបំពេញបានឡើងវិញនូវសារជាតិប្រភេទនោះ។ មួយវិញទៀត ជាតិសរសៃ​នៅក្នុង ផ្លែប៊ឺ គឺមានអត្ថប្រយោជន៍ខ្ពស់ ទៅដល់ ដំណើការប្រព័ន្ធរំលាយអាហារ ជាពិសេស ពេលព្រឹកថ្ងៃថ្មី ដែលរាងកាយត្រូវចាប់ផ្ដើមដំណើរតែម្ដង។

    ៣.បន្លែស្លឹកពណ៌បៃតង

    ប្រភេទបន្លែស្លឹកពណ៌បៃតង មានផ្ទុកទៅដោយសារធាតុបំប៉នច្រើន មានទាំងប្រភេទ អាស៊ីត​អាមីណូ សរសៃ និង ជាតិរ៉ែជាដើម។ សារធាតុទាំងនោះ ផ្ដល់អត្ថប្រយោជន៍ខ្លាំងចំពោះ បញ្ហាសុខភាពដែលទទួល​រងផលប៉ះពាល់ ពីជាតិអាល់កុល។ ជាតិសរសៃ នៅក្នុងបន្លែ អាចជួយកាត់បន្ថយ​បញ្ហាផ្នែកប្រព័ន្ធរំលាយអាហារ ដែលភាគច្រើន អ្នកស្រវឹងស្រាតែង​ជួបប្រទះ ដូចជាការរាក និងទល់លាមកជាដើម ចំពោះជាតិ​សរសៃ​ ក្នុងបន្លែអាច​ជួយការពារបាន។

    ៤. ទឹក

    ទឹកគឺជាធាតុមួយយ៉ាងសំខាន់ផងដែរសម្រាប់ទ្រទ្រង់រាងកាយ។ នៅក្នុងគ្រឿងស្រវឹង មានផ្ទុកមកជាមួយនូវសារធាតុអាល់កុលអាច​បញ្ចុះជាតិទឹកក្នុងខ្លួនតាមរយៈទឹកនោម ដែលជាហេតុធ្វើឲ្យអ្នកស្រវឹងតែងតែនោមច្រើនខុសពីធម្មតា។ បរិមាណជាតិស្រវឹងដែលចូលទៅក្នុងខ្លួនប៉ុន្មាន នឹងត្រូវបញ្ចេញមកវិញដោយជាតិទឹកតាមរយៈទឹកនោម មកវិញប៉ុណ្ណឹង។ ជាហេតុ ដែលអ្នកស្រវឹងទាំងអស់ត្រូវតែញ៉ាំទឹកឲ្យបានច្រើន មិនដូច្នោះទេ ខ្លួនប្រាណនឹងប្រឈម​ភាពកង្វះជាតិទឹក ដែលអាចបង្ក ជាការឈឺក្បាល ធេងធោង និងស្រេកទឹកជាដើម។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ជាតិសូដា ក៏ផ្ដល់អត្ថប្រយោជន៍ខ្ពស់ចំពោះសុខភាពអ្នកស្រវឹងដែរ ព្រោះថា សូដាបានរួមចំណែក ក្នុងការពន្លឿនប្រតិបតិ្ដការណ៍ មេតាប៉ូលីស រំលាយជាតិអាលកុលក្នុងខ្លួន​ កាន់តែពិសេសទៀតនោះគឺជួយការពារ ពីផលប៉ះពាល់ជាតិអាលកុលចំពោះថ្លើម។ សូដាគឺជាទ័ពជំនួយយ៉ាងសំខាន់ ជួយដល់ការបំបែក ជាតិអាកុល ក្នុងថ្លើមបានរហ័ស ដែលអាចជួយកាត់បន្ថយ ការអាការៈធេងធោង របស់អ្នកស្រវឹងស្រា។ ដូច្នេះហើយ ក្រៅពីរបបអាហារទៅ ក៏នៅមានភេសជ្ជះផ្ទុកសារធាតុសូដាមួយចំនួនទៀត មានសារះសំខាន់ចំពោះសុខភាពអ្នកស្រវឹងផងដែរ។

    ៦. ទឹកដូង

    ក្រោយពីស្រវឹងស្រាអស់មួយយប់ យើងក៏អាចញ៉ាំទឹកដូងបានដែរ ព្រោះទឹកដូងមានផ្ទុកសារធាតុ​អ៊ីឡិចត្រូលីត។ ជាក់ស្ដែងណាស់ថា សារធាតុមួយប្រភេទនេះ មានសារៈសំខាន់ក្នុងដំណើរគ្រប់គ្រងជាតិទឹកក្នុង​ឈាម។ ការខ្វះលំនឹងអេឡិតត្រូលីតក្នុងរាងកាយ គឺអាចបណ្ដាលឲ្យយើងខ្សោយ អស់កម្លាំង ខ្វះជាតិទឹក វិលមុខ ឬឈឺក្បាល។ ដូច្នេះហើយ ទឹកដូងក៏ចូលរួមចំណែកយ៉ាងសំខាន់ ជួយដោះស្រាយបញ្ហាទាំងនេះបាន។

    ទឹកដូង

    ចំណុចសំខាន

    អារម្មណ៍ដ៏យ៉ាប់យឺនបំផុត ក្រោយពេលស្រវឹងស្រា ដូចជា វិលមុខ ចង់ក្អួត ឈឺក្បាលជាដើម។ មូលហេតុបែបនេះ បណ្ដាលមកពីរាងកាយ ខ្វះនូវសារធាតុចិញ្ចឹមមួយចំនួន ដែលមាននៅក្នុងរបបអាហារដូចជា៖
    • ស៊ុត
    • ទឹក
    • ទឹកដូង
    • បន្លែបៃតង
    • ផ្លែបើ និង ចេក
    • ជាតិសូដា

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម