backup og meta

គ្រោះថ្នាក់កម្រិតណា បើអត់ឧស្សាហ៍សម្អាតកន្លែងគេង?

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 23, 2019

    គ្រោះថ្នាក់កម្រិតណា បើអត់ឧស្សាហ៍សម្អាតកន្លែងគេង?

    ក្នុង​មួយថ្ងៃៗ យ៉ាងតិច​ក៏យើង​គេងលើ​គ្រែ ប្រមាណ ៥ម៉ោងដែរ ដូច្នេះ​បើកន្លែងគេងមាន​អនាម័យ​ល្អ ផ្ដល់ឲ្យ​យើង​នូវសុខភាព​ល្អដូចគ្នា ក្រៅពីគេងបានឆ្អែត។ តែបើគ្រែ ភួយ ខ្នើយ ពួក និង​សម្ភារៈ​ផ្សេងទៀត គ្មាន​អនាម័យ​ល្អទេ នោះវានឹង​ងាយ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​យើង។

    ១. បញ្ហា​អនាម័យ​លើគ្រែ

    នៅលើគ្រែ ឬពួក ដែល​យើង​គេងពីលើ មាន​ញើស អង្កែ និង​បាក់តេរី​ជាច្រើន ដែល​យើង​បាន​បន្សល់​ទុក​លើ​នោះ។ ដើម្បី​បំបាត់​បញ្ហា​ទាំង​នេះ ជម្រើស​ល្អ យើង​គួរបោកគក់​ភួយ ខ្នើយ កម្រាល​ពួក រៀងរាល់​សប្ដាហ៍។

    ២. កោសិកាងាប់

    រាងកាយយើង បញ្ចេញ​កោសិកា​ប្រមាណ ៥០០​លាន/ថ្ងៃ ហើយ​កោសិកា​ជាច្រើន បាន​ងាប់ និង​ស្ថិតនៅលើ​កម្រាល​ពួក ពេល​យើង​គេង។ ពពួក​ចៃ​តូចៗ (Mites) ចូលចិត្ត​ស៊ីកោសិកា​ដែល​ចេញមក​នេះណាស់ ហើយ​វាក៏អាច​បង្ក​អាលែកហ្ស៊ី ជំងឺហឺត និង​បញ្ហា​រមាស់​ដល់​យើង​ផងដែរ។

    ៣. បាក់តេរី​លើគ្រែ

    កោសិកា​ងាប់ ញើស និង​ទឹកមាត់ អាច​ធ្វើឲ្យ​កម្រាល​ពួករបស់​យើង ក្លាយជា​កន្លែង ដែល​ពពួក Germs លូតលាស់ ហើយ​វាក៏​ជាមូលហេតុ​ធ្វើឲ្យ​យើង កើត​មុន​ផងដែរ។ តាម​ការពិសោធន៍ ខ្នើយ​មិនបាន​បោក​សម្អាត​រយៈ ពេល ១​សប្ដាហ៍ មាន​បាក់តេរី រហូត​ដល់ ប្រមាណ ១៧.០០០។

    ៤. កម្រាលពួកមានមេរោគ

    ប្រសិនបើ​យើងគេង​ជាមួយ​ដៃគូ ហើយ​ដៃគូ​របស់​យើងឈឺ យើង​គួរបោក​សម្អាត​កម្រាល​ពួក ដើម្បី​សម្លាប់​ពពួក Germs។ ពពួក Germs ឬបាក់តេរី អាច​រស់នៅ​លើ​ផ្ទៃទន់ ដូច​កម្រាល​ពួក ក្នុង​រយៈពេល​យូរ​បាន។

    ៥. រៀបចំ​កន្លែងគេង

    បន្ទាប់ភ្ញាក់ពី​គេង រឿងដំបូងគេ ដែល​យើង​ត្រូវ​ធ្វើ គឺ​យើង​ត្រូវរៀបចំ​កន្លែង​គេង​ឲ្យ​ស្អាត មាន​អនាម័យ និង​សណ្ដាប់ធ្នាប់។ នេះដោយសារ​សំណើម​កើតឡើង ក្រោយ​យើងគេង​ពេញ​មួយ​យប់ ហើយ​សំណើម​នេះ ជា​កត្ដាអំណោយផល​សម្រាប់​ការ​រស់នៅ​របស់​ពពួក​បាក់តេរី។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 23, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម