ចំពោះស្ត្រីមានផ្ទៃពោះ គ្រូពេទ្យតែងតែណែនាំ និងហាមឃាត់មិនឲ្យផឹកកាហ្វេ ឬយ៉ាងហោចណាស់តិចជាង ២០០ មិល្លីក្រាមក្នុងមួយថ្ងៃ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងស្រ្តីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ ប្រសិនបើយើងអាចគ្រប់គ្រងជាតិកាហ្វេអ៊ីនបានពេលមានផ្ទៃពោះ គឺជួយទាំងខ្លួនឯង និងកូនក្នុងផ្ទៃ។ ដូចនេះលោកវេជ្ជបណ្ឌិតនឹងលើកឡើងពីគុណវិបត្តិផ្សេងៗកើតឡើងដល់ទារក រួមទាំងម្ដាយ បើផឹកកាហ្វេច្រើនអំឡុងពេលមានផ្ទៃពោះ។
[embed-health-tool-ovulation]