backup og meta

ចម្ងល់ និងពាក្យចចាមអារ៉ាមនានា ពាក់ព័ន្ធនឹងវីរុសកូរ៉ូណាថ្មី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 25, 2020

    ចម្ងល់ និងពាក្យចចាមអារ៉ាមនានា ពាក់ព័ន្ធនឹងវីរុសកូរ៉ូណាថ្មី

    ដើម្បី​បកស្រាយ​ពាក្យ​ចចាមអារ៉ាម​ផ្សេងៗ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចេញ​មុខ​ឆ្លើយ​សំណួរ និង​ពន្យល់​ពី​រឿង​មួយ​ចំនួន​ទាក់ទិន​នឹង​វីរុសកូរ៉ូណាថ្មី។ ខាងក្រោម​នេះ​ជា​សំណួរ​ចម្លើយ​ពេញ​និយម​ជាង​គេ ដែល​អ្នក​លេង​បណ្ដាញ​សង្គម​តែងតែ​លើក​ឡើង​សួរ៖

    ១- ខ្ទឹម​ស​

    សំណួរ៖ តើ​ការ​ញ៉ាំ​ខ្ទឹម​ស​ ពិតជា​អាច​ជួយ​ការ​ពារ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​បាន​មែន ឬ​ទេ?

    ចម្លើយ៖ ខ្ទឹម​ស គឺ​ជា​គ្រឿងទេសជំនួយសុខភាព​ ​និង​​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​មេរោគ និង​បាក់តេរី​មួយ​ចំនួន។ តែ​ទោះជាយ៉ាងណាក៏ដោយ​គ្មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា វា​អាច​ជួយ​ការពារ​វីរុស​កូរ៉ូណា​ថ្មី​បាន​ឡើយ។

    ២- អីវ៉ាន់​ផ្ញើ​ពី​ចិន

    សំណួរ៖ តើ​យើង​មាន​សុវត្ថិភាព​ទេ ដែល​ទទួល​សំបុត្រ ឬ​កញ្ចប់​អីវ៉ាន់​ផ្សេង​ៗ​ពី​ប្រទេស​ចិន?

    ចម្លើយ៖ អ្នក​ទទួល​កញ្ចប់​អីវ៉ាន់​ដែល​ផ្ញើ​ពី​ប្រទេស​ចិន​មិន​មាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ទេ។ ព្រោះ​ថា​មេរោគ​នេះ​ឆ្លង​មិន​យូរ​ឡើយ នៅ​លើ​វត្ថុ​ដូចជា​សំបុត្រ ឬ​កេស ​ឡាំង។

    វីរុសកូរ៉ូណាថ្មី

    ៣- ប្រេង​ល្ង

    សំណួរ៖ តើ​ការ​ដាក់​ប្រេង​ល្ង​តាម​ខ្លួន អាច​រាងរាំង​វីរុស​កូរ៉ូណា​ថ្មី​មិន​ឲ្យ​ចូល​ក្នុង​ខ្លួន​ដែរឬ​ទេ?

    ចម្លើយ៖ ប្រេង​ល្ង​មិន​សម្លាប់​មេរោគ​នេះ​បាន​ទេ។ មាន​ថ្នាំ​គីមី​មួយ​ចំនួន​អាច​សម្លាប់​មេរោគ​វីរុស​កូរ៉ូណា​ថ្មី​បាន ក្នុង​នោះ​មាន​ថ្នាំ​សម្លាប់​មេរោគ​ដែល​មាន​ផ្សំ​ពី​សារធាតុ​ក្លរ / ក្លរីន អេតាណុល ៧៥% អាស៊ីដ peracetic និង chloroform ។

    ៤- ផ្សែង

    សំណួរ៖ តើ​ផ្សែង​បារី ហ្គាស​កាំជ្រួច និង​ផាវ​អាច​ទប់ស្កាត់​រារាំង​វីរុស​កូរ៉ូណា​ថ្មី​អត់?

    ចម្លើយ៖ ការ​ស្រូប​ផ្សែង​អស់​ទាំង​នោះ​ចូល​ក្នុង​ផ្លូវ​ដង្ហើម​មាន​គ្រោះ​ថ្នាក់​ខ្លាំង ហើយ​មិន​អាច​សម្លាប់​វីរុស​កូរ៉ូណា​ថ្មី​ឡើយ។

    ៥- វ៉ាក់សាំង​សួត

    សំណួរ៖ តើ​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​សួត អាច​ការពារ​វីរុស​កូរ៉ូណា​ថ្មី​អត់?

    ចម្លើយ៖ អត់​ទេ! វ៉ាក់សាំង​ប្រឆាំង​ជំងឺ​រលាក​សួត​ដូចជា​វ៉ាក់សាំង​ជំងឺ​រលាក​សួត និង​វ៉ាក់សាំង​ផ្ដាសាយ​ប្រភេទ Haemophilus សុទ្ធតែ​មិន​អាច​ផ្ដល់​ការ​ការពារ​ប្រឆាំង​វីរុស​កូរ៉ូណា​ថ្មី​បាន​ទាំងអស់។

    អត្ថបទពាក់ព័ន្ធ៖

  • អ្នកជំនាញពន្យល់ពីប្រភេទម៉ាស់អាចការពារវីរុសកូរ៉ូណាបានពិតប្រាកដ
  • ម៉ាស់ធម្មតា និងម៉ាស់ KN95 អាចពាក់បានប៉ុន្មានម៉ោង?
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Mar 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម