backup og meta

វះកាត់សម្រាលកូន ប៉ុន្មានម៉ោងក្រោយទើបអាចញ៉ាំអាហារបាន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 24, 2019

    វះកាត់សម្រាលកូន ប៉ុន្មានម៉ោងក្រោយទើបអាចញ៉ាំអាហារបាន?

    ការសម្រាល​កូន​ដោយ​វិធី​វះកាត់​មិនមែន​ជា​រឿង​ងាយស្រួល ដោយ​ឈឺចាប់​ទាំង​មុខ​របួស បាត់បង់​កម្លាំង ហើយ​ពិបាក​ទាំង​ការ​ទទួល​ទាន ព្រោះ​មិន​អាច​ញ៉ាំ​បាន​ភ្លាម​ៗ។ ក្នុង​ករណី​សម្រាល​ដោយ​វះកាត់ តើ​ប៉ុន្មាន​ម៉ោង​ក្រោយ​ទើប​អាច​ញ៉ាំ​អាហារ​បាន? នេះ​ជា​ចម្ងល់​របស់​គ្នាយើង​ច្រើន ហើយ​ខ្លះ​ថា​ទាល់តែ ១ ថ្ងៃក្រោយ​ទើប​អាច​ញ៉ាំ​បាន ហើយ​ពេទ្យ​ថា​យ៉ាង​ម៉េច​វិញ។

    លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​សម្រាល​ដោយ​វះកាត់​មិន​អាច​បង្អត់​ម៉ាក់​ៗ​មួយ​ថ្ងៃ​ពេញ ហើយ​ត្រូវ​រង់ចាំ​ឲ្យ​ដើរខ្យល់នោះ​ទេ។ លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​សម្រាល ៥-៦ ម៉ោង​ប៉ុណ្ណោះ​អាច​ញ៉ាំ​បាន​ហើយ តែ​ជំហាន​ដំបូង​ត្រូវ​ជា​អាហារ​ទន់​ៗងាយ​ស្រួល​រំលាយសិន។

    ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត រូប​នេះ​បាន​បន្ថែម​ទៀត​ថា វះកាត់​សម្រាល​កូន​គេ​មិន​អាច​បង្អត់​ចំណី​យូរ​ឡើយ ព្រោះ​មុន​វះកាត់ ៨ ម៉ោង​គឺ​មិន​ទាន់​បាន​ញ៉ាំ​អ្វី​សោះ ដើម្បី​ការពារ​មិន​ឲ្យ​ក្អួត ឬ​ឈ្លក់ ហើយ​បើ​បង្អត់​រហូត ១ ថ្ងៃ​ក្រោយ​ទៀត នាំឲ្យ​ម៉ាក់​ៗ​បាត់បង់​កម្លាំង​កាន់តែ​ខ្លាំង និង​ទឹកដោះ​កាន់តែ​ខ្សោះ។

    សម្រាលកូន

    ករណី​ដែល​វះ ហើយ​រង់ចាំ​ឲ្យ​ដើរខ្យល់​ឡើង​វិញ​ទើប​អាច​ញ៉ាំ​បាន ទាល់តែ​វះកាត់​ផ្នែក​ពោះវៀន ឬ​ប្រដាប់​រំលាយ​អាហារ​ទើប​ត្រូវការ​តម​អាហារ​យូរ​បន្តិច ដើម្បី​ឲ្យ​ចលនា​ពោះវៀន​ដើរ​បាន​ស្រួល​សិន។ តែ​សម្រាប់​អ្នក​វះកាត់​សម្រាល​កូន​គឺ​គ្មាន​ពាក់ព័ន្ធ​គ្នា​ឡើយ ដូចនេះ​យូរ​បំផុត ៦ ម៉ោង ហើយ ៣ ម៉ោង​ដំបូង​អាច​ផឹក​ទឹក​បាន​តិច​ៗ និង​គ្មាន​ការ​ឈឺចុក​ចាប់​អ្វី​ទាំងអស់។

    ដូចនេះ​ប្រសិនបើ​ម៉ាក់​ៗ​អត់​អាហារ​យូរ​នាំឲ្យ​ហេវហត់ គ្មាន​កម្លាំង​កំហែង​នឹង​បំបៅ​ដោះ​កូន​ឡើយ ហើយ​កូន​ក៏​មិន​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​បាន​គ្រប់គ្រាន់​ពី​ទឹកដោះ​ដំបូង។

    អត្ថបទពាក់ព័ន្ធ៖ ក្រោយសម្រាលរួច ស្បូនអត់កន្ត្រាក់ គ្រោះថ្នាក់ខ្លាំង តើពីមូលហេតុអី?

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Dec 24, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម