backup og meta

ឈឺពោះសម្រាល ស្រ្តីខ្លះមានចោះស្រោមទឹកភ្លោះ? តើចោះដើម្បីអ្វី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 10, 2020

    ឈឺពោះសម្រាល ស្រ្តីខ្លះមានចោះស្រោមទឹកភ្លោះ? តើចោះដើម្បីអ្វី?

    ពេល​ឈឺពោះ​មាន​ម៉ាក់​ៗ​មួយ​ចំនួន​ជួប​បញ្ហា ដែល​រារាំង​ដល់​សម្រាល​កូន​តាម​ធម្មជាតិ។ ការ​សម្រាល​បែប​ធម្មជាតិ​ពេល​ខ្លះ​ក៏​ពឹង​លើ​បច្ចេកទេស ឬ​ថ្នាំ​សង្កូវ​មួយ​ចំនួន​ទើប​អាច​សម្រាល​ដោយ​ដោយ​ជោគជ័យ​ក្នុង​នោះ​មាន​ដូចជា​ប្រើ​ថ្នាំ​ឲ្យ​ឈឺ​ពោះ ប្រើ​ថ្នាំ​ឲ្យ​បើក​មាត់​ស្បូន ឬ​ការ​ចោះ​ស្រោម​ទឹក​ភ្លោះ​ជាដើម។

    សម្រាប់​បច្ចេកទេស​ចោះ​ស្រោម​ទឹក​ភ្លោះ គ្រូពេទ្យ​មិន​សូវ​ជា​ប្រើ​លើ​ម៉ាក់​ៗ​ប៉ុន្មាន​ទេ ឬ​ក៏​មិន​សូវ​លើក​មក​និយាយ​ឲ្យ​ទូលំទូលាយ​ដែរ។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​បកស្រាយ​ថា ការ​ចោះ​សិប្បនិម្មិត​នៃ​ស្រោម​ទឹកភ្លោះ គឺ​ជា​វិធី​ព្យាបាល​មួយ​សម្រាប់​គ្រូពេទ្យ​ផ្នែក​សម្ភព។ គេ​ធ្វើ​វា​ក្នុង​លក្ខខណ្ឌ មាត់ស្បូន​ពិបាក មិនព្រមបើក បើកដែរតែយឺត Dystocie de démarrage ឬ​ក៏ Dystocie cervicale ដើម្បី​បង្កើន​ការ​ឈឺ​ពោះ​សម្រាល ដោយ​ការ​ផលិត​សារធាតុ prostaglandin នាំ​ឲ្យ​ស្បូន​កន្ទ្រាក់។

    លោក​បាន​បន្ត​ទៀត​ថា ដំណាក់កាល​ត្រូវ​ប្រើ​ថ្នាំ វះកាត់ ឬ​ប្រើ​បច្ចេកទេស​អ្វី​ផ្សេង​ៗ គឺ​ទាក់ទង​នឹង​ស្ថានភាព​ជាក់ស្ដែង​របស់​ស្ត្រី ដូចនេះ​ហើយ​គ្រូពេទ្យ​ជំនាញណែនាំ​ឲ្យ​ជ្រើសរើស​ធ្វើ​តាម​វិធី​ណា​មួយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម