backup og meta

ស្រីៗពពោះញ៉ាំបន្លែផ្លែឈើច្រើន ជួយការពារពីជំងឺបម្រុងក្រឡាភ្លើង

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 14, 2020

    ស្រីៗពពោះញ៉ាំបន្លែផ្លែឈើច្រើន ជួយការពារពីជំងឺបម្រុងក្រឡាភ្លើង

    បម្រុង​ក្រឡាភ្លើង ជា​ផល​វិបាក​ធ្ងន់ធ្ងរ​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ បណ្តាល​មកពី​បញ្ហា​លើស​សម្ពាធ​ឈាម និង​រោគ​សញ្ញា​ផ្សេង​ទៀត​ដោយ​សារ​ខូច​ខាត​សរីរាង្គ​ផ្សេងៗ ដូច​ជា តម្រង​នោមជាដើម ហើយ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទាំង​ម៉ាក់ៗ និង​គភ៌។ តែការសិក្សាមួយ រកឃើញថា អាហារសម្បូរបន្លែ និងផ្លែឈើ ជួយការពារស្ត្រីពពោះពីជំងឺបម្រុង​ក្រឡាភ្លើង។ ម៉ាក់ៗដឹងថា ហេតុអីអត់?

    ការរកឃើញ​ដូច្នេះ គឺតាមរយៈ​លទ្ធផល​ការសិក្សារ​របស់​អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ​ចំនួន ២ ​របស់​អូស្ត្រាលី គីសាកលវិទ្យាល័យ Sydney និង​ Geelong។ វាពាក់ព័ន្ធ​នឹង​របបអាហារ និង​បាក់តេរី​ក្នុង​ពោះវៀន ដែល​ជួយ​គាំពារ​ដល់​សុខភាព​ស្ត្រីពពោះ។

    អ្នកស្រាវជ្រាវ រកឃើញ​ថា ស្ត្រីពពោះមាន​កម្រិត​អាស៊ីដខ្លាញ់ (Short Chain Fatty Acids) តិច នៅ​ក្នុង​ឈាម ទំនងវិវត្ត​ទៅ​ជា​លើសឈាម ដែល​ជាមូលហេតុ​សំខាន់​មួយ បង្ក​ឲ្យ​មាន​លើសឈាម​ពេល​ពពោះ។ ប៉ុន្ដែបាក់តេរី​ក្នុងពោះវៀន បាន​ផលិត​អាស៊ីដ​ខ្លាញ់​នេះ នៅពេល​វាបំបែក​អាហារ​សម្បូរជាតិ​សរសៃ ដែលមាន​នៅ​ក្នុង​បន្លែ និង​ផ្លែឈើ។ ដូច្នេះ អ្នកស្រាវជ្រាវ​អូស្ត្រាលី បាន​ជំរុញ​ឲ្យ​ស្ត្រីពពោះ ញ៉ាំអាហារ​សម្បូរ​បន្លែ និង​ផ្លែឈើ ដើម្បី​ការពារ​បញ្ហា​លើសឈាម ដែល​ឈាន​ទៅ​បម្រុង​ក្រឡាភ្លើង។

    គួរបញ្ជាក់​ថា អាស៊ីដខ្លាញ់ (Short Chain Fatty Acids) ជាអាស៊ីដ​មាន​អាតូមកាបូន តិចជាង ៦ ត្រូវស្គាល់ថា ជាសារធាតុ​ប្រឆាំង​ការរលាក ដែល​ជួយដល់​ប្រព័ន្ធ​ការពារ។

    អត្ថបទពាក់ព័ន្ធ៖ គ្រោះ​ថ្នាក់​បំផុត ស្រីៗ​ប៉ុន្មាន​ក្រុម​នេះ​ងាយ​នឹង​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម