backup og meta

ចង់​ឆាប់​ជា​ក្រោយ​សម្រាល​កូន​ដោយ​វះកាត់​ ​ គួរ​ធ្វើ​ម៉េច​ខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 01, 2020

    ចង់​ឆាប់​ជា​ក្រោយ​សម្រាល​កូន​ដោយ​វះកាត់​ ​ គួរ​ធ្វើ​ម៉េច​ខ្លះ?

    ​​សម្រាល​កូន​​ គឺ​ជា​ពេល​វេលា​ដ៏​រីក​រាយ​បំផុត​ក្នុង​ឆាក​ជីវិត​របស់​ម៉ាក់​ៗ ព្រោះ​បាន​ឃើញ​មុខ​អា​អូន​ជា​ទី​ស្រលាញ់​ ក្រោយ​ខិតខំ​ពពោះ​អស់​រយៈពេល​​មិន​តិច​ជាង​​ប្រាំ​បួន​ខែ​​មកនេះ​។

    យ៉ាង​ណា​មិញ ​ម៉ាក់​​ៗ​ដែល​​សម្រាល​កូន​ដោយ​វះ​កាត់​ គឺ​ត្រូវ​ការ​ចំណាយ​ពេល​ក្នុង​ការ​ជា​សះ​ស្បើយ​ឡើងវិញ យូរ​ជា​ម៉ាក់​ៗ​ដែល​សម្រាល​កូន​តាម​បែប​​ធម្មជាតិ​។ ​ដូចនេះ​ ដើម្បី​ឲ្យ​​ឆាប់​ជា​សះ​ស្បើយ​ក្រោយ​សម្រាល​កូន​ដោយ​វះ​កាត់​ ​ដោយ​មិន​ចាំបាច់​ឈឺ​ចាប់​ និង​ហត់​នឿយ​យូរ​ ក៏ដូចជា​មាន​ពេល​វេលា​កាន់​តែ​ច្រើន​ ក្នុង​ការ​បង្កើត​ចំណង​ទាក់ទង​ជាមួយ​នឹង​​អាអូន​ដែល​ទើប​នឹង​កើត ម៉ាក់​ៗ​គួរ​អនុវត្ត​តាម​វិធី​ដូច​ខាងក្រោម​នេះ​។

    . សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់

    ការ​សម្រាល​ដោយ​វះ​កាត់​ ក៏​​ជា​ការ​វះ​កាត់​ដ៏​ធំ​មួយ​ ដែល​រាង​កាយ​ត្រូវ​ការ​ពេលវេលា​យូរ​គួរសម​​​ក្នុង​ការ​ជា​សះ​ស្បើយ​​។​ ម៉ាក់​ៗ​ត្រូវ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​ចំនួន៣​ទៅ​៤ថ្ងៃ ឬ​លើស​ពី​នេះ​​បន្ទាប់​ពី​សម្រាល​ ​ ​​និង​ត្រូវ​រង់ចាំ​រយៈ​ពេល​៦សប្តាហ៍​​ រហូត​ដល់​រាងកាយ​ម៉ាក់​ៗ​បាន​ជា​សះ​​ស្បើយ​ឡើង​វិញ​។

    ពិត​ណាស់​ វា​មិន​ស្រួល​ប៉ុន្មាន​ឡើយ​ ក្នុង​ការ​​គេង​​នៅ​លើ​គ្រែ​ នៅ​ពេល​ដែល​អា​អូន​ត្រូវ​ការ​​ម៉ាក់​ៗ​មើល​ថែ​។ដូចនេះ​ ចូរ​សម្រាក​នៅ​ពេល​​ណា​ដែល​អា​អូន​គេង​លក់​ ទោះ​បី​ជា​ប៉ុន្មាន​នាទី​ក្តី​ ក៏​អាច​ជួយ​​​ឲ្យ​ម៉ាក់​បាន​ស្រួល​ខ្លួន​បន្តិច​ដែរ​។​

    សម្រាលកូន

    ​​​​​. ​ថ្នម​រាងកាយ​​

    ម៉ាក់​ៗ​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រាងកាយ​ឲ្យ​បាន​ដិតដល់​ ទោះបីជា​បាន​ធូរ​​​ស្បើយ​​ក៏​ដោយ ​ក៏​មិន​គួរ​ឡើង​ចុះ​កាំ​ជណ្ដើរ​ ច្រើន​នោះ​ទេ​។​ ចូរ​រៀបចំ​សម្ភារៈ​ចាំ​បាច់​ទុក​ក្បែរៗ​​ខ្លួន​ ដូចជា​ខោ​ទឹក​នោម​ និង​អាហារ​ ដើម្បី​​កុំ​ឲ្យ​ត្រូវ​ក្រោក​​​ញឹក​ញាប់​។​ ជាពិសេស​ កុំ​លើក​អ្វី​ដែល​ធ្ងន់​ជាង​ទម្ងន់​ទារក​ និង​សុំ​ជំនួយ​ពី​​​ស្វាមី​ មិត្ត​ភក្តិ​ ឬ​សមាជិក​គ្រួសារ​បើ​ចាំ​បាច់​​។​ បន្ថែម​ពី​នេះ​ទៀត​ ម៉ាក់​ៗ​គួរ​ខ្ទប់​ពោះ​ នៅ​ពេល​ដែល​កណ្ដាស់​ ឬ​ក្អក​ ដើម្បី​ការពារ​ត្រង់​បរិវេណ​វះ​កាត់​។​​

    ម៉ាក់​ៗ​អាច​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​៨សប្តាហ៍​ ដើម្បី​ត្រលប់​ទៅ​រក​ទម្លាប់​ធម្មតា​ដូច​ពី​មុន​វិញ​។​ សូម​សាកសួរ​គ្រូពេទ្យ​​អំពី​ពេល​វេលា​ស័ក្ដិ​សម​​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​ ទៅ​ធ្វើការ​ ឬ​បើក​បរ​ជាដើម​។​ មួយ​វិញ​ទៀត​ ម៉ាក់​ៗ​ត្រូវ​រង់ចាំ​គ្រូពេទ្យ​បើក​ភ្លើង​ខៀវ​សិន​ ក្នុង​ការ​រួមភេទ​ ឬ​ប្រើ​តាំប៉ុង។ល។​

    ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​​មិន​ត្រូវ​ភ្លេច​គិត​ពី​សុខភាព​ផ្លូវ​ចិត្ត​របស់​ខ្លួន​​នោះ​ទេ​ ព្រោះ​នៅ​ពេល​មាន​កូន​ អារម្មណ៍​របស់​ម៉ាក់​ៗ​មាន​ការ​ប្រែ​ប្រួល​មិន​ទៀង​ទាត់​។​ ដូច្នេះ​ហើយ​ បើ​មាន​អារម្មណ៍​ហត់​នឿយ​ កើត​ទុក្ខ​ ឬ​ខកចិត្ត​ណា​មួយ​កើត​ឡើង ចូរ​ពិភាក្សា​ជាមួយ​នឹង​មិត្តភ័ក្ដិ​ ដៃគូ​ ឬ​គ្រូពេទ្យ​​​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​​។

    . បន្ថយ​ការ​ឈឺ​ចាប់

    នៅ​ពេល​​ដែល​ម៉ាក់​ៗ​មាន​អារម្មណ៍​ឈឺ​ចាប់​ ​ សូម​សាក​សួរ​គ្រូពេទ្យ​​អំពី​ប្រភេទ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ ដែល​ម៉ាក់​ៗ​អាច​ញ៉ាំ​បាន​ ជាពិសេស​ នៅ​ពេល​ដែល​ម៉ាក់​ៗ​​កំពុង​បំបៅ​ដោះ​កូន​ ឬ​ក៏​អាច​មាន​វិធី​បំបាត់​ការ​ឈឺ​ចាប់​បែប​ផ្សេង​ក្រៅ​ពី​ប្រើ​ថ្នាំ ​ឬ​យ៉ាងណា​។​

    . ផ្ដោត​​លើ​អាហារូបត្ថម្ភ​ល្អ

    អាហារូបត្ថម្ភ​មាន​សារៈសំខាន់​ណាស់​ នៅ​ពេល​ដែល​ម៉ាក់​ៗ​​កំពុង​ពពោះ​ និង​ក្រោយ​ពេល​​សម្រាល​កូន​រួច​។​ ​ម៉ាក់​ៗ​​គឺ​ជា​ប្រភព​​អាហារូបត្ថម្ភ​​ដ៏​សំខាន់​ដល់​កូន ចំពោះ​អា​អូន​ដែល​អឹម​ដោះ។​ ដូច្នេះ​ហើយ​ ចូរ​ញ៉ាំ​អាហារ​​ល្អ​ៗ ដូចជា​បន្លែ និង​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ ហើយ​ម៉ាក់​ៗ​ក៏​ឆាប់​រឹងមាំ​ឡើង​វិញ​ផង​ដែរ​។

    ​​​​.​ពេល​ណា​​ត្រូវ​​ទៅជួប​គ្រូពេទ្យ?

    ការ​ដែល​​ឈឺចាប់​នៅ​ត្រង់​ស្នាម​វះ​ ក៏​ដូចជា​​អាច​​មាន​ធ្លាក់​ឈាម ​ឬ​ធ្លាក់​ស​ រហូត​ដល់​ពេល​៦​សប្ដាហ៍​ បន្ទាប់​ពី​សម្រាល​ដោយ​ការ​វះ​កាត់ ​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​​។ ប៉ុន្តែ​ ប្រសិនបើ​យើង​​មាន​សញ្ញាណ​ទាំង​នេះ​ ​វា​អាច​មាន​​មេរោគ​ឆ្លង​ផ្សេង​ៗ ​ដែល​​ទាមទារ​ឲ្យ​យើង​​​​​ត្រូវ​ទៅ​ជួប​​គ្រូ​ពេទ្យ​ភ្លាម​ៗ​។ សញ្ញា​ទាំង​នោះ​រួម​មាន​៖​​​

    • ​​​​​ស្នាម​ក្រហម​ ហើម​ ឬ​ខ្ទុះ​ចេញពី​កន្លែង​វះ​កាត់​

    • ឈឺចាប់​នៅ​ត្រង់​កន្លែង​វះ​កាត់​

  • ក្ដៅ​ខ្លួន​លើស​ពី​៣៨អង្សា​

  • មាន​ក្លិន​មក​ល្អ​​ចេញ​ពី​ទ្វារមាស​

  • ធ្លាក់​ឈាម​ខ្លាំង​ចេញ​ពី​ទ្វារ​មាស​

  • ស្នាម​ក្រហម​ ឬ​ហើម​ជើង​

  • ពិបាក​ដក​ដង្ហើម​

  • ឈឺ​ដើម​ទ្រូង​។​​​​​​​​

  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 01, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម