backup og meta

WHO ថា វីរុស COVID-19 មិនអាចនៅលើអាកាសបានយូរទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 01, 2020

    WHO ថា វីរុស COVID-19 មិនអាចនៅលើអាកាសបានយូរទេ

    ចាប់​ពី​តាំង​ពី​ការ​ផ្ទុះ COVID-19 មាន​ការ​លើកឡើង​ជាច្រើន​ទាក់ទង​នឹង​​របៀប​ចម្លង និង​រយៈ​ពេល​ដែល​វីរុស COVID-19​ អាច​រស់នៅ​បាន​លើ​វត្ថុផ្សេងៗ ឬ​នៅ​លើ​អាកាស។ ជាក់​ស្តែង ការ​លើកឡើងថា វីរុស COVID-19 អាច​នៅ​លើ​អាកាស​បាន​ដល់​៨ម៉ោង គឺ​មិន​ត្រឹម​ត្រូវ​ទេ។

    អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​បញ្ជាក់​ថា វីរុស​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ COVID-19 ​គឺ​វា​ចម្លង​បាន​តាម​ដំណក់ទឹក​តូចៗ​ដែល​ខ្ទាត​ចេញ​ពី​អ្នក​ដែល​មាន​ផ្ទុកវីរុស COVID-19 ពេល​ដែល​អ្នក​ជំងឺ ក្អក កណ្តាស់ ឬនិយាយជាដើម។ ដំណក់ទឹក​ទាំងនោះ​មិនអាច​នៅ​ក្នុង​ខ្យល់​បាន​ទេ​ព្រោះ​វា​ធ្ងន់​ ហើយ​វា​នឹង​ធ្លាក់​ចុះ​ទៅ​លើ​ដី ឬ​ផ្ទៃ​វត្ថុ​ផ្សេងៗ។​ យើងអាច​ឆ្លង​បាន​ដោយ​ការ​ស្រូប​យក​វីរុស COVID-19 ប្រសិន​បើ​យើង​ស្ថិតនៅ​ចម្ងាយក្រោម ១​ម៉ែត្រ​ជាមួយ​អ្នក​ដែល​មាន​ផ្ទុក​វីរុស COVID-19 ឬ​ដោយ​ការ​ប៉ះពាល់​ផ្ទៃ​វត្ថុ​ផ្សេងៗ​ដែល​កខ្វក់ បន្ទាប់​មក​យក​ដៃ​ទៅ​ប៉ះ​មុខ មាត់ ច្រមុះ ភ្នែក​មុន​ពេល​លាង​ដៃ។

    អង្គការ​សុខភាព​ពិភពលោក ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ការពារ​ខ្លួន​អ្នក គួរធ្វើតាមការណែនាំដូចជា៖

    – រក្សាចម្ងាយ១ម៉ែត្រពីអ្នកដទៃ

    – សម្លាប់មេរោគលើផ្ទៃ ឬវត្ថុដែលបានប៉ះញឹកញាប់

    – លាងសម្អាតដៃឲ្យបានទៀងទាត់

    – ចៀសវាងការប៉ះពាល់ភ្នែក ច្រមុះ មាត់។

    អត្ថបទពាក់ព័ន្ធ៖

  • កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ
  • ដំណឹងល្អ! លទ្ធផលព្រឹកនេះ កម្ពុជាពុំមានករណីឆ្លង COVID-19 ទេ មានតែជាសះស្បើយប៉ុណ្ណោះ
  • ៤មុខនេះ រដ្ឋាភិបាលកម្ពុជាចាត់ទុកជាទំនិញយុទ្ធសាស្ត្រ គ្រា COVID-19 រាលដាល
  • ចំនួន​អ្នក​ស្លាប់ដោយ COVID-19 នៅអាមេរិកកើនឡើង ចិន​ធ្លាក់​មកលំដាប់ទី៤
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 01, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម