ជប៉ុន មានអាយុវែង ណាស់ព្រោះទម្លាប់រស់នៅ ស្ដង់ដារហូបចុក និងកត្តាជាច្រើនទៀតផ្សំ។ ប្រជាជននេះ ភាគច្រើនយកចិត្តទុកដាក់លើសុខភាព ជាពិសេសរបបអាហារតែម្តង ដែលធ្វើឲ្យពួកគេមិនសូវធាត់ ហើយមានសុខភាពល្អ។
ត្រួតពិនិត្យដោយ ជីព ចិត្ត
ជប៉ុន មានអាយុវែង ណាស់ព្រោះទម្លាប់រស់នៅ ស្ដង់ដារហូបចុក និងកត្តាជាច្រើនទៀតផ្សំ។ ប្រជាជននេះ ភាគច្រើនយកចិត្តទុកដាក់លើសុខភាព ជាពិសេសរបបអាហារតែម្តង ដែលធ្វើឲ្យពួកគេមិនសូវធាត់ ហើយមានសុខភាពល្អ។
ផ្អែកតាមរបាយការណ៍ថ្មីៗរបស់ មូលនិធិកុមារនៃអង្គការសហប្រជាជាតិ UNICEF បានបង្ហាញថា ជប៉ុនជាប្រទេសមួយដែល យកចិត្តទុកដាក់លើរបបអាហារ ពិសេសកុមារ ដែលធ្វើឲ្យកុមារក្នុងប្រទេសនេះ មានអត្រាឈឺ ស្គមស្គាំងខ្វះទំងន់ និងអត្រាមរណៈទាប ក្នុងនោះគិតពីកុមារអាយុពី៥ឆ្នាំ ដល់យុវជនអាយុ១៩ឆ្នាំ មានអត្រាអ្នកធាត់ត្រឹមតែ១៤,៤២%ប៉ុណ្ណោះ។
ដំណើរដើមទងនៃលទ្ធផលវិជ្ជមានបែបនេះ គឺការយល់ដឹងរបស់ប្រជាជនជប៉ុន ជាសង្គមដែលចេះដឹងអំពីបញ្ហាសុខភាព។ ហើយភាគច្រើន នៃចំណេះដឹងនោះ អ្នកជំនាញបានបង្ហាញថា មួយភាគធំគឺផ្តើមចេញពីកម្មវិធីសាលា ដែលបានបង្រៀន ប្រជាជនជប៉ុនតាំងពីក្មេងៗ។
តាមសារព័ត៌មាន Japan Today កម្មវិធីញ៉ាំបាយថ្ងៃត្រង់នៅសាលា ជាវិន័យមួយនៅប្រទេសជប៉ុន ហើយខាងសាលារៀនជាអ្នករៀបចំអាហាររួចជាស្រេច និងមានគ្រប់ជីវជាតិសម្រាប់សិស្ស ពោលគឺមានទាំង បាយ បន្លែបៃតង ត្រី សាច់ ធញ្ញជាតិ ស៊ុបបន្លែ។ល។ ហើយរបៀបទាំងនេះគឺបានធ្វើឲ្យកុមារជប៉ុន ទទួលបានជីវជាតិគ្រប់គ្រាន់ ព្រមទាំងបានរៀនដោយផ្ទាល់នៅសាលាពីគុណប្រយោជន៍នៃប្រភេទអាហារតាមផ្នែកនីមួយៗទៀតផង។
បើតាម បទសម្ភាសមួយជាមួយ លោក Mitsuhiko Hara ជាវេជ្ជបណ្ឌិតផ្នែកកុមារ និងជាសាស្រ្តាចារ្យនៃសកលវិទ្យាល័យ Tokyo Kasei Gakuin និងលោក Mayumi Ueda មន្រ្តីក្រសួងអប់រំជប៉ុន បានឲ្យដឹងថា នៅគ្រប់សាលារៀនជប៉ុនទូទាំងប្រទេស ទាំងថ្នាក់បឋមសិក្សា និងវិទ្យាល័យ កម្មវិធីញ៉ាំបាយថ្ងៃត្រង់ត្រូវបានរួមបញ្ចូលជាមួយកម្មវិធីសិក្សា ហើយសុទ្ធសឹងតែសម្រាំងឡើងដោយអ្នកឯកទេសផ្នែកអាហារូបត្ថម្ភ។ ហើយការធ្វើបែបនេះ ធ្វើឲ្យកុមារជប៉ុនស្ទើរគ្រប់គ្នា ទទួលបានរបបអាហារមានជីវជាតិគ្រប់គ្រាន់ និងមានសុខភាពល្អ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ជីព ចិត្ត