វីតាមីន C ជាប្រភេទវីតាមីនល្អខ្លាំងចំពោះសុខភាព ស្ទើរតែគ្រប់មុខងារក្នុងរាងកាយ។ វីតាមីន C ត្រូវគេជឿថា អាចជួយស្បែក ភ្លឺស រលោង ការពារភាពចាស់យ៉ាងមានប្រសិទ្ធភាព។ “Hello គ្រូពេទ្យ’ នឹងប្រាប់ពីទំនាក់ទំនងរវាងវីតាមីន C និងសុខភាពស្បែក។
១- ការពិតពីវីតាមីន C
វីតាមីន C អាចជួយថែរក្សាសម្រស់ និងបង្កើនចរន្តឈាមបាន ជួយបំផ្លាញអុកស៊ីហ្សែនសកម្ម និងការពារស្បែកពីភាពចាស់ ជួយបំបាត់ស្នាមអុតខ្មៅ និងពណ៌ត្នោតនៅលើស្បែក និងជួយអង់ស៊ីម Tyrosinase ដើម្បីកាត់បន្ថយការផលិតជាតិមេឡានីន។
វីតាមីន C មាននាទីជួយស្បែកប្រឆាំងរ៉ាឌីកាល់សេរី ដែលជាមូលហេតុធ្វើឲ្យស្បែកឆាប់ចាស់ និងកាន់តែខ្មៅ។ ក្រៅពីនេះ ក៏អាចជួយបង្កើនបរិមាណជាតិស្ករ Glutathione និងវីតាមីន E នៅក្នុងខ្លួនផងដែរ ដែលសារធាតុទាំងពីរនេះ ត្រូវគេស្គាល់ថា ជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ Glutathione អាចជួយឲ្យស្បែកផលិតសារធាតុ Pheomelanin ជំនួសសារធាតុ Eumelanin ហើយជាលទ្ធផល ធ្វើឲ្យស្បែកកាន់តែភ្លឺថ្លាជាងមុន។
វីតាមីន C ក៏ជួយព្យាបាលស្នាមពីរបួសបាន ឬជួយស្បែកឲ្យលូតលាស់មកវិញបន្ទាប់ពីកើតមុន មើលទៅក្មេងជាងវ័យ ទន់ និងតឹងណែន។ វាក៏មាននាទីបង្កើនការបញ្ចេញខ្លាញ់ ធ្វើឲ្យមុនលើមុខ មានទំហំតូចជាងមុន។
កង្វះវីតាមីន C អាចធ្វើឲ្យយើងងាយមានបញ្ហាស្បែក ដូចជា មានស្នាមជ្រួញលើមុខ ឡើងមុន ស្បែកងាយជាំ មានការហូរឈាម និងធ្វើឲ្យស្លាកស្នាមរបួសមិនងាយជា។
២- វីតាមីន C អាចធ្វើឲ្យស្បែកស
យើងត្រូវយល់ដឹងជាមុន ពីស្ថានភាពស្បែក និងសកម្មភាពរបស់វីតាមីន C។ រចនាសម្ព័ន្ធស្បែក មានបីស្រទាប់ គឺស្រទាប់លើ ស្រទាប់កណ្តាល និងស្រទាប់ខាងក្នុង។ Dermis ជាស្រទាប់ក្រៅបង្អស់នៃស្បែក មានបួនស្រទាប់សំខាន់ៗ បើគិតពីស្រទាប់លើគេបង្អស់ មានស្រទាប់ Horn cell layer, Granule layer, Spine layer និង Bottom layer ហើយស្រទាប់ក្រោមគេ (Bottom layer) ជាស្រទាប់ផលិតជាតិមេឡានីន (ជាតិពណ៌ស្បែក) បណ្តាលឲ្យមានកើតរង្វង់ខ្មៅលើស្បែក។ វីតាមីន C មាននាទីការពារការកកើត និងលេចឡើងរបស់ជាតិមេឡានីន។ វីតាមីន C ចាំបាច់ត្រូវជ្រាបទៅដល់ភ្នាសក្រោមបង្អស់នៃស្បែក (Epithelium) ដើម្បីទទួលបានប្រសិទ្ធភាព។
- វីតាមីន និងជាតិរ៉ែសំខាន់ៗទាំងនេះ អាចកែខៃបញ្ហាជ្រុះសក់ ជួយសក់មានសុខភាពល្អ
- ចង់ឲ្យស្បែកសតាមធម្មជាតិ សាកតិចនិកពិសេសនេះលមើល៍!
៣- វិធីសាស្ត្របញ្ចូលវីតាមីន C តាមស្បែក
– លាបវីតាមីន C ដោយផ្ទាល់ទៅលើស្បែក៖ គួរជ្រើសរើសយកផលិតផលណា មានផ្ទុកនូវពពួកវីតាមីន C មានកំហាប់ខ្ពស់ជាមួយនឹងកម្រិត pH មធ្យម ពីព្រោះកម្រិត pH ខ្ពស់ពេក អាចបណ្តាលឲ្យមានការរលាកស្បែកបាន។ ឯគុណវិបត្តិ វីតាមីន C មិនអាចជ្រាបចូលទៅក្នុងស្បែកបានល្អទេ។
– វីតាមីន C ទទួលបានពីអាហារ៖ ជាទូទៅ វីតាមីន C មាននៅក្នុងផ្លែឈើ បន្លែ ហើយក៏ជាវិធីដែលត្រូវគេប្រើប្រាស់យ៉ាងទូលំទូលាយ និងមានសុវត្ថិភាព ដើម្បីស្បែកទទួលបានសារធាតុសំខាន់មួយនេះ។ ប៉ុន្តែដើម្បីទទួលបានផលត្រូវញ៉ាំអាហារមានផ្ទុកវីតាមីន C ជាប្រចាំ និងរយៈពេលយូរ។
– ចាក់វីតាមីន C ដោយផ្ទាល់ចូលទៅក្នុងស្បែក៖ វិធីនេះ មានគ្រោះថ្នាក់ខ្លាំង ដោយសារងាយធ្វើឲ្យយើងមានប្រតិកម្ម។ បើយើងមានប្រតិកម្ម ឬពុល ដោយពពួកវីតាមីន អាចមានគ្រោះថ្នាក់ជាងការពុលសារជាតិផ្សេងៗទៅទៀត។
– ផឹកវីតាមីន C៖ ដោយសារការប្រើប្រាស់វីតាមីន C ធ្វើឲ្យងាយមានអន្តរកម្មនឹងថ្នាំផ្សេងៗទៀត ដែលមិនមែនសម្រាប់ព្យាបាលជំងឺស្បែក ហេតុនេះ ការផឹកវីតាមីន C ជាវិធីដែលងាយស្រួល និងមានប្រសិទ្ធភាពមួយ។
ទោះយ៉ាងណា មិនគួរប្រើវីតាមីន C ច្រើនពេកទេ ដោយសារអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ដូច្នេះត្រូវប្រើប្រាស់វីតាមីន C ក្នុងកម្រិតរាងកាយយើងអាចទទួលបាន និងមានប្រសិទ្ធភាពខ្ពស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]