ទម្លាប់មួយនេះ ជឿថាស្ត្រីទើបសម្រាលកូនភាគច្រើនប្រាកដជាបានអនុវត្ត ហើយម៉ាក់ៗមួយចំនួនយល់ថាការចាក់ថ្នាំរាប់អាទិត្យទាំងនេះ ជួយឲ្យម៉ាក់ៗសាច់ស្អាតបាន។
ទម្លាប់មួយនេះ ជឿថាស្ត្រីទើបសម្រាលកូនភាគច្រើនប្រាកដជាបានអនុវត្ត ហើយម៉ាក់ៗមួយចំនួនយល់ថាការចាក់ថ្នាំរាប់អាទិត្យទាំងនេះ ជួយឲ្យម៉ាក់ៗសាច់ស្អាតបាន។

ទាក់ទិននឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា កាលពីមុន រឿងចាក់ថ្នាំបន្ទាប់ពីសម្រាលកូនរួចនេះពិតជាមានច្រើនមែន ហើយក៏មិនដឹងពីប្រសិទ្ធភាពអ្វីដែរ តែសម្រាប់គោលការណ៍របស់ក្រសួងសុខាភិបាល មិនតម្រូវឲ្យចាក់ថ្នាំក្រោយសម្រាលនោះទេ។
អត្ថបទពាក់ព័ន្ធ៖ ពេទ្យថាស្រីៗសម្រាលកូនរួចកុំអាំងភ្លើង តែមានថ្នាំអាចជួយឲ្យឆាប់រឹងមាំវិញបាន

លោកក៏បានបន្ថែមទៀតថា ពពួកថ្នាំដែលស្រីៗចាក់ក្រោយសម្រាលកូនរួច គឺជាប្រភេទវីតាមីនទៅតាមការយល់ឃើញរបស់ពួកគាត់ផ្ទាល់។ ការចាក់ថ្នាំក្រោយសម្រាល ក៏អាចមានផលប៉ះពាល់ចំពោះសុខភាពផងដែរ ដូចជាការប្រតិកម្មជាមួយថ្នាំ ឬអាចបណ្ដាលឲ្យស្លាប់ក៏មាន។
វេជ្ជបណ្ឌិតខាងលើបានបញ្ជាក់ទៀតថា ការចាក់ថ្នាំក្រោយសម្រាលកូន គួរតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យសិនមុន ចាំសម្រេចចិត្តចាក់ ទើបមិនស្ដាយទាំងពេលវេលា និងថវិកាអត់ប្រយោជន៍។ ការចាក់ថ្នាំឲ្យសាច់ស្អាត សម្រាប់ម៉ាក់ៗក្រោយសម្រាលគ្មានវេជ្ជបញ្ជាទេ ប៉ុន្តែស្រ្តីដែលសម្រាលកូនរួចត្រូវលេបថ្នាំជាតិដែកដើម្បីកុំឲ្យស្លេកស្លាំង។
មួយវិញទៀតសម្រាប់ម៉ាក់ៗដែលចង់ឲ្យស្បែកឆាប់ភ្លឺថ្លា និងមានសំណើមគួរតែញ៉ាំបន្លែគ្រប់មុខដែលចម្អិនបានល្អ ព្រមជាមួយផ្លែឈ់ើ នោះទើបរាងកាយទទួលបានជីវជាតិគ្រប់គ្រាន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
26/08/2019
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ