ហេតុផលទាំងនេះហើយ ទើបក្រោយបាយរួចមិនគួរងូតទឹកភ្លាមៗ
ងូតទឹក ក្រោយញ៉ាំបាយ ឬញ៉ាំអាហារ រួចភ្លាមៗ ជារឿងមិនល្អមួយ។ មិនល្អនោះ ត្រង់អ្នកជំនាញបានលើកឡើងថា នឹងអាចបង្អាក់ដំណើរចរន្តឈាម ហើយបើចរន្តឈាមដើរមិនល្អទេនោះ ការរំលាយអាហារក៏មានបញ្ហាទៅតាមនោះដែរ ដែលបង្កឱ្យមានបញ្ហាដូចជា ហត់អស់កម្លាំង ឆ្អល់ពោះ ទល់លាមក និងរកក្អួតជាដើម។

អត្ថបទគួរអាន៖
អ្នកជំនាញជាច្រើន បានពន្យល់ថា ចរន្តចលនាឈាម មាននាទីមួយដែលទទួលខុសត្រូវលើការរំលាយអាហារ។ ដោយឡែក នៅពេលដែលយើងងូតទឹកភ្លាមក្រោយញ៉ាំបាយរួច នោះថាមពលចរន្តឈាមដែលត្រូវប្រើសម្រាប់ការរំលាយអាហារ និងបែរត្រឡប់តម្រង់ទៅស្បែកវិញ ដើម្បីរក្សាសីតណ្ហភាពក្នុងរាងកាយនៅពេលដែលយើងងូតទឹក។ ហេតុនេះហើយ នឹងធ្វើឱ្យដំណើររំលាយអាហារក្នុងរាងកាយយើង មានភាពយឺតយ៉ាវ។
អត្ថបទពាក់ព័ន្ធ៖
យ៉ាងណាមិញ អ្នកជំនាញផ្នែកសុខភាពជាច្រើនក៏បានលើកឡើងពីរយៈពេលដែលយើងអាចងូតទឹក ប្រសិនបើចាំបាច់ ឬដើម្បីឱ្យរាងកាយស្រស់ស្រាយឡើងវិញ នោះគឺអាស្រ័យតាមអាហារ ដែលយើងបានទទួលទាន ថាតើច្រើន ឬតិច ដែលការរំលាយអាហារ លឿន ឬយឺតអាស្រ័យទៅតាមនោះដែរ។ ដូចនេះ អ្នកជំនាញបាន បញ្ជាក់ពីពេលសមស្របនោះគឺ ពី៣៥នាទី ក្រោយបាយរួច ឬទៅដល់ ២ម៉ោង ក្រោយបាយ ដែលជាពេលសមគួរ ក្រោយដំណើរបំបែកអាហាររួចរាល់ ហើយយើងអាចងូតទឹកដោយទទួលបានភាពស្រស់ស្រាយឡើងវិញ៕
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕