អត្ថបទមុន “Hello គ្រូពេទ្យ” បានប្រាប់ស្រីៗយើងហើយ ពេលពពោះគួរហាត់ប្រាណបែបណាទើបមានសុវត្ថិភាព សុខភាពល្អ តែសម្រាប់អត្ថបទនេះវិញ អ្វីដែលស្រីៗយើងត្រូវដឹង បើចង់ហាត់ប្រាណអំឡុងពេលពពោះ គឺវិធីសាស្ត្ររៀបចំខ្លួនមុនពេលហាត់ប្រាណ និងត្រូវចៀសវាងសកម្មភាពណា ដែលអាចងាយឲ្យយើងជួយគ្រោះថ្នាក់។
១- វិធីរៀបចំខ្លួនឲ្យបានត្រឹមត្រូវមុនពេលហាត់ប្រាណ
ដើម្បីហាត់ប្រាណពេលពពោះដោយសុវត្ថិភាព ជំហានដំបូងត្រៀមរៀបចំខ្លួនសម្រាប់លំហាត់ប្រាណឲ្យបានត្រឹមត្រូវ ដូចជា៖
– ស្លៀកសំលៀកបំពាក់រលុងៗ និងផ្ដល់ភាពងាយស្រួលពេលហាត់ប្រាណ
– ជ្រើសរើសប្រភេទស្បែកជើងកីឡាឲ្យបានស័ក្ដិសមអំឡុងពេលហាត់ប្រាណ
– ហាត់ប្រាណនៅទីតាំងមានផ្ទៃរាបស្មើ ដើម្បីបង្ការគ្រោះថ្នាក់
– ញ៉ាំអាហារផ្ដល់កាឡូរីគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការពេលពពោះ និងពេលហាត់ប្រាណរបស់យើង
– ក្រោយញ៉ាំយ៉ាងតិច ១ ម៉ោង ទើបអាចហាត់ប្រាណបាន
– ផឹកទឹកឲ្យបានច្រើន ទាំងមុន អំឡុងពេល និងក្រោយពេលហាត់ប្រាណ
– ក្រោយហាត់ប្រាណផ្ទាល់នឹងកម្រាល ពេលក្រោក ត្រូវក្រោកយឺតៗ ដើម្បីចៀសវាងការវិលមុខ ដួលប៉ះពាល់កូនក្នុងផ្ទៃ។
អត្ថបទពាក់ព័ន្ធ៖
២- សកម្មភាពហាត់ប្រាណស្រីពពោះគួរចៀសវាង
– សកម្មភាពនានា ងាយធ្វើឲ្យយើងដួល
– សកម្មភាពលោតហក់ចុះឡើង
– ចលនាបង្វឹលចង្កេះ អំឡុងពេលឈរ
– ការហាត់ប្រាណ អាចធ្វើឲ្យឈឺពោះ (Abdominal Trauma) រួមមាន សកម្មភាពផ្លាស់ប្ដូរគោលដៅលឿន និងចលនាបង្ករបួស
– កុំហាត់ប្រាណនៅក្នុងអាកាសធាតុក្ដៅ ឬហប់
– កុំព្យាយាមអត់ដង្ហើម ដើម្បីហាត់ប្រាណបានយូរ ឬច្រើន
– កុំហាត់ប្រាណពេលអស់កម្លាំង។
ដើម្បីប្រាកដថា ការហាត់ប្រាណយើងកំពុងធ្វើត្រឹមត្រូវ អាចផ្តល់សុខភាពល្អទាំងម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ គប្បីប្រឹក្សាយល់ជាមួយគ្រូពេទ្យជាមុន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]