backup og meta

ដំណឹង​ល្អ! វិទ្យាសាស្រ្ត​រក​ឃើញ​វិធី​បង្ក​កំណើតថ្មី ខ្សោយ​មេជីវិតក៏អាច​មាន​កូនបាន

ដំណឹង​ល្អ! វិទ្យាសាស្រ្ត​រក​ឃើញ​វិធី​បង្ក​កំណើតថ្មី ខ្សោយ​មេជីវិតក៏អាច​មាន​កូនបាន

ដំណឹង​ល្អសម្រាប់​គ្នា​យើង​កំពុង​ចង់​បាន​កូន តែ​ប្រឹង​យ៉ាង​ណា​ក៏​គ្មាន ព្រោះ​អ្នក​វិទ្សាសាស្ត្រ​រក​ឃើញ​វិធី​បង្ក​កំណើត​ថ្មី មិនមែន​​បង្ក​កំណើត​តាម​ធម្មជាតិ​ ឬ​​បង្ក​កំណើត​​ខាង​ក្រៅ​ដោយ​ការ​ចាក់​បញ្ចូល​មេ​ជីវិត​​​ញី​ឈ្មោល​សនៅ​ទេ គ្មាន​មេជីវិត ក៏អាច​មាន​កូន​នឹង​គេ ដោយ​ការ​ស្រាវ​ជ្រាវ​ថ្មី ​រក​ឃើញ​ពី​វិធី​បង្ក​កំណើត​​ដោយ​មិន​បាច់​ពឹង​លើ​មេ​ជីវិត។

ក្រុម​អ្នក​​​ស្រាវជ្រាវ​​មក​ពី​​សាកលវិទ្យាល័យ​ Hebrew ប្រទេស​អ៊ីស្រាអ៊ែល ​រក​ឃើញ​វិធី​បម្លែង​កោសិកា​​ស្បែក​​ ទៅ​ជា​កោសិកា​​អំប្រ៊ីយ៉ុង​​ (ទារក​​​ក្នុង​ស្បូន​ចាប់​ពី​ការ​ក​ជា​ស៊ុត ​​រហូត​ដល់​បី​ខែ​) ដែល​អាច​​លូត​លាស់​ក​កើត​ក្លាយ​​ជា​អំប្រ៊ីយ៉ុង​ពេញ​លេញ​។ ការ​សិក្សា​​ខាង​លើ​​នេះ​បាន​ពិសោធន៍​​ទៅ​លើ​​ហ្សែន​​​កណ្តុរ​ ៥​ប្រភេទ​​ ដែល​បម្លែង​ពី​កោសិកា​​ស្បែក​​សត្វ​កណ្តុរ​​ រហូត​បង្កើត​បាន​ជា​អំប្រ៊ីយ៉ុង​​​ក្នុង​រយៈ​ពេល​មួយ​ខែ​។

នៅ​ដំណាក់​កាល​ដំបូង​ ក្រុម​អ្នក​វេជ្ជសាស្រ្ ត​បាន​ធ្វើ​ការ​ជម្រុះ​កោសិកា​ភ្ជាប់​​ បន្ទាប់​មក​​ប្រើ​បច្ចេក​ទេស​ជួយ​​វិវត្តកោសិកា​ទាំង​នោះ​ឲ្យ​ទទួល​បាន​អត្តសញ្ញាណ​ថ្មី​មួយ​​ពី​កោសិកា​ដើម​​ និង​​កកើត​​ក្លាយ​ជា​អំប្រ៊ីយ៉ុង​។ ក្រោយ​ការ​រក​ឃើញវិធីសាស្ត្រ​ថ្មី​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​​អ៊ីស្រាអ៊ែល​ ក៏​និយាយ​ក្នុង​ន័យ​កំប្លែង​ដែរ​ថា នៅថ្ងៃអនាគត​ទៅ​ វេជ្ជសាស្រ្ត​អាច​បង្កើត​កូន​មនុស្ ស​បាន​ដោយ​មិន​ចាំ​បាច់​​ប៉ា​ម៉ាក់​ៗ​ហត់​​នោះ​ទេ។

អត្ថបទ​ពាក់​ព័ន្ធ៖

  • ចង់បាន​កូន​ប្រុស ឬ​កូន​ស្រី? អាច​សាក​ល្បង​វិធី​នេះ​បាន
  • ​អាការៈទាំង​នេះ ​អាច​ធ្វើ​ឲ្យ​ស្រីៗ​​ច្រឡំ​​កំពុង​មាន​ផ្ទៃ​ពោះ

សម្រាប់​របក​គំហើញ​​ថ្មី​នេះ បាន​ទទួល​​ការ​អបអរ​សាទរ​​ខ្លាំង ដោយ​រំពឹង​ថា​ នៅថ្ងៃ​អនាគត វិស័យ​វេជ្ជសាស្ត្រទំនើប និងជួយ​ដោះ​ស្រាយ​វិបត្តិ​គ្មានកូន​សម្រាប់​មនុស្ស​គ្រប់​គ្នា​ជុំវិញ​ពិភពលោក។

​​​​​​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

http://www.xinhuanet.com/english/2019-05/02/c_138027986.htm

កំណែ​ប្រែបច្ចុប្បន្ន

04/05/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ សន សុភា

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ May 04, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម