backup og meta

តិចនិកផាត់មុខពេលពពោះ ឲ្យមើលទៅឃើញភ្នែកភ្លឺថ្លា និងស្បែកមុខរលោង

តិចនិកផាត់មុខពេលពពោះ ឲ្យមើលទៅឃើញភ្នែកភ្លឺថ្លា និងស្បែកមុខរលោង

ពេល​ពពោះ​ ស្រីៗ​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​​ស្បែកយើង​​ភ្លឺ​ថ្លាមែន ប៉ុន្តែ​ក្នុង​អំឡុង​ជាមួយគ្នា ស្បែក​ក៏​អាចប្រែ​ប្រួល​ដែរ ​អាច​ប្រែ​ទៅ​ជា​ជាំ ឡើង​មុន ស្ងួត ឬ​ឡើង​ប្រេងជាដើម។ យ៉ាងណា គ្នា​យើងស្រីៗ មិនគួរ​​ទុក​ឲ្យ​ស្បែកយើង​អាក្រក់​បែប​នេះ​ដែរ អាច​ប៉ះពាល់​ផ្លូវ​អារម្មណ៍​អំឡុង​ពេល​ពពោះ​ គួរ​ចេះ​តុប​តែង​ខ្លួន​ខ្លះ​នៅ​ពេល​ព្រឹក មុន​ចេញ​ធ្វើ​ការ អាចជួយ​ធ្វើឲ្យ​អារម្មណ៍​ស្រស់​ស្រាយ ខណៈ​ខាង​ក្រោម​នេះ ជា​គុណ​ប្រយោជន៍​ខ្លះៗ​ពី​ការ​តុប​តែង​​ខ្លួន​ពេល​ពពោះ។

១- ជួយឲ្យ​ភ្នែក​ភ្លឺ​ថ្លា

ដើម្បី​បំបាត់​បញ្ហា​​ហើម និង​រង្វង់​ខ្មៅ​ក្រោម​ត្របក​ភ្នែក ដោយ​សារ​គេង​មិន​គ្រប់គ្រាន់ គ្នា​យើង​​អាច​លាប​ក្រែម​​ផ្តល់សំណើមឲ្យភ្នែក​ ស្ដើង​ៗ​ក្រោម​ត្របក​ភ្នែក មុន​ពេលចាប់​ផ្ដើម​លាបក្រែមផ្ដល់​សំណើមពេញផ្ទៃមុខ បន្ទាប់​មក​យក​ concealer មកលាបស្រាលៗនៅក្រោមត្របកភ្នែក ព្រោះ​ធ្វើ​បែប​ ​អាច​ជួយ​ឲ្យ​ផ្ទៃ​មុខ​​ស្រស់​ស្រាយ និង​ធ្វើ​ឲ្យ​ភ្នែក​មើល​ទៅ​ឃើញ​ភ្លឺ​ថ្លា។ កុំ​បាច់​បារម្ម​ខ្លាច​ មិន​អាច​លុប​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​អី យើង​​អាច​សាក​ល្បង​ប្រើ BB cream (Blemish balm) ឬក្រែមផ្តល់សំណើមដែល​មាន​ពណ៌​ស្រាល​​បន្ថែមពីលើ​បាន។

២- តិចនិក​​ផាត់​មុខ​ឲ្យ​ស្រស់​ស្អាត​អំឡុង​ពេល​ពពោះ

កំពុង​ពពោះ គ្នា​យើង​​មិន​ត្រូវផាត់​ម្សៅ​ទ្រនាប់​ក្រាស់​ៗ​ទៀត​ទេ ព្រោះ​អំឡុង​ពេល​នេះ អ័រម៉ូន​ក្នុង​ខ្លួន​យើង អាច​ធ្វើ​ឲ្យងាយ​មាន​ប្រតិកម្មណាស់ ស្បែក​អាច​នឹង​​ចាប់​ផ្ដើម​មាន​ឡើង​ស្នាម​អុច​ៗ ហេតុនេះ​គួរ​​ទុក​ពេល​ឲ្យ​ស្បែកដក​ដង្ហើម​ខ្លះ​ផង។ បើ​ស្បែកឡើង​ពណ៌​អុច​ៗ​ច្រើន ឬ​មាន​ស្បែក​ខ្មៅ​នៅ​លើ​ផ្ទៃ​មុខ អាច​ប្រើ​ក្រែម​ផ្ដល់​សំណើម​មាន​ពណ៌​ស្រាល​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​បាន ខណៈ BB Cream និង CC Cream​ (Color correcting cream) មាន​មុខ​ងារ​ជា​ច្រើន ជួយ​ដល់​ស្បែក​យើងតាម​តម្រូវ​ការ​ ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ស្រស់​ស្រាយ។ ភាគ​ច្រើន ក្រែម​​ទាំង​នេះ មាន​សមាសធាតុ​ការ​ពារ​កម្ដៅ​ថ្ងៃ (SPF-sun protect factor) យ៉ាង​ហោច​ក៏ ​១៥ ​មុខ​ដែរ។ យក​ក្រែម​មក​លាប​ឲ្យ​រលោង​លើ​ស្បែក​មុខ​ ដែលបាន​លាងសម្អាត​រួច និង​​ក ហើយលាប​បន្ថែម​នៅ​ត្រង់​ចំណុច​មាន​ស្នាមជាំ​ជាដើម។ គ្នា​យើង​ប្រហែល​ជា​ចង់​ប្រើ​គ្រឿង​សំអាង​ច្រើន​ជាង​ពេល​​មិន​ទាន់​មាន​ផ្ទៃ​ពោះ ហេតុនេះ​អាច​ប្រើ​វា​តាម​តម្រូវ​ការស្បែកយើង​ដែលប្រែ​ប្រួល​ទៅ​បាន​ហើយ។

អត្ថបទ​ពាក់ព័ន្ធ៖

  • មុនសាក់ចិញ្ចើម គួរដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ
  • កើតមុនទៅជាមុខខូងៗ ដោយមូលហេតុ៣យ៉ាងនេះ

៣- ផ្លាស់ប្តូរ​ស្បែក​ឲ្យ​ស្រស់​ស្រាយ​ភ្លាម​ៗ

កូល័រថ្ពាល់ ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ស្រីៗ ទាំង​មុន និង​ក្រោយសម្រាល​កូនរួច ស្រប​ពេលដែល​ផលិត​ផល​ផ្សេង​ៗទៀត ​មិន​អាច​លើក​ផ្ទៃ​មុខ​ មិនអាចធ្វើឲ្យរង្វង់ភ្នែកភ្លឺថ្លា និងធ្វើឲ្យគេឯងជឿថាយើងបានគេងគ្រប់គ្រាន់ នោះកូល័រថ្ពាល់ប្រាកដជាជួយបាន។ គួរតែជ្រើសរើសយកកូល័រផាត់ថ្ពាល់ជាប្រភេទក្រែម ដែលអាចប្រើបានទាំងលើថ្ពាល់ និងផ្ទៃមុខបាន បើសិនជាយើងគ្មានពេលច្រើន។ វិធីនេះ ​នឹង​ប្រែផ្ទៃ​មុន​យើង ​ទៅ​ជា​ស្រស់​ស្រាយ​ភ្លាម​ៗមួយ​រំពេច ហើយ​ស្បែកក៏​ភ្លឺ​ថ្លា​ដូចគ្នា។ គ្នា​យើង​អាច​លាបវា​ដោយ​ផ្ទាល់ ឬ​លាប​​ពី​លើ ​BB Cream ឬប្រេង​ក្រែមផ្តល់​សំណើម​មាន​ពណ៌​ស្រាលៗ​។ ម្សៅផាត់​ និង​កូល័រថ្ពាល់ ​អាច​ប្រើ​បាន​គ្រប់​ស្ថានភាព​ស្បែក​មុខទូទៅ ​ប៉ុន្តែបើ​ស្បែក​យើង​គ្មាន​សំណើម​គ្រប់​គ្រាន់ គួរ​ប្រើ​​ពពួក​ក្រែមវិញ ព្រោះ​អាច​ជាប់នៅ​លើ​ស្បែកយើង​បាន​យូរ។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ ​ឬព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Make-up tips for pregnancy and beyond. http://www.babycentre.co.uk/a4071/make-up-tips-for-pregnancy-and-beyond#ixzz4awRtovLd.  Accessed March 11, 2017.

កំណែ​ប្រែបច្ចុប្បន្ន

11/07/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម