កាលពីដើមស្រីៗទើបសម្រាលកូនរួច ចាស់ៗតែងឲ្យអាំងភ្លើង ដោយគេងនៅលើគ្រែ ដែលនៅខាងក្រោមមានចង្ក្រានឧស-ធ្បូងកំពុងតែឆេះ ឬមានរងើកភ្លើង ដើម្បីឲ្យឆាប់ឆ្អិនសរសៃ មិនទាស់ និងឆាប់សុខភាពរឹងមាំឡើងវិញ។តែសម្រាប់ពេលបច្ចុប្បន្នវិញលោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត បានប្រាប់ឲ្យដឹងថា ក្រុមគ្រូពេទ្យមិនអនុញ្ញាតឲ្យស្រីៗដែលទើបឆ្លងសម្រាលកូនរួចអាំងភ្លើងទៀតនោះទេ។
[embed-health-tool-ovulation]