backup og meta

សម្រាលកូនដោយវះកាត់ អាចងូតទឹកបាននៅពេលណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 29, 2020

    សម្រាលកូនដោយវះកាត់ អាចងូតទឹកបាននៅពេលណា?

    ស្រីៗ​យើង​កំពុង​ត្រៀម​ខ្លួន​សម្រាល​កូន​ប្រហែល​ជា​កំពុង​ស្វែង​រក​ព័ត៌មាន​ផ្សេង​ៗ​ទាក់​ទង​នឹង​ការ​សម្រាល​កូន ក៏​ដូចជា​ការ​ថែ​ទាំ​ក្រោយ​សម្រាល​មិន​ខាន។ យ៉ាងណា​ក្នុង​អត្ថបទ​នេះ នឹង​ប្រាប់​ម៉ាក់ៗ​ពី​ព័ត៌មាន​មួយ​ថា​តើ​ក្រោយ​សម្រាល​កូន​ដោយ​វះកាត់​ស្រីៗ​យើង​អាច​ងូតទឹក​បាន​វិញ​នៅ​ពេល​ណា?​

    សម្រាប់​ស្រីៗ​យើង​ដែល​ត្រូវ​សម្រាល​កូន​ដោយ​វះកាត់​ ​ក្នុង​ករណី​ខ្លះ​អាច​ត្រូវ​គ្រូពេទ្យ​ណែនាំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ច្រើន​ជាង​អ្នក​សម្រាល​កូន​តាម​ធម្មជាតិ ដូចជា​ការ​ងូត​ទឹក​ជាដើម​។ បើ​អ៊ីចឹង​តើ​អាច​ងូត​ទឹក​បាន​នៅ​ពេល​ណា?

    ការ​ងូត​ទឹក​ក្រោយ​សម្រាល​កូន​ដោយ​វះកាត់​អាច​ធ្វើ​បាន​ដោយ​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន ដូចជា​ម៉ាក់ៗ​មាន​កម្លាំង​អាច​ងើប​ដើរ និង​ទប់​ខ្លួន​បាន​ឬនៅ សម្ភារៈ​សម្រាប់ថ្នេរ​ និង​ការ​ពារ​ថ្នេរ​អាច​ធន់​ជាមួយ​ទឹក​បាន​កម្រិត​ណា​ជាដើម​។

    ខាង​ក្រោម​នេះ​ជា​គោល​ការណ៍​ទូទៅ​មួយ​ចំនួន​សម្រាប់​ស្រីៗ​យើង​សម្រាល​កូន​ដោយ​វះកាត់​៖​

  • ការ​ងូត​ទឹក​អាច​ធ្វើ​ទៅ​បាន​ប្រសិន​បើ​ថ្នេរ កាវ​បិទ​ឬ​បន្ទះ​បិទ​អាច​គ្រប​ជិត​លើ​ស្បែក​ត្រង់​មុខ​របួស​បាន​ល្អ។ យ៉ាងណា គ្រូពេទ្យ​​ក៏​អាច​ណែនាំ​យើង​ឲ្យ​រង់ចាំ​រហូត​ដល់​ពីរ​បី​ថ្ងៃ​ក្រោយ​ទើប​ឲ្យ​ងូត​ទឹក​ក៏​មាន​។​
  • ពេល​ងូត​ទឹក​កុំ​ត្រដុស​កន្លែង​មុខ​របួស
  • កុំ​ងូត​ទឹក​មាន​សីតុណ្ហភាព​ក្ដៅ ឬ​ត្រជាក់​ពេក
  • ក្រោយ​ងូត​ទឹក​រួច​ត្រូវ​ជូត​សម្អាត​ថ្នម​ៗ​ត្រង់​មុខ​របួស​។​​​
  • ងូតទឹក

    គុណប្រយោជន៍​នៃ​ការ​ងូត​ទឹក​ក្រោយ​សម្រាល៖

    • កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​រោគ៖ ការ​ងូត​ទឹក​ធ្វើ​ឲ្យ​ដង​ខ្លួន​ម៉ាក់​ស្អាត​ល្អ អាច​ជួយ​ការ​ពារ​ការ​ឆ្លង​មេរោគ​ផ្សេង​បាន​។
    • ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ៖ ការ​ងូត​ទឹក​នឹង​ធ្វើ​ឲ្យ​ម៉ាក់ៗ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ឡើង​វិញ និង​ជួយ​បង្កើន​ថាមពល​។
    • កាត់​បន្ថយ​ការ​ឈឺចាប់៖ ងូតទឹក​ក្រោយ​សម្រាល​ក៏​បាន​រួម​ចំណែក​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​របស់​ម៉ាក់ៗ​ដែរ។​​

    ដូចគ្នា​ដែរ មិន​ថា​ម៉ាក់ៗ​សម្រាល​កូន​តាម​ធម្មជាតិ ឬ​ដោយ​វះកាត់​ទេ បើ​ម៉ាក់ៗ​មាន​អារម្មណ៍​ថា​ខ្សោយ​មិន​ទាន​មាន​កម្លាំង​គ្រប់​គ្រាន់​​ទៅ​ងូត​ទឹក​ដោយ​ខ្លួន​ឯង​បាន ម៉ាក់ៗ​ត្រូវ​ស្វែង​រក​ជំនួយ​ពី​ស្វាមី ឬ​សមាជិក​គ្រួសារ​ផ្សេង​ទៀត​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 29, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម