backup og meta

រវាងខ្លាញ់ជ្រូក និងប្រេងឆាមួយណាល្អក្នុងការចម្អិនអាហារ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 08, 2020

    រវាងខ្លាញ់ជ្រូក និងប្រេងឆាមួយណាល្អក្នុងការចម្អិនអាហារ?

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    អ្នក​ដែល​មាន​ភារកិច្ច​ក្នុង​ផ្ទះ​បាយ ដើម្បី​ចម្អិន​អាហារ​សម្រាប់​ក្រុម​គ្រួសារ​តែងតែ​កើតមាន​ចម្ងល់ទាក់ទងនឹងការ​ធ្វើ​ម្ហូប​​ ថា​តើ​រវាង​ខ្លាញ់​សត្វ និង​ប្រេង​ឆា គួរ​ប្រើ​មួយណា។

    ដើម្បី​ស្រាយ​ចម្ងល់​នេះ​លោក​វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បានចូលខ្លួនមកបកស្រាយថា ទាំង​ខ្លាញ់​សត្វ (ខ្លាញ់​ជ្រូក) និង​ប្រេងឆា​ គឺ​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ដូច​គ្នា គ្រាន់តែ​ប្រេង​ឆា មិន​សូវ​ប៉ះពាល់​ខ្លាំង​ដូច​ខ្លាញ់​ជ្រូក​ឡើយ។ ប្រេង​ឆា​មាន​ច្រើន​ប្រភេទ​ដូចជា ប្រេង​អូលីវ ប្រេង​សណ្ដែក ប្រេង​ធម្មជាតិ ប្រេងផ្កាឈូករ័ត្ន និង​ប្រេង​បន្លែ ចំណែក​ខ្លាញ់​សត្វ​ដែល​ប្រជាជន​យើង​ពេញ​និយម​យក​មក​​ចម្អិន​អាហារ​មានតែ​ខ្លាញ់​ជ្រូក។

    វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នោះ​បាន​រៀបរាប់​ពី​គុណ​វិបត្តិ​របស់​ខ្លាញ់​ទាំង ២ ​ថា ក្នុង​ចំណោម​ប្រេង​ទាំងអស់ ​អូលីវ គឺជា​ប្រេង​ល្អ​ប្រើជាង​គេ ដោយ​វា​មាន​អូមេហ្កា ៣ និង ៦ ហើយ​លក្ខណៈ​ពិសេស​របស់​វា​គឺ​ការពារ​កម្ដៅ​បាន​ខ្លាំង​ជាង​ប្រេង​ដទៃ ព្រោះ​ប្រេង​ដទៃ​ពេល​ដាក់​ចូល​ខ្ទះ​ក្ដៅ​ទៅ​មិន​ងាយ​ប្រែ​ពណ៌​ជា​ខ្មៅ។ គ្រប់​ប្រេង​ទាំងអស់​តែង​មាន​ទ្រី​កូលីតស្រ្តេរីត និង​កូឡេស្តរ៉ល​គ្រាន់តែ​អូលីវ​មាន​អត្ថប្រយោជន៍​ច្រើន​ និងមាន​ទ្រី​កូលីតស្រ្តេរីត និង​កូឡេស្តរ៉ល​តិច​ជាងគេ។

    ចំពោះ​សំណួរ​ថា​មួយ​ណា​ល្អ​ជាង គឺ​ប្រេង​ឆា​នេះ​ឯង ព្រោះ​ខ្លាញ់​សត្វ​សម្បូរ​ទ្រីគ្លីសេរីត និង​កូឡេស្តរ៉ល ដោយ​ខ្លាញ់​សត្វ​គ្មាន​ការ​ចម្រាញ់​យក​ កូឡេស្តរ៉ល​ចេញ ឬ​យក​ខ្លាញ់​អាក្រក់​ចេញ។

    ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ​បន្ត​ទៀត​ថា បើ​ប្រៀបធៀប​ទៅ​ប្រេង​ឆា គឺ​គេ​បាន​ចម្រាញ់​នៅ​ក្នុង​រោងចក្រ​ដោយ​មាន​ថ្នាំ រក្សា​ទុក មាន​លាយ​សារធាតុ​គីមីខ្លះ​មែន ហើយ​ខ្លាញ់​សត្វ​គឺ​ធម្មជាតិ​ តែ​សត្វ​ដែល​ស៊ី​ចំណី​អ័រម៉ូន ដើម្បី​ធំធាត់​ឆាប់រហ័ស ដូចនេះ​ខ្លួន​វាក៏​ផ្ទុក​ពេញ​ទៅ​ដោយ​អ័រម៉ូន ហើយ​នៅ​ពេល​យើង​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ឡើង​គីឡូ។ រីឯ​ទ្រីកូលីតស្រ្តេរីត និង​កូឡេស្តរ៉ល​ក្នុង​ខ្លាញ់​សត្វ​នាំឲ្យ​កើត​មាន​កើត​មាន​ជំងឺ​បេះដូង ស្ទះ​សរសៃ​ឈាម​បេះដូង ខ្លាញ់​រុំ​ថ្លើម រលាក​ថ្លើម ស្ទះ​សរសៃ​ទឹក​លំពែង រលាក​លំពែង ឬ​អាច​ស្លាប់​មួយ​រំពេច។

    ដូចនេះ​ទោះ​ជ្រើសរើស​ប្រេង​ឆា​​ក៏​ដោយ ត្រូវ​ចម្រាញ់​យក​ផលិតផល​ណា​ល្អ ដូចនេះ​ជម្រើស​ល្អ​គួរ​ប្រើ​ប្រេង​អូលីវ​វិញ​ទើប​មាន​គ្រោះថ្នាក់​តិច។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 08, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម