backup og meta

រឿង ៣ យ៉ាងគួរចៀសវាងក្រោយញ៉ាំអាហាររួចភ្លាមៗ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 24, 2020

    រឿង ៣ យ៉ាងគួរចៀសវាងក្រោយញ៉ាំអាហាររួចភ្លាមៗ

    ក្រោយ​ពី​ញ៉ាំ​អាហារ​ហើយ​ការ​ធ្វើ​សកម្មភាព​មួយ​ចំនួន​អាច​ផ្តល់​ផល​ប៉ះពាល់​មិន​ល្អ​បាន ​ដែល​យើង​អាច​នឹង​មិន​ធ្លាប់​ដឹង​ពី​មុន​មក។ តើ​សកម្មភាព​ណា​ខ្លះ​ដែល​យើងគួរ​ចៀសវាង?

    ១. ដុស​ធ្មេញ

    ក្រោយ​ពី​ញ៉ាំ​អាហារ​សម្បូរ​ដោយ​កាបូអ៊ីដ្រាត និង​ជាតិ​ស្ករ​ដូចជា​ទឹកក្រូច នំប៉័ង និងនំ​ឃុកគីជាដើម​នោះ ​អាច​បង្ក​ឲ្យ​មាន​បាក់​តេរី​ក្នុង​មាត់ ហើយ​បាក់តេរី​ប្រភេទ​នេះ​អាច​ធ្វើ​ឲ្យ​ធ្មេញ​មាន​សភាព​ខ្សោយ។ ដូចនេះ​ការ​ដុស​ធ្មេញ​ក្រោយ​ពី​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ជួយ​បង្ការ​ការ​បង្ក​បាក់តេរី​ប្រភេទ​នេះ​ក្នុង​មាត់​បាន។ យ៉ាង​ណា​មិញ យើង​គួរ​ចៀសវាង​ដុសធ្មេញ​ក្រោយ​ពី​ញ៉ាំ​អាហារ​មាន​ជាតិ​អាស៊ីដ​ដូចជា​ស្រា​ទំពាំងបាយជូរ ឬ​ពពួក​ផ្លែក្រូច​ជា​ដើម។ ក្នុង​ករណី​នេះ យើង​អាច​ដុសធ្មេញ​ក្រោយ​ពី​ញ៉ាំ​ហើយ​៣០​នាទី​ព្រោះ​ការ​ដុសធ្មេញ​ភ្លាមៗ​អាច​ធ្វើ​ឲ្យ​ធ្មេញ​មាន​សភាព​ខ្សោយខ្លាំង។

    ២. គេង​ភ្លាមៗ

    ការ​គេង​ភ្លាមៗ​ក្រោយ​ញ៉ាំ​អាហារ​មិន​ផ្តល់​ផល​ល្អ​ដល់​រាងកាយ​ទេ​ព្រោះ​អាច​បង្ក​ឲ្យ​មាន​អាការៈក្រហាយទ្រូង ដោយសារអាស៊ីដ​ក្រពះ (Heartburn) និង​ប៉ះពាល់​ដល់​ដំណេក។ យោង​តាម​អ្នកជំនាញ​ផ្នែក​ក្រពះ​ពោះវៀន យើង​គួរ​ចូល​គេង​៣​ម៉ោង​ក្រោយ​ពី​ញ៉ាំ​អាហារ​រួម​ទាំង​អាហារ​សម្រន់​ដែរ​ព្រោះ​រាងកាយ​រំលាយ​អាហារ​បាន​ល្អ​នៅ​ពេល​យើង​អង្គុយ​ត្រង់​ខ្លួន។

    ៣. ហាត់ប្រាណ

    ការ​ហាត់ប្រាណ ឬ​មាន​សកម្មភាព​ច្រើន​​ក្រោយ​ញ៉ាំ​អាហារ​គឺ​មិន​មែន​ជា​គំនិត​ល្អ​ទេ​ព្រោះ​អាច​បង្ក​ឲ្យ​អាការៈ​ឈឺ​ពោះ ឬ​រមួល​ក្រពើ។ ដូចនេះ ប្រសិន​ជា​យើង​ញ៉ាំ​អាហារ​ច្រើន យក​ល្អ​គួរ​ចាំ​ពី​បីទៅ​បួន​ម៉ោង​មុន​នឹង​ហាត់ប្រាណ។ សម្រាប់​អាហារ​សម្រន់​វិញ យើង​អាច​ហាត់ប្រាណ​ក្រោយ​ពី​ញ៉ាំ​ពីមួយទៅ​ពីរ​ម៉ោង​។

    យ៉ាង​ណា​មិញ​ ក្រោយ​ពី​ញ៉ាំ​អាហារ​ហើយ​យើង​អាចធ្វើសកម្មភាពខ្លះបាន​ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ​ដោយ​អនុវត្ត​វិធី​ខាងក្រោម៖

    • ដើរ៖ ការ​ដើរ​យឺតៗ (ក្នុង​ល្បឿន​ប្រហែល ៤គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង) ​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​ និង​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។
    • ផឹក​ទឹក​៖ ទឹក​ជួយ​ដល់​ការ​រំលាយ​អាហារ​ដោយ​ជួយ​ដល់​អាហារ​ក្នុង​ការ​ផ្លាស់ទី​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម