backup og meta

មានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក អាហារទាំងនេះល្អខ្លាំង

មានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក អាហារទាំងនេះល្អខ្លាំង

ជំងឺ​ស្លេក​ស្លាំង​ឧស្សាហ៍​កើត​មានជាង​គេ គឺ​​ដោយ​សារ​ខ្វះ​ជាតិ​ដែក​ ជំងឺ​ស្លេក​ស្លាំង​ប្រភេទ​នេះ មិន​ជា​ធ្ងន់ធ្ងរ​ទេ។ យើង​អាច​ព្យាបាល​បាន  ដោយ​ញ៉ាំ​អាហារ​បំប៉ន និង​អាហារសម្បូរ​ជាតិ​ដែកទៅ​បាន​ហើយ។ អត្ថបទ​នេះ នឹង​ប្រាប់​ពី​អាហារ​ខ្លះៗ​សម្បូរ​ជាតិ​ដែក សក្តិសម​សម្រាប់​អ្នកមាន​ជំងឺ​ស្លេក​ស្លាំង​ប្រភេទ​នេះ។

១- ​ជាតិ​ដែក​ជា​អ្វី?

ជាតិ​ដែក ជាសារធាតុ​រ៉ែ​នៅ​ក្នុង​រាងកាយ ​ជា​ផ្នែក​មួយ​នៃ​ហេម៉ូក្លូប៊ីន (Hemoglobin) ដែល​ជា​សារធាតុ​នៅ​ក្នុង​កោសិកា​ឈាម​ក្រហម​ ​នាំ​ឈាម​មាន​អុកស៊ីហ្សែន ​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ។

ហេម៉ូក្លូប៊ីន​ មិន​អាច​បង្កើត​បាន​ទេ បើ​រាងកាយយើង​ខ្វះ​ជាតិ​ដែក​ បណ្ដាល​ឲ្យ​យើង​មាន ស្លេកស្លាំង នេះ​ឯង។ ជំងឺ​ស្លេកស្លាំងប្រភេទ​នេះ ​កើតឡើង​នៅ​ពេល​រាង​កាយ​ផលិត​ហេម៉ូក្លូប៊ីន​មិន​គ្រប់គ្រាន់ ដោយ​កង្វះ​នូវ​ជាតិ​ដែក​ វីតាមីន​សំខាន់​មួយ​ចំនួន ​និង​កត្តា​មួយចំនួន​ទៀត។ ក្នុង​ករណី​ខ្លះ យើង​​អាច​មាន​រោគ​សញ្ញា​ ដូចជា​ អស់​កម្លាំង​ ឆាប់​ខឹង​ ដង្ហើម​ខ្លី​ សន្លប់​ដោយ​គ្មាន​អុកស៊ីហ្សែន​គ្រប់​គ្រាន់​ក្នុង​ឈាម។

២- គុណ​សម្បត្តិ​នៃ​ជាតិ​ដែក

មុខងារ​សំខាន់ជាតិដែក​ គឺ​នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​កោសិកា​ពេញ​រាងកាយ និង​​ជា​ធាតុ​ផ្សំ​ចម្បង​ ដែល​ដឹក​ជញ្ជូន​អុកស៊ីហ្សែន​ពី​សួត ​ទៅ​គ្រប់​ផ្នែក​នៃ​រាងកាយ ខណៈ​ថ្លើម ​និង​សាច់ដុំ​ ​ជា​កន្លែងស្តុក​ទុក​​ជាតិ​ដែកនេះ។

ជាតិ​ដែក ​មាន​ច្រើន​នៅ​ក្នុង​អាហារ ដោយ​ចែក​ចេញ​ជា ២​ទម្រង់ ដូចជា ជាតិ​ដែក​ទម្រង់ Haem​ មាន​ផ្ទុក​នៅ​ក្នុង​សាច់​សត្វ​ ដូចជា​ ត្រី ​និង​សាច់​សុទ្ធ​ចំណែក​ជាតិ​ដែកទម្រង់ Non-haem ​ភាគ​ច្រើន​មាន​នៅ​ក្នុង​សណ្ដែក​ និង​បន្លែ​បៃតង។ រាងកាយ​ស្រូប​យក​ជាតិ​ដែក​ Haem​ ងាយ​​ជាង​ជាតិ​ដែក Non-haem។ អាហារ​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា នំ​ប៉័ង​ គ្រាប់​ធញ្ញជាតិ ​និង​ម្សៅ ​សុទ្ធ​តែ​មានផ្ទុក​​ជាតិ​ដែក។

៣- ជំងឺ​ស្លេកស្លាំង​​កង្វះ​ជាតិ​ដែក​ និង​វិធី​បង្ការ

ស្លេកស្លាំង បណ្ដាល​មក​ពីរបប​​អាហារ​គ្មាន​ជាតិ​​ដែក​គ្រប់គ្រាន់។ ជំងឺ​ស្លេកស្លាំង​ដែល​កង្វះ​ជាតិ​ដែក នឹង​អាច​ធូរ​ស្រាល ​បើ​យើងញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែកទាំងនេះ៖

– សាច់​ក្រហម ​ដូចជា​ សាច់​គោ ​ជ្រូក ​ចៀម​ បេះដូង​ ថ្លើម ​តម្រង​នោម​ ចាហួយ​ខ្មៅ(ស្រី​ពពោះ ​មិន​គួរ​ញ៉ាំ​ថ្លើម​ទេ)

– សាច់​សត្វស្លាប

– ត្រី ​ដូចជា​ ត្រី​សាឌីន ​បង្កង​ ត្រី​ប្លាធូ​​ ក្ដាម​ គ្រុំ

– ពពួកសណ្ដែក

– ស៊ុត

– ធញ្ញជាតិសេរៀល (Cereal) ដែល​មាន​ជាតិ​ដែក

– គ្រាប់​ធញ្ញជាតិ ដូចជា ​កៅឡាក់ ​សណ្ដែក​ដី ​គ្រាប់​វ៉ុលណាត់​ ល្ង ​ផ្កា​ឈូក​រ័ត្ន

– បន្លែ​ស្លឹក​ខៀវ​ចាស់​ ដូចជា ស្ពៃ​ពុយឡេង ផ្កា​ខាត់ណា​ខៀវ (Broccoli)

– ផ្លែ​ឈើ​ក្រៀម​ មាន​ទំពាំង​បាយ​ជូរ​ក្រៀម ​ប៊ើរី​ក្រៀម

– អាហារ​ផ្សេង​ទៀត​ ដូចជា​ សូកូឡា​ខ្មៅ​ តំណាប់​​ស្វាយ​ នំ​ដុត​ ម្សៅ​កាកាវ​។

ជាតិ​ដែក​នៅ​ក្នុង​សាច់ ​ងាយ​ស្រូប​ចូល​ក្នុង​រាង​កាយ​ ជាង​ជាតិ​ដែក​ក្នុង​អាហារ​​ផ្សេង​ទៀត។ ​បើយើង​​មិន​ចូល​ចិត្ត​ញ៉ាំ​សាច់​ ​ត្រូវញ៉ាំ​​ជាតិ​ដែក​ពី​អាហារផ្សេងៗ ពិសេស​​រុក្ខជាតិឲ្យបាន​ច្រើន ​ដើម្បី​អាច​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់។

អត្ថបទពាក់​ព័ន្ធ៖

  • ស្លេកស្លាំង
  • ញ៉ាំបួស តមសាច់ ប្រយ័ត្ន​កើត​ជំងឺ​ស្លេក​ស្លាំង

៤- អាហារ​មាន​ផ្ទុក​​វីតាមីន ​C

ដំណើរ​ស្រូប​ជាតិ​ដែក​ចូល​រាង​កាយ នឹង​កើន​ឡើង​នៅ​ពេល​យើង​​ញ៉ាំ​អាហារ​មាន​ជាតិ​ដែក ​អម​ជាមួយ​​អាហារ​ ឬ​ទឹក​ផ្លែឈើ​ផ្ទុក​វីតាមីន C ខណៈវីតាមីន C អាច​រក​បាន​ក្នុង​អាហារ​ដូច​ជា៖

– ទឹក​ក្រូច​ច្របាច់

– ផ្កា​ខាត់ណា​ខៀវ (Broccoli)

– ប៉េងប៉ោះ

– ផ្លែគីវី

– ត្រសក់​ស្រូវ (Melons)

– ក្រូច​ថ្លុង (Grapefruits)

– ម្រេច

– ក្រូច

– ក្រូច​ខ្វិច ឬ​ក្រូច​ចិន (Tangerines)

– ស្រ្តប៊ើរី។

 

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Diets Suitable for People with Anaemia. https://patient.info/health/diets-suitable-for-people-with-anaemia. Accessed July 31, 2017

Anemia & Iron-Rich Foods. https://my.clevelandclinic.org/health/articles/anemia-and-iron-rich-foods. Accessed July 31, 2017

Iron deficiency anemia. http://www.mayoclinic.org/diseases-conditions/iron-deficiency-anemia/manage/ptc-20266647. Accessed July 31, 2017

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំប្រៃពេកអាចប៉ះពាល់សុខភាព នេះជាវិធីកាត់បន្ថយ​អំបិល​ពីរបបអាហារ

មាន​ស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរ​បន្ថែមវីតាមីនមួយនេះ​ក្នុង​របបអាហារ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម