ដំណេកស្កប់ស្កល់

ដំណេក​ស្កប់ស្កល់ - អ្នក​ដែល​គេង​លង់លក់​ស្កប់ស្កល់​អាច​ថា​ជា​កាដូ​ដ៏​ល្អ​មួយ​ដែល​គេ​មាន​សុខភាព​ល្អ អាច​បែងចែក​បញ្ហា​នានា​ដែលមាន​ក្នុង​ខួរក្បាល មិន​ឲ្យ​ប៉ះពាល់​ដល់​ការ​គេង។ តើ​មាន​គន្លឹះ​អ្វី​ខ្លះដើម្បី​គេង​ឲ្យ​បាន​ឆ្អែត​ ពេញ​ភ្នែក ស្កប់ស្កប់​ សូម​ស្វែងយល់​ពី​មូលហេតុ និង​ដំណោះស្រាយ​ក្នុង​មាតិកា​នេះ

ចំណេះដឹងទូទៅ

ដំណេកស្កប់ស្កល់

ប៉ុន្មានវិធីនេះអាចដោះស្រាយបញ្ហាងងុយគេងក្រោយបាយថ្ងៃត្រង់

បន្ទាប់ពីម៉ោងបាយថ្ងៃត្រង់ហើយស្រាប់តែមានមានអារម្មណ៍ថា ងងុយគេង ទន់ភ្នែក អស់កម្លាំង ដែលនេះស្ទើរតែក្លាយជាទម្លាប់ប្រចាំថ្ងៃទៅហើយ។ មកទល់ពេលនេះក៏មិនទាន់មានការសិក្សាណាអាចស្រាយបង្ហាញពីមូលហេតុឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្ដែយើងអាចដោះស្រាយទម្លាប់នេះបានដោយសាកល្បងអនុវត្ដវិធីមួយ​ចំនួន​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ធ្វើសម្មភាពរាងកាយ បន្ទាប់ពីញ៉ាំបាយហើយ មានអារម្មណ៍ថាងងុយគេង យើងអាចធ្វើសកម្មភាពផ្សេងៗបានដូចជា ការដើរទៅនេះទៅនោះ ឬការនិយាយលេងជាមួយមិត្ដភក្ដិជាដើម។ ការធ្វើសកម្មភាពរាងកាយ ជួយឲ្យសាច់ដុំធ្វើចលនាប្រើប្រាស់ថាមពល និងចរន្ដឈាមដំណើរការស្រួល ដូច្នេះយើងអាចចំណាយពេល យ៉ាងហោចបានចន្លោះពី ៥ ទៅ ១០នាទី បន្ទាប់ពីញ៉ាំអាហារគឺគ្រប់គ្រាន់ហើយ។ ២.ញ៉ាំចំណីចំណុក ញ៉ាំចំណីចំណុកបន្ដិចបន្ដួច ប៉ុន្ដែច្រើនដងអាចជួយបន្លប់អារម្មណ៍យើងមិនឲ្យងងុយគេងបាន។ ពិសេសពពួកផ្លែឈើសម្បូរវីតាមីន C, B, A, ប៉ូតាស្យូម ដែលជំនួយដល់ស្មារតី និង ខួរក្បាល។ ៣.ផឹកទឹកឲ្យបានគ្រប់គ្រាន់ ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់គឺជួយទៅដល់ការបំពេញជាតិទឹកក្នុងរាងកាយ មិនតែប៉ុណ្ណោះ ក៏ជាចំណែកមួយជួយបង្កើនថាមពលផងដែរ។ ការសិក្សាបានបង្ហាញថា រាងកាយបាត់បង់ជាតិទឹក ១% អាចធ្វើឲ្យថាមពលយើងចុះខ្សោយដល់ទៅ ១០%។ ៤.ញ៉ាំតែ ឬកាហ្វេ ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងតែ ឬ កាហ្វេទោះមានបរិមាណតិច ក៏អាចជួយកាត់បន្ថយអាការៈ​ងងុយគេងបានដែរ។ ដូច្នេះយើងអាចអនុវត្ដវិធីនេះបាន ត្រឹមកាហ្វេ ឬតែមួយពែង អាចជួយដាស់ស្មារតីឲ្យរឹងមាំ ប៉ុន្ដែត្រូវប្រយ័ត្នប្រយែង ពេលឆុងកាហ្វេ ឬតែ គួរកាត់បន្ថយការបន្ថែមស្ករ ព្រោះស្ករច្រើនអាចធ្វើឲ្យយើងមានអារម្មណ៍ងងុយគេងវិញ។ ៥.មើលវីដេអូ […]

ស្វែងរក ដំណេកស្កប់ស្កល់

ដំណេកស្កប់ស្កល់

ដឹងម៉ោងពេលចូលគេងបានត្រឹមត្រូវ ជួយកុំឲ្យ​ថ្ងៃឡើងងងុយរកធ្វើអ្វីមិនកើត

ដូច​គ្នា​យើង​ដឹង​ស្រាប់​ហើយ បើ​គេង​មិន​គ្រប់​គ្រាន់ ឬ​ឆាប់​ក្រោក​ពី​ព្រឹក សុទ្ធ​តែ​ធ្វើ​ឲ្យ​អារម្មណ៍​យើង ​មិន​ល្អ​នោះទេ ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ទៀត។ ពេល​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​អត្ថបទ​ពិសេស​មួយ លម្អិត​ខ្ទេច​ទាំង​ពេល​វេលា​ល្អ​បំផុត​ដើម្បី​ចូល​គេ និង​ពេល​ក្រោក រួម​ទាំង ពេល​វេលា​គេង​ទៅ​តាម​វ័យ​ឲ្យ​បាន​ដឹង​ទាំង​អស់​តែ​ម្តង។ ១- គេង​ជា​រឿង​សំខាន់​បំផុត​មួយ​សម្រាប់​ជីវិត គេង​ឲ្យ​បាន​គ្រប់​គ្រាន់ មិន​ត្រឹម​ជា​គ្រឹះ​ដ៏​សំខាន់ ជួយ​ពង្រឹង​សុខភាព​យើង​ប៉ុណ្ណោះ​ទេ ក៏​អាច​ជួយ​ឲ្យ​ជីវិត​យើង​មាន​សុខុមាលភាព​ទៀត​ផង។ បើ​និយាយ​ចំពោះ​សុខភាព គេង​គ្រប់​គ្រាន់ គឺ​មានប្រយោជន៍​ដូច​គ្នា​​ទៅ​នឹង​ការ​ហាត់​ប្រាណ និង​ញ៉ាំ​អាហារ​មាន​សុខភាពល្អ​ដែរ។ ហេតុនេះ គេង​ជា​ផ្នែក​មួយ​សំខាន់​បំផុត​ក្នុង​ជីវិត។ ២- ថេរវេលានៃ​ការ​គេង​ល្អ​បំផុត អ្វី​ដែល​ល្អ​បំផុត​នោះ យើង​ទាំង​អស់​គ្នា ត្រូវ​ចូល​គេង​ពី​ព្រលប់ និង​ភ្ញាក់​ពី​ព្រលឹម ដែល​នេះ​វា​ត្រូវ​នឹង​ទំនោរ​ជីវសាស្ត្រ នៃ​ការ​សម្រប​ខ្លួន​យើង​រវាង​ដំណេក និង​ព្រះ​អាទិត្យ។ ទម្លាប់​បែប​នេះ យើង​នឹង​កត់​សម្គាល់​ឃើញ​ថា មាន​អារម្មណ៍​ងងុយ​គេង នៅ​ពេល​ព្រះ​អាទិត្យ​លិច​បាត់។ ផ្អែក​តាម​ការ​ណែនាំ​នៃ The National Sleep Foundation នៅ​អាមេរិក ពេល​វេលា​ចូល​គេង​ល្អ​បំផុត គឺ​នៅ​ចន្លោះ​ម៉ោង ៨យប់ ដល់​ពាក់​កណ្តាល​អធ្រាត ដោយ​វា​អាស្រ័យ​ទៅ​លើ​ទំនោរ​យើង​ចង់​ក្រោក​នៅ​ពេល​ព្រឹក។ ប៉ុន្តែ​ការ​ណែនាំ​ផ្សេង​ទៀត យើង​អាច​ពិចារណា​បាន គឺ​ត្រូវ​គេង​ឲ្យ​បាន​ស្កប់​ស្កល់​ពេល​មួយ​យប់។ អត្ថបទ​ពាក់​ព័ន្ធ៖ ម៉េចបាន​ស្រីៗមានផ្ទៃពោះ ​​ពេល​ខ្លះ​​​គេង​ៗ បាត់​​ដង្ហើម? គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​ ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត ៣- ចង្វាក់សកម្មភាព​ប្រចាំ​ថ្ងៃ​នៃ​រាងកាយ ចង្វាក់​សកម្មភាព​ប្រចាំ​ថ្ងៃ​នៃ​រាង​កាយ​យើង ជា​ភាសា​បច្ចេក​ទេស​ហៅថា Circadian […]


ដំណេកស្កប់ស្កល់

ចេះរបៀបក្រោកពីគេងត្រឹមត្រូវនេះ ដឹងតែបាន​ផល​ល្អច្រើន​ដល់​សុខភាព​​

ក្រោក​ពី​គេង​សម្រាប់​គ្នា​យើង​​គឺ​ជា​រឿង​ធម្មតា គ្រាន់​តែ​បើក​ភ្នែក រួច​ងើប​ចេញ​ពី​គ្រែ​គេង ជា​ការ​ស្រេច​។ យ៉ាង​ណា​មិញ អ្នក​​ស្រាវជ្រាវ​​វិទ្យាសាស្រ្ត​ផ្នែក​សុខភាព បាន​ឱ្យ​ដឹង​ថា ការ​ក្រោក​ពី​គ្រែ​គេង ដែល​ត្រឹម​ត្រូវ​ មិន​ត្រឹម​តែ​ ផ្តល់​អារម្មណ៍​ស្រស់​ស្រាយ​ប៉ុណ្ណោះ​ទេ តែ​​ផ្តល់​ឱ្យ​​នូវ​ថាម​ពល​ចល័ត​ពេញ​រាង​កាយ និង​បង្ការ​​កុំ​ឱ្យ​ឆាប់​ឈឺ​​ផ្នែក​មួយ​ចំនួន​នៃ​រាង​កាយ​ទៀត​ផង​។ ដោយ​ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​វិទ្យាសាស្រ្ត​​នៃ​ប្រទេស​ឥណ្ឌា រួម​ទាំង​​ការ​ពិនិត្យ​​ពី​អ្នក​វិទ្យាសាស្រ្ត​​នៃ​បណ្តា​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក បាន​លើក​ឡើង​​នូវ​ចំណុច​រួម​ដូច​ខាង​ក្រោម​នេះ ដែល​ជា​រឿង​ត្រឹម​ត្រូវ​ គួរ​ធ្វើ​​នៃ​ការ​ក្រោក​ពី​គេង៖ ១. ក្រោក​​តាម​សម្រួល​ មិន​ប្រញាប់ អ្នក​​វិទ្យាសាស្រ្ត​បាន​លើក​ឡើង​ថា ការ​ក្រោក​យឺត​ៗ មិន​ត្រឹម​តែ​​ជួយ​​ទុក​ពេល​ឱ្យ​រាង​កាយ​​បន្ស៊ាំ​​​នឹង​​ភាព​ដឹង​ខ្លួន ថែម​ទាំង​បង្ការ​មិន​ឱ្យ​ឈឺ​ខ្នង​​ទៀត​ផង។ បន្ថែម​ពី​ការ​ក្រោក​យឺត​ៗ អ្នក​អាច​​ពត់​ពែន​​តម្រង់​ខ្លួន នឹង​ទទួល​ជួយ​ឱ្យ​ថាម​ពល​​​ចល័ត​សព្វ​រាង​កាយ ធ្វើ​ឱ្យ​អារម្មណ៍យើងស្រស់​ថ្លា​បាន។ អត្ថបទពាក់ព័ន្ធ៖ ម៉េចបាន​ស្រីៗមានផ្ទៃពោះ ​​ពេល​ខ្លះ​​​គេង​ៗ បាត់​​ដង្ហើម? ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត ២. ប្រើ​ប្រអប់​ដៃ​ជួយ​ឱ្យ​សម្រួលការ​ក្រោក​ឡើង ពេល​​ភ្ញាក់​ពី​គេង ប្រើ​ដៃ​​​របស់​អ្នក​​ជួយ​រុញ​ខ្លួន​ឯង ឱ្យ​ក្រោក​ឡើង​យឺត​ៗ ក្នុង​ឥរិយាបថ​អង្គុយ។ វិធី​នេះ នឹង​​កុំ​ឱ្យ​យើងដាក់​សម្ពាធ​​ទៅ​លើ ក និង​​ខ្នង​​របស់យើង។ អត្ថបទពាក់ព័ន្ធ៖ គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​ ខែទី ១៣៖ អាអូន​ចាប់​ផ្ដើម​ប្រែប្រួលរឿង​ញ៉ាំ និង​​គេង ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង ៣. សម្រាក​បន្តិច​ មុន​នឹង​ក្រោក​ឡើង ក្រោយ​ពេល​យើងអនុវត្ត​ដល់​ចំណុច​ទី​២​ខាង​លើ (ឥរិយាបថ​អង្គុយ) បន្ទាប់​នោះ​យើង​អាច​ចំណាយ​ពេល​បន្តិច ត្រឹម​៥​នាទី សម្រាក ស្មឹង​ស្មាធ ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រស់​ស្រាយ មុន​នឹង​ក្រោក​ចេញ​ពី​គ្រែ​គេង​​របស់​យើង។ បន្ទាប់​ពី​អនុវត្ត​ការ​​ក្រោក​ពី​គេង​បែប​នេះ អ្នក​ស្រាវជ្រាវ​​សុខភាព​ក៏​បាន​ណែ​នាំ​​បន្ថែម​ដូច​ៗ​គ្នា ថា​គួរ​ញ៉ាំទឹក​​​​​​​បន្តិច (មួយ​កែវ) ធ្វើ​ចលនា​បន្តិច​បន្តួច […]


ដំណេកស្កប់ស្កល់

ឆ្លៀតគេងថ្ងៃតិចៗ បានប្រយោជន៍ដល់បេះដូង ខួរក្បាល និងបន្ថយស្រ្តេស

ធ្វើ​ការ​មួយ​ព្រឹក​ពេញ ហើយ​​ក្រោយ​បាន​បាយ​ថ្ងៃ​ត្រង់​រួច ប្រាកដ​ជា​ល្វើយ​ រក​តែ​ងងុយ​គេង ហើយ​បើ​​បាន​គេង​មួយ​ភ្លែត​​ មុន​ធ្វើ​ការ​វិញ ប្រាកដ​ជា​​ទី​ចូល​ចិត្ត​ណាស់ សម្រាប់​គ្នា​យើង​។ ថ្មី​ៗ​នេះ មាន​ការ​សិក្សាបង្ហាញ​ថា​ ការ​​ឆ្លៀត​គេង​ថ្ងៃ​បន្តិច មិន​ត្រឹម​តែ​ផ្តល់​ក្តី​សុខ​​​​​ដល់​ខ្លួន​​ឯង​នោះ​ទេ តែ​ថែម​ទាំង​ទទួល​បាន​នូវ​ប្រយោជន៍​​​​ច្រើន​​ដល់​រាង​កាយ​ទៀត​ផង​។ លទ្ធ​ផល​សិក្សា​ដែល​បោះ​ផ្សាយ​លើ​ព្រឹត្តិបត្រ​​​​​វេជ្ជសាស្រ្ត​អង់គ្លេស British Medical Journal បាន​បង្ហាញ​ថា​ ការ​គេង​ថ្ងៃ​បាន​រយៈ​ពេល​ប្រមាណ ១ ​ម៉ោង ទៅ​ ១​ ម៉ោង​កន្លះ អាច​​​ផ្តល់​ប្រយោជន៍​​​ទៅ​ដល់​ខួរ​ក្បាល ឱ្យ​មាន​ថាម​ពល​ឡើង​វិញ បង្កើនសមត្ថភាព​​ចង​ចាំ វិនិច្ឆ័យ និង​​​​​ផ្តល់​​ភាព​ស្រស់​ស្រាយ។ បន្ថែម​ពី​នោះ លោក​ Bill Anthony អ្នក​ជំនាញ​ចិត្ត​​សាស្រ្ត​ និង​ជា​ប្រធាន​ផ្នែក​​ព្យាបាល​សុខភាព​ផ្លូវ​ចិត្ត​ នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត​ សាកលវិទ្យាល័យ​ Harvard សហរដ្ឋអាមេរិក បាន​ឱ្យ​ដឹង​ថា ការ​ឆ្លៀត​គេង​ថ្ងៃ ជួយ​ឱ្យ​កម្រិត​អ័រម៉ូន​ស្រ្តេសគ័រទីសុល Cortisol (អ័រម៉ូនធ្វើឱ្យស្ត្រេស) ថម​ថយ​ចុះ។ អត្ថបទពាក់ព័ន្ធ៖ គេងថ្ងៃច្រើនមិនល្អទេ បណ្ដាលឲ្យខួរក្បាលភ្លេចភ្លាំង ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង ការ​លើក​ឡើង​បែប​នេះ ​បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ឃើញ​ថា បរិយាកាស​ការងារ​មមាញឹក ​​និង​​​ទម្លាប់​រស់​នៅ​​ប្រចាំ​ថ្ងៃ​ ច្រើន​ជួប​បញ្ហា​ស្រ្តេស ដែល​គេ​អាច​ដឹង​តាម​ការ​ពិនិត្យ​​មើល​កម្រិតអ័រម៉ូន​ខាង​លើ​ក្នុង​រាង​កាយ ហើយ​ការ​គេង​ថ្ងៃ អាច​​ជួយ​បន្ធូរ​បន្ថយ​អត្រា​កើន​ឡើង​នៃ​​កម្រិត​អ័រម៉ូន​​នេះ​បាន ទោះ​បី​ជា​បាន​គេង​ក្នុង​រយៈ​ពេល​តិច​តួច​ក៏​ដោយ។ ដោយ​ឡែក […]


ដំណេកស្កប់ស្កល់

តើយើង​ត្រូវគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់?

ការគេងពិតជាមានសារៈប្រយោជន៍ចំពោះសុខភាព។ ប៉ុន្តែនៅពេលឈានចូលដល់វ័យមួយដែលមានភាពរវល់ខ្លាំង ធ្វើឲ្យយើងមើលរំលង ឬប្រឈមនឹងការគេងមិនគ្រប់គ្រាន់។ អត្ថបទនេះនឹងបង្ហាញនូវសារៈប្រយោជន៍នៃការគេង ផលប៉ះពាល់ពីការគេងមិនគ្រប់គ្រាន់ និងគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់។ សារៈប្រយោជន៍នៃការគេងគ្រប់គ្រាន់ ការគេងមិនត្រឹមតែឲ្យរាងកាយ និងខួរក្បាលបានសម្រាកទេ។​ តាមពិតទៅ នៅពេលយើងគេងលក់ រាងកាយរបស់យើងធ្វើការរឹតតែខ្លាំងក្នុងការជួយសាច់ដុំដែលធ្វើការច្រើននៅពេលថ្ងៃ និងកម្ចាត់នូវអ្វីដែលមិនល្អដែលខួរក្បាលបានបង្កើត។ មិនត្រឹមតែប៉ុណ្ណោះ ខួរក្បាលរបស់យើងក៏អាចដំណើរការពីរឿងផ្សេងៗដែលកើតឡើងអំឡុងពេលថ្ងៃ និងធ្វើជាការចងចាំ។  ការគេងក៏ជួយដល់ការសម្រួលនូវអារម្មណ៍ផងដែរ។ ប្រសិនជាយើង​គេងមិនគ្រប់គ្រាន់ត្រឹមតែមួយយប់អាចធ្វើឲ្យយើងប្រតិកម្មទៅនឹងអារម្មណ៍អវិជ្ជមានរហូតដល់៦០%។ បន្ថែមពីនេះទៀត ការគេងមិនគ្រប់គ្រាន់ក៏អាចធ្វើឲ្យរាងកាយពិបាកក្នុងការសម្រួលដល់ចំណង់អាហារ ប្រព័ន្ធភាពស៊ាំ មុខងារក្នុងការរំលាយអាហារ និងការគ្រប់គ្រងនូវទម្ងន់។  ការគេងក៏អាចជួយកំណត់ពេលវេលានៅក្នុងរាងកាយ (Internal clock or Circadian Rhythm) ដែលមានតួនាទីក្នុងការកំណត់ពេលយើងត្រូវភ្ញាក់ ឬគេង និងជួយក្នុងការសម្រួលដល់ការរំលាយអាហារ ប្រព័ន្ធភាពស៊ាំ និងការរលាក។ ការគេងមិនត្រូវពេល ឬការនៅក្រោមពន្លឺខ្លាំងនៅពេលយប់អាចប៉ះពាល់ដល់ការកំណត់ពេលវេលាគេង​ក្នុង​ខ្លួន​នេះ។  វាមិនសំខាន់ទេសម្រាប់រយៈពេលយូរប៉ុណ្ណា ប៉ុន្តែអ្វីដែលសំខាន់គឺការគេងលក់ឲ្យបានស្កប់ស្កល់។ ដូចនេះ យើងត្រូវគេងឲ្យបានគ្រប់គ្រាន់សម្រាប់សុខភាពរបស់យើង។ ផលប៉ះពាល់នៃការគេងមិនគ្រប់គ្រាន់ ការគេងមិនគ្រប់គ្រាន់មិនត្រឹមតែធ្វើឲ្យយើងហត់ទេ វាក៏មានផលប៉ះពាល់ផ្សេងទៀតចំពោះសុខភាពដែរ។ ការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យយើងមិនអាចធ្វើការសម្រេចចិត្តបានល្អ ខ្វះនូវគំនិតច្នៃប្រឌិត និងពិបាកក្នុងការធ្វើការ។ មិនត្រឹមតែប៉ុណ្ណោះក៏អាចបណ្តាលឲ្យមានជំងឺរ៉ាំរ៉ៃផ្សេងៗដូចជាជំងឺធាត់ ជំងឺបេះដូង​ ជំងឺទឹកនោមផ្អែម និងជំងឺភ្លេចភ្លាំង (Alzheimer’s) ជាដើម។  អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់ពីទំនាក់ទំនងរវាងការធាត់លើសទម្ងន់ និងជំងឺបេះដូង ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម តើគួរគេងប៉ុន្មានម៉ោងក្នុងមួយថ្ងៃ? ការគេងភាគច្រើនកំណត់ទៅតាមក្រុមអាយុ៖ មនុស្សអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ៖ គេងឲ្យបាន៧-៨ម៉ោង មនុស្សពេញវ័យចាប់ពី ១៨-៦៤ឆ្នាំ៖ គេងឲ្យបាន៧-៩ម៉ោង ក្មេងអាយុចាប់ពី […]


ដំណេកស្កប់ស្កល់

គ្រោះថ្នាក់កម្រិតណា បើអត់ឧស្សាហ៍សម្អាតកន្លែងគេង?

ក្នុង​មួយថ្ងៃៗ យ៉ាងតិច​ក៏យើង​គេងលើ​គ្រែ ប្រមាណ ៥ម៉ោងដែរ ដូច្នេះ​បើកន្លែងគេងមាន​អនាម័យ​ល្អ ផ្ដល់ឲ្យ​យើង​នូវសុខភាព​ល្អដូចគ្នា ក្រៅពីគេងបានឆ្អែត។ តែបើគ្រែ ភួយ ខ្នើយ ពួក និង​សម្ភារៈ​ផ្សេងទៀត គ្មាន​អនាម័យ​ល្អទេ នោះវានឹង​ងាយ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​យើង។ ១. បញ្ហា​អនាម័យ​លើគ្រែ នៅលើគ្រែ ឬពួក ដែល​យើង​គេងពីលើ មាន​ញើស អង្កែ និង​បាក់តេរី​ជាច្រើន ដែល​យើង​បាន​បន្សល់​ទុក​លើ​នោះ។ ដើម្បី​បំបាត់​បញ្ហា​ទាំង​នេះ ជម្រើស​ល្អ យើង​គួរបោកគក់​ភួយ ខ្នើយ កម្រាល​ពួក រៀងរាល់​សប្ដាហ៍។ ២. កោសិកាងាប់ រាងកាយយើង បញ្ចេញ​កោសិកា​ប្រមាណ ៥០០​លាន/ថ្ងៃ ហើយ​កោសិកា​ជាច្រើន បាន​ងាប់ និង​ស្ថិតនៅលើ​កម្រាល​ពួក ពេល​យើង​គេង។ ពពួក​ចៃ​តូចៗ (Mites) ចូលចិត្ត​ស៊ីកោសិកា​ដែល​ចេញមក​នេះណាស់ ហើយ​វាក៏អាច​បង្ក​អាលែកហ្ស៊ី ជំងឺហឺត និង​បញ្ហា​រមាស់​ដល់​យើង​ផងដែរ។ ៣. បាក់តេរី​លើគ្រែ កោសិកា​ងាប់ ញើស និង​ទឹកមាត់ អាច​ធ្វើឲ្យ​កម្រាល​ពួករបស់​យើង ក្លាយជា​កន្លែង ដែល​ពពួក Germs លូតលាស់ ហើយ​វាក៏​ជាមូលហេតុ​ធ្វើឲ្យ​យើង កើត​មុន​ផងដែរ។ តាម​ការពិសោធន៍ ខ្នើយ​មិនបាន​បោក​សម្អាត​រយៈ ពេល ១​សប្ដាហ៍ មាន​បាក់តេរី […]


ដំណេកស្កប់ស្កល់

ធ្លាប់ដេកហៀរទឹកមាត់អត់? នេះជាមូលហេតុ និងវិធីបំបាត់

ការដេក​ហៀរទឹកមាត់ កើតឡើង​នៅពេល​ទឹកមាត់​មាន​បរិមាណ​ច្រើន នៅក្នុង​មាត់ ហើយ​គ្រប់គ្នា អាច​មាន​បញ្ហា​នេះ យូរៗម្តង។ ប៉ុន្ដែ​បើ​ការហៀរ​ទឹកមាត់នេះ កើតឡើង​ជាទៀងទាត់ និង​ច្រើន វាអាច​ជាសញ្ញា​នៃ​ការ​វិវត្ត​ជំងឺ ឬ​រាងកាយ​យើង​ដំណើរការ​មុខងារ​ខុសប្រក្រតី។ ១. ហេតុអ្វី​បានយើង​ដេកហៀរ​ទឹកមាត់? ពេលយើង​ដេក សាច់ដុំ​ផ្ទៃមុខ​របស់​យើង ក៏មិន​ដំណើរការ​ដែរ ហើយនៅពេល​ទឹកមាត់មាន​បរិមាណ​ពេញ​ក្នុងមាត់ វា​ចាប់ផ្ដើម​ហៀរចេញ​មក​ខាងក្រៅ។ នេះក៏ដោយសារ​សាច់ដុំ​ផ្ទៃមុខ​ផងដែរ ដែល​ធ្វើឲ្យ​មាត់​ចំហ។ អ៊ីចឹងហើយ បាន​ជាពេល​ភ្ញាក់មក យើងឃើញ​ខ្នើយ​សើម។ ការហៀរទឹកមាត់ច្រើន អាចជា​សញ្ញា នៃ​ជំងឺប្រព័ន្ធសរសៃប្រសាទ ឬបណ្ដាល​មកពី​ការស្ទះ​សំបោរ។ អ្នកហៀរទឹកមាត់ ក៏អាច​បណ្ដាល​មកពី​បញ្ហា​សុខភាព​ជាច្រើន​ទៀត​ផងដែរ ដូចជា ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល​ជាដើម។ ២. តើយើងអាច​បំបាត់​​បញ្ហានេះ ដោយ​វិធីណា? - សម្អាត​ប្រហោង​ច្រមុះ មូលហេតុ​មួយ នៃ​ការ​ដេកហៀរ​ទឹកមាត់ បណ្ដាល​មកពី​ការ​ស្ទះ​នៅក្នុង​ច្រមុះ ដែល​ធ្វើឲ្យ​យើង​ដក​ដង្ហើម​តាម​មាត់ និង​ធ្វើឲ្យ​ហៀរ​ទឹកមាត់។ ដូច្នេះ ការ​សម្អាត​សំបោរ​នៅ​ក្នុង​ប្រហោង​ច្រមុះ អាច​ជួយ​មិន​ឲ្យ​ដេក​ហៀរ​ទឹកមាត់​បាន។ ការ​មុជទឹកក្តៅ ក៏​ជួយសម្អាត​ច្រមុះ និង​ធ្វើ​ឲ្យ​ដកដង្ហើម​ស្រួល​ផងដែរ នៅពេលយប់។ យើង​ក៏អាច​ប្រើ​ផលិតផល​ផ្សេងទៀត ដើម្បី​សម្អាត​ប្រហោង​ច្រមុះ​ផងដែរ។ - ផ្លាស់ប្ដូរ​ទម្លាប់​គេង ការដេកហៀរទឹកមាត់ អាច​បណ្ដាល​មកពី​ទម្លាប់​ដេកផ្កាប់​មុខ ដែល​ធ្វើឲ្យ​ទឹកមាត់​ហៀរចេញ​មក​ខាងក្រៅ ដូច្នេះ​យើង​គួរ​ទម្លាប់​ដេកផ្ងា​វិញ ព្រោះ​ឥរិយាបទ​បែប​នេះ មិន​ធ្វើឲ្យ​ហៀរ​ទឹកមាត់​ចេញក្រៅ​ទេ ទោះបីមាន​ការ​ផលិត​ទឹកមាត់​ជាច្រើន។ ការដេក​លើ​ខ្នើយ​ខ្ពស់ ក៏ជួយ​មិនឲ្យ​ហៀរ​ទឹកមាត់​ផងដែរ។ - ពិនិត្យ​បញ្ហា​គេងមិនដកដង្ហើម (Sleep […]


ដំណេកស្កប់ស្កល់

គេងលក់ស្កប់ស្កល់ជួយរាងកាយយើងបានច្រើនដល់ម្ល៉ឹង!

មនុស្ស​ម្នាក់​ៗ​ប្រាកដជា​ត្រូវការ​សម្រាក​ពេល​យប់​ឲ្យ​បាន​គ្រប់គ្រាន់ ដូចនេះ​ការ​គេង​បាន​ស្កប់ស្កល់​ពិតជា​សំខាន់​ណាស់។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និង​ជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​​ឲ្យ​​ប្រាប់​​ពី​​អត្ថប្រយោជន៍​​បាន​​មក​ពី​​ការ​​គេង​​លក់​ស្កប់​យោ៉ង​ហោច​ណាស់​ឲ្យ​បាន ៨ ម៉ោង ទើប​ល្អ​​ចំពោះ​​សុខភាព​​រាងកាយ និង​​សុខភាព​​ផ្លូវ​ចិត្ត​​។ ប្រសិនបើ​យើង​មាន​អាការៈ​មិន​ស្រួល​ខ្លួន ឬ​មាន​ជំងឺ​ណា​មួយ មកពី​គេង​មិន​បាន​គ្រប់គ្រាន់ ដូចនេះ​គួរ​សម្រាក​ដោយ​ការ​គេង​សន្សំ​កម្លាំង នោះ​ពេល​ដឹង​ខ្លួន​ម្ដង​ទៀត​នឹង​ស្រស់ស្រាយ។ លោក​ក៏​បាន​បន្ត​ទៀត​ថា ពេល​គេង​ត្រឹមត្រូវ​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ថ្លា និង​មាន​ស្មារតី​រឹងមាំ​ល្អ៖ ” ការ​ដេក​លក់​មាន​សារៈសំខាន់​ណាស់ ហើយ​វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង ព្រោះ​ពេល​គេង​រាងកាយ​របស់​យើង​បាន​បញ្ចូល​ថាមពល​ឡើងវិញ​បន្ទាប់ពី​ធ្វើការ ឬ​សិក្សា​អស់​កម្លាំង​ពេញ​មួយ​ថ្ងៃ”។ អត្ថបទ​ពាក់ព័ន្ធ៖ ​​កើត​ជំងឺ​លើស​ឈាម គួរ​គេង​របៀប​នេះ ទើប​មិនដាច់​សរសៃ​ឈាម ការ​គេង​លក់​គ្រប់គ្រាន់​​នៅ​កន្លែង​​ពុំ​មាន​សំឡេង​រំខាន បរិយាកាស​ល្អ មានផាសុកភាព​ធ្វើឲ្យ​ការ​ចងចាំ​បាន​ល្អ គ្មាន​សម្ពាធ ឬ​ស្ដ្រេស គ្រប់គ្រង​ជាតិស្ករ​ក្នុង​ខ្លួន​បាន​ល្អ ប្រព័ន្ធភាព​សុាំដំណើរការ​ល្អ ​សុខភាពបេះដូងដើរបានល្អ។ ​វេជ្ជបណ្ឌិត  ឬទ្ធីគុណ ក៏​បាន​បញ្ជាក់​តាម​រយៈការ​សិក្សា​កន្លង​មក​របស់​លោក​បាន​បង្ហាញ​ថា គេង​លក់​ស្កប់​នឹង​អាច​បញ្ច្រៀស​គ្រោះថ្នាក់​ចរាចរណ៍​បាន​ទៀត​ផង។ វេជ្ជបណ្ឌិត​វ័យ ២៩ ឆ្នាំ បាន​ឲ្យ​ដំបូន្មាន​​ថា ពេល​យើង​កំពុង​ដេក រាងកាយ​របស់​យើង​បាន​សម្រាក ហើយ​សរីរាង្គ​ទាំងអស់​ក៏​ដូចគ្នា​ដែរ វា​ប្រៀប​ដូច​បុគ្គលិក​ធ្វើការ​ងារ គ្មាន​មេកើយ​ដែរ ពីព្រោះ​គ្មាន​នរណា​ម្នាក់មក​​គ្រប់គ្រង​ពួកគេ​ទៀត​ទេ។ មិន​តែ​ប៉ុណ្ណោះ​ការ​គេង​ត្រឹមត្រូវ​អាច​ជួយ​មនុស្ស​ឲ្យ​ឆាប់​សះស្បើយ​ពី​ជំងឺ និង​អាច​រស់​នៅ​បាន​យូរ​អង្វែង​ថែម​ទៀត​ផង។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


ដំណេកស្កប់ស្កល់

មានបញ្ហា​រមាស់​ពេល​យប់ អាចសាកដោះស្រាយ​វិធី​នេះ

ឲ្យ​តែ​ដល់​ពេល​គេង​ រមាស់​នោះ​រមាស់ ងូត​ទឹក​ហើយនៅ​តែ​មិន​បាត់​ទៀត ធុញ​ខ្លាំង​មិន​អ៊ីចឹង? គ្នា​យើង​ណា​ខ្លះ​ធ្លាប់​ជួប​បញ្ហា​រមាស់​ស្បែកពេល​យប់? មាន​ដឹងម៉េច​បាន​ជា​រមាស់​អត់? ចុះ​ធ្វើ​ម៉េច​បាត់​រមាស់? សំណួរ​ទាំង​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ឲ្យ​គ្នា​យើង​បាន​ដឹង​ ទាំង​​មូល​ហេតុ​នាំ​ឲ្យ​រមាស់ ក៏​ដូច​​​ជា​វិធី​ដោះ​ស្រាយ​ទៀត​ផង។ ១- បញ្ហា​រមាស់​ស្បែក​នៅ​ពេល​យប់ រមាស់​ ឬរមាស់​ស្បែក ​ជា​រឿយៗ​រើ​ខ្លាំង​ឡើង​នៅ​ពេល​យប់ ​បណ្តាល​ឲ្យ​រំខានការ​គេង​ នាំ​ឲ្យ​​គុណ​ភាព​ជីវិត​យើង​ចុះ​ខ្សោយ​ទៅ​តាម​នឹង​ដែរ ហើយ​បញ្ហា​នេះ​ ភាគ​ច្រើន​កើត​លើ​គ្នា​យើង​មាន​​ជំងឺរលាក​ស្បែក​ ដូច​ជា ​ជំងឺ Psoriasis និង​ជំងឺ​សើស្បែក។ ​ក្នុង​ចំណោម​គ្នា​យើង​មាន​បញ្ហា​រលាក​ស្បែក​ទាំង​អស់ ៦៥%​ ត្រូវ​រាយ​ការណ៍​ថា ​មាន​អាការៈរមាស់កាន់​តែ​ខ្លាំង​​នៅពេល​យប់ ហើយ​ត្រូវ​ហៅ​ជា​ទូទៅ ​រមាស់​ពេល​យប់​។​ បញ្ហា​នេះ ត្រូវ​ចាត់​ចូល​ទៅ​​ក្នុង​ជំងឺ​រមាស់ (Scabies) តែងកើតលើ​គ្នា​យើង​មាន​​ជំងឺ​ប៉ះ​ពាល់​ជាមួយ​ប្រព័ន្ធ​សរសៃឈាមក្នុង​​រាង​កាយ​ ដូច​ជា​ជំងឺ​ថ្លើម​ និង​ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំ​រ៉ៃ​។​ រឿង​រំខាន​​ដំណេក​​ដោយ​សារ​ការ​រមាស់​ពេល​យប់​ បណ្តាល​ឲ្យ​ក្មេង​ៗមាន​ជំងឺសើស្បែក​ដោយ​សារ​​ងាយ​​ប្រតិកម្ម​អាលែក​ហ្ស៊ី ត្រូវ​ចំណាយ​ពេល​ដេក​ជា​មធ្យម​ ៤៦​នាទី ​​តិច​ជាង​ក្មេងៗ​ដទៃ​​ទៀត​​។​ សម្រាប់​មនុស្ស​ពេញ​វ័យ​មាន​​ជំងឺស្បែក​ ដូចជា​រលាក​ស្បែក​ដោយ​សារងាយ​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​ ត្រូវ​រាយ​ការ​ណ៍​ថា អាច​​ដេក​បាន​កាន់​តែ​តិច​ និងភ្ញាក់ ២-៣ ដង/យប់ ​ធៀប​នឹង​​មនុស្ស​ពេញ​វ័យ​ដទៃ​ទៀត​ ជា​ហេតុ​ធ្វើ​ឲ្យ​គុណ​ភាព​ជីវិត​ធ្លាក់​ចុះ​​។​ ដំណេក​តិចតួច ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​អារម្មណ៍​មួម៉ៅ និងង​ងុយ​គេង​នៅ​ពេល​ថ្ងៃ​ នាំ​ឲ្យ​​បំពេញ​កិច្ច​ការ​ងារ​មិនបាន​ល្អ​ ថែម​ទាំង​បង្ក​ជា​​បញ្ហា​ផ្លូវ​ចិត្តទៀត​ផង​។ កាន់​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភទៀត​នោះ​ បញ្ហា​រមាស់​នេះ […]


ដំណេកស្កប់ស្កល់

វិធី​ជ្រើស​រើស​ពូកគេង កុំឲ្យឈឺខ្នង ឈឺចង្កេះ

ជ្រើសរើស​ប្រភេទ​ពូក​ខុស អាច​ធ្វើ​ឲ្យ​យើង​គេង​ទៅ​មិន​ស្កប់ស្កល់ ភ្ញាក់​ឡើង​ឈឺ​ចង្កេះ ឈឺ​ខ្នង។ បើ​កំពុង​មាន​បញ្ហា​នេះ ស្ដាប់​ការ​បកស្រាយ​ខាង​ក្រោម៖ ១- ស្តង់​ដារ​ពូក​​មិន​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះទេ ​វេជ្ជបណ្ឌិត​ Steven H. Feinsilver ​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អំពី​​សុខភាព​ផ្នែក​ដំណេក​ នៃ​មន្ទីរ​ពេទ្យ​ Lenox Hill សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា គ្មាន​ពូក​ណា​​ល្អ​អាចតម្រូវ​គ្រប់​រាង​កាយ​មនុស្ស​ឡើយ ប៉ុន្តែ​យើងអាច​​ដឹង​ខ្លួន​ឯង​ថា យើង​​ត្រូវជាមួយ​​ប្រភេទពូកណា។ ឧទាហរណ៍ ​​បើ​យើង​ចូលចិត្ត​​គេង​ពូករឹងៗ​ ឬ​​កម្រិត​​រឹង​ល្មម​ ​ហើយ​មាន​អារម្មណ៍​មិន​ឈឺ​ចុក​រោយ​ខ្នង​នោះ​ យើង​អាច​រើស​ដោយ​ខ្លួន​ឯង​បាន​។ ការ​លើក​ឡើង​បែប​នេះ ក៏​ព្រោះ​តែ​ការ​សិក្សា​នៅ​ឆ្នាំ​ ២០១១ បាន​ពិសោធ​លើអ្នក​​ស្ម័គ្រ​ចិត្ត​គេង​ពូក​ប្រភេទ​ផ្សេង​ៗ​គ្នា ដោយ​លទ្ធ​ផល​បង្ហាញ​ថា ពួក​គេ​មាន​ចំណូល​ចិត្ត​រៀង​ៗ​ខ្លួន​ ពោល​គឺ​អាស្រ័យ​លើ​ភាព​សុខ​ស្រួល​ម្នាក់​ៗ​ពេញ​ចិត្ត​។ ២- ប្រភេទ​ពូក និង​កម្រិត​ឈឺ​ខ្នង​ លោក​វេជ្ជបណ្ឌិត​ Kevin M. Cerrone នាយក​ផ្នែក​ស្តារ​នីតិ​សម្បទា​នៃ​មន្ទីរ​ពេទ្យ​ NorthWell Huntington សហរដ្ឋ​អាមេរិក​ បាន​ឲ្យ​ដឹង​ថា ការ​ជ្រើស​រើស​ប្រភេទ​ពូក ​​​ជា​រឿង​ឈឺ​ក្បាល​មួយ​ដែរ​ ប៉ុន្តែ​ត្រូវ​ចាំ​ថា គួរ​រើស​យក​ប្រភេទ​ពូក​ណា​មិន​រឹង​​ពេក និង​មិន​ទន់​ពេក​។ ផ្អែក​តាម​ការ​សិក្សា​ គឺ​ពិត​ជាបង្ហាញ​​ដូចអ្វី​លោក​វេជ្ជបណ្ឌិត​លើក​ឡើង ពូក​ប្រភេទ​​​​នេះ (មិន​ទន់ មិន​រឹង​) ​ពិត​ជា​ជួយ​ទប់​​មិន​ឲ្យ​មាន​បញ្ហា​ឈឺ​ខ្នង និង​ក​ ចង្កេះ កើត​ឡើង​។ ដោយ​ឡែក​ របាយការណ៍​សិក្សា​មួយ​ពី​ប្រទេស​កាណាដា​ ធ្វើ​ឡើង​ក្នុង​​ឆ្នាំ ​២០១៤ ប្រភេទ​ពូក​កម្រិត​កណ្តាល​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស