ដោយសារស្រុកខ្មែរយើង ញ៉ាំបាយប្រចាំថ្ងៃ ដូច្នេះយើងច្បាស់ជាដឹងហើយថា ក្រោយញ៉ាំបាយរួច យើងងងុយគេងខ្លាំង ពេលខ្លះត្រូវរកកន្លែងគេងថ្ងៃបន្ដិចសិនទើបបាន។ នេះដោយសារក្នុងបាយ មានសមាសធាតុ Glycemic យ៉ាងច្រើន។ ប៉ុន្ដែ ក្រៅពីបាយ នៅមានអាហារមួយចំនួនទៀត ធ្វើឲ្យយើងងងុយគេង បើកភ្នែកសឹងមិនរួចនោះទេ ក្រោយញ៉ាំរួច។
ជាតិស្ករ ប៉ូតាស្យូម និងម៉ាញេស្យូម នៅក្នុងផ្លែចេក បានផលិត Tryptophan ចូលទៅក្នុងខួរក្បាល បណ្ដាលឲ្យយើងងងុយគេង។
អាស៊ីដ ដែលមាននៅក្នុងត្រីសាលម៉ុន ធូណា និងត្រីសម្បូរខ្លាញ់ផ្សេងទៀត ជំរុញការផលិតអ័រម៉ូន Melatonin ដែលជាអ័រម៉ូនកំណត់ការគេង។ ក្រោយញ៉ាំពពួកត្រីសម្បូរខ្លាញ់ វាជួយបន្ថយកម្រិតអ័រម៉ូនស្ត្រេសក្នុងឈាម និងធ្វើឲ្យយើងងងុយគេង។
ផ្លែឈើរី មានបរិមាណ Melatonin យ៉ាងច្រើន បើយើងញ៉ាំផ្លៃឈើរី ១ដៃ មិនអីទេ តែបើយើងផឹកទឹកផ្លែឈើរី ១កែវវិញ យើងនឹងងងុយគេងយ៉ាងខ្លាំង។
គ្រាប់ Almonds នេះ សម្បូរដោយ Tryptophan ដែលជាប្រភេទអាមីណូអាស៊ីដ ផលិតអ័រម៉ូន Melatonin។ ជាងនេះទៅទៀត គ្រាប់ Almonds ក៏សម្បូរដោយម៉ាញេស្យូម ដែលជួយសម្រួលសាច់ដុំ និងធ្វើឲ្យយើងងងុយគេង។
ក្នុងចំណោមផលិតផលប្រភេទទឹកដោះទាំងអស់ Cheesses បណ្ដាលឲ្យយើងងងុយគេងខ្លាំងជាងគេ ដោយសារវាមានបរិមាណសារធាតុកាល់ស្យូមយ៉ាងច្រើន។ ក្រៅពីកាល់ស្យូម Cheesses ក៏សម្បូរកាបូអ៊ីដ្រាត ដែលជំរុញដល់មុខងាររបស់ Tryptophan ផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕