១. បញ្ហាអនាម័យលើគ្រែ
នៅលើគ្រែ ឬពួក ដែលយើងគេងពីលើ មានញើស អង្កែ និងបាក់តេរីជាច្រើន ដែលយើងបានបន្សល់ទុកលើនោះ។ ដើម្បីបំបាត់បញ្ហាទាំងនេះ ជម្រើសល្អ យើងគួរបោកគក់ភួយ ខ្នើយ កម្រាលពួក រៀងរាល់សប្ដាហ៍។
២. កោសិកាងាប់
រាងកាយយើង បញ្ចេញកោសិកាប្រមាណ ៥០០លាន/ថ្ងៃ ហើយកោសិកាជាច្រើន បានងាប់ និងស្ថិតនៅលើកម្រាលពួក ពេលយើងគេង។ ពពួកចៃតូចៗ (Mites) ចូលចិត្តស៊ីកោសិកាដែលចេញមកនេះណាស់ ហើយវាក៏អាចបង្កអាលែកហ្ស៊ី ជំងឺហឺត និងបញ្ហារមាស់ដល់យើងផងដែរ។
៣. បាក់តេរីលើគ្រែ
កោសិកាងាប់ ញើស និងទឹកមាត់ អាចធ្វើឲ្យកម្រាលពួករបស់យើង ក្លាយជាកន្លែង ដែលពពួក Germs លូតលាស់ ហើយវាក៏ជាមូលហេតុធ្វើឲ្យយើង កើតមុនផងដែរ។ តាមការពិសោធន៍ ខ្នើយមិនបានបោកសម្អាតរយៈ ពេល ១សប្ដាហ៍ មានបាក់តេរី រហូតដល់ ប្រមាណ ១៧.០០០។