គ្រាប់អាល់ម៉ុន (almonds) មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ និងថែមទាំងល្អសម្រាប់សុខភាពទៀតព្រោះគ្រាប់អាល់ម៉ុនសម្បូរដោយវីតាមីន និងសារធាតុចិញ្ចឹមផ្សេងទៀតដែលយើងត្រូវការ។ ការញ៉ាំគ្រាប់អាល់ម៉ុនរាល់ថ្ងៃក៏មានប្រយោជន៍ដល់សុខភាពដែរ។
១. បញ្ចុះកូលេស្តេរ៉ូល
គ្រាប់អាល់ម៉ុនមានប្រសិទ្ធភាពក្នុងការកាត់បន្ថយកូលេស្តេរ៉ូលអាក្រក់ពីក្នុងរាងកាយ។ ប្រសិនជាគ្នាយើងមួយចំនួនមានបញ្ហាកូលេស្ដេរ៉ូលខ្ពស់ស្រាប់ យើងអាចញ៉ាំចំនួនគ្រាប់អាល់ម៉ុនពី២០ទៅ៣០គ្រាប់ក្នុងមួយថ្ងៃ។
២. សុខភាពសក់
គ្រាប់អាល់ម៉ុនផ្ទុកវីតាមីន និងជាតិរ៉ែដែលសក់ត្រូវការសម្រាប់លូតលាស់ និងរឹងមាំ។ ម៉ាញ៉េស្យូម និងស័ង្កសីជំរុញឲ្យសក់ដុះ រីឯវីតាមីន E ធ្វើឲ្យសក់រឹងមាំ ហើយវីតាមីន B វិញជួយឲ្យសក់ឲ្យរលោង។
៣. បង្ការជំងឺបេះដូង
ក្នុងគ្រាប់អាល់ម៉ុនមានសារធាតុប្រឆាំងអុកស៊ីតកម្ម ម៉ាញ៉េស្យូម ស្ពាន់ និងខ្លាញ់ monounsaturated ដែលសុទ្ធតែជួយទ្រទ្រង់ដល់សុខភាពបេះដូង និងសរសៃឈាម។ ដើម្បីបង្ការជំងឺស្លោកបេះដូង ឬសរសៃឈាមបេះដូង (ischemic heart disease) និងបញ្ហាបេះដូងផ្សេងទៀត យកល្អគួរញ៉ាំគ្រាប់អាល់ម៉ុនមួយក្តាប់ដៃក្នុងមួយថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
- ចង់ឲ្យសក់មានសុខភាពល្អ កុំរំលងអាហារ ៩ ប្រភេទនេះ
- អាហារល្អៗជួយបេះដូង គួរញ៉ាំជាប្រចាំ
- ទាំងនេះជាអាហារសម្រន់ល្អៗ សម្រាប់អ្នកបារម្ភរឿងលើសកូលេស្តេរ៉ូល
៤. បង្ការស្នាមជ្រីវជ្រួញ
គ្រាប់អាល់ម៉ុននមានបរិមាណ manganese ច្រើនដែលអាចជួយផលិតខូឡាជែនដែលជាប្រូតេអ៊ីនទទួលខុសត្រូវទៅលើពណ៌ស្បែក (skin tone)។ រីឯវីតាមីន E គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយប្រឆាំងសញ្ញានៃភាពចាស់បាន។
៥. ជួយដល់បាក់តេរីល្អក្នុងពោះវៀន
សំបកអាល់ម៉ុនផ្ទុក prebiotics ដែលបាក់តេរីល្អក្នុងពោះវៀនត្រូវការសម្រាប់ការលូតលាស់។ ប្រសិនជាមានអតុល្យភាពអាចបង្ករោគសញ្ញាមួយចំនួនដូចជាឈឺពោះ បញ្ហាក្លិនមាត់មិនល្អ និងពិបាករំលាយអាហារ។ បើតាមការណែនាំ គួរយញ៉ាំគ្រាប់អាល់ម៉ុនពី ៣០ទៅ៣៥គ្រាប់ក្នុងមួយថ្ងៃ។
៦. សម្រកទម្ងន់
គ្រាប់អាល់ម៉ុនមានកាបូអ៊ីដ្រាតទាប តែមានប្រូតេអ៊ីន ខ្លាញ់ល្អ និងជាតិសរសៃច្រើន។ ការសិក្សាឆ្នាំ ២០១៥បានឲ្យដឹងថាការញ៉ាំគ្រាប់អាល់ម៉ុនជាអាហារសម្រន់នៅពេលព្រឹកអាចឲ្យយើងឆ្អែតបានយូរ។ ការឆ្អែតនេះអាចជួយដល់ការសម្រកទម្ងន់បានដោយសារមិនមានអារម្មណ៍ចង់ញ៉ាំអាហារសម្រន់ផ្សេងបន្ថែម។
៧. ជួយសកម្មភាពខួរក្បាល
ការញ៉ាំគ្រាប់អាល់ម៉ុនជាប្រចាំជួយបង្កើនការចងចាំដែលនេះមកពីវីតាមីន E និងអាស៊ីតខ្លាញ់។ បន្ថែមពីនេះទៀត គ្រាប់នេះក៏ជួយពន្យារភាពចាស់របស់ខួរក្បាលដែរ។
៨. សុខភាពឆ្អឹង
គ្រាប់អាល់ម៉ុនផ្ទុកកាល់ស្យូម ម៉ាញ៉េស្យូម manganese ស្ពាន់ វីតាមីន K ប្រូតេអ៊ីន និងស័ង្កសីដែលទាំងនេះសុទ្ធល្អសម្រាប់សុខភាពឆ្អឹង។
[embed-health-tool-bmr]