backup og meta

ឮថាផឹកស្រាបៀរ​ច្រើន​ធ្វើឲ្យ​ដុះក្បាលពោះ ពិតអត់?

ឮថាផឹកស្រាបៀរ​ច្រើន​ធ្វើឲ្យ​ដុះក្បាលពោះ ពិតអត់?

គ្នា​យើង​ប្រ​ហែល​ជា​ធ្លាប់​ឮ​ហើយ​ថា​ការ​ផឹក​ស្រាបៀរ​អាច​ធ្វើ​ឲ្យ​យើង​ដុះ​ក្បាល​ពោះ​បាន។ ចុះ​ម៉េច​បាន​ផឹក​ស្រាបៀរ​នាំ​ឲ្យ​​យើង​​ដុះ​ក្បាល​​ពោះ​​ទៅ​​វិញ?

១- ការប្រមូលផ្តុំជាតិស្រានៅក្បាលពោះ

ច្បាប់មូលដ្ឋាននៃការឡើងទម្ងន់គឺបណ្តាលមកពីការកើនឡើងចំនួន​កាឡូរីក្នុងខ្លួនដែរ​។ នៅពេលដែលកាឡូរីក្នុងខ្លួនយើង​ច្រើនលើសតម្រូវការនោះវានឹងបំលែងទៅជាខ្លាញ់។ ខ្លាញ់ ១​ក្រាម ផ្តល់ថាមពលស្មើនឹង៩កាឡូរី ខណៈពេលដែលជាតិអាល់កុល ក្រាម មានកម្រិត​ទាបជាងបន្តិចគឺ ៧,១ កាឡូរី។ ជាធម្មតានៅពេលដែលការទទួលបានថាមពលរបស់យើងគ្រប់គ្រាន់ ឬលើសតម្រូវ​ការ នោះមជ្ឈមណ្ឌលកណ្តាលនឹងមានការរំញោចនូវអារម្មណ៍ឆ្អែតដើម្បីកាត់បន្ថយនូវការនាំចូលថាមពលបន្ថែមទៀត។ ទោះយ៉ាងណាក៏ដោយមានការសិក្សាជាច្រើនបានបង្ហាញថាការផឹក​គ្រឿងស្រវឹងមុន ឬអំឡុងពេលអាហារមិនមានឥទ្ធិពលលើបរិមាណអាហារដែលយើងបរិភោគនោះទេ ទោះបីជាមានការបង្កើននូវបរិមាណអាហារក៏ដោយ។ ការផឹកស្រាច្រើន និងមាន​កម្រិត​ខ្លាំងគឺមានជាប់ទាក់ទងនឹងការបង្កើតជាតិខ្លាញ់ច្រើនបើប្រៀបធៀបទៅនឹងការផឹកស្រា​ក្នុង​កម្រិត​ស្រាលទៅមធ្យម។

អត្ថបទពាក់ព័ន្ធ៖ 

អាហារអាចជួយឲ្យយើងទទួលបានថាមពល លើសពីនេះទៀតស្រារឹតតែអាចជួយឲ្យយើង​ទទួលបានថាមពលកាន់តែច្រើន។ មានការសិក្សាលើការពិនិត្យសិស្សចំនួន ១៧នាក់​ ទៅលើការសេពគ្រឿងស្រវឹង អាហារ និងភេសជ្ជៈថាមពល ដោយ​បានរក​ឃើញថា ១០ នាក់ក្នុងចំណោមនោះមានការកើនឡើងនូវចំណង់អាហារបន្ទាប់ពីផឹកគ្រឿនស្រវឹង។ ទោះបីជាសព្វថ្ងៃមានការប្រកែកគ្នាពីការប្រើប្រាស់ជាតិអាល់កុលក៏ដោយ ក៏ការសិក្សាបានរកឃើញថាការកើនឡើងនៃក្បាលពោះគឺបណ្តាលមកពីការផឹកភេសជ្ជៈថាមពល។ ការសេពគ្រឿងស្រវឹងអាចបង្កើននូវចំណង់ក្នុងការឆ្លើយតបទៅនឹងរំញោចចំណង់អាហារដែលអាចមានឥទ្ធិពលលើអ័រម៉ូនដែលទាក់ទងទៅនឹងការឆ្អែត និងការឃ្លាន។ ឧទាហរណ៍ជាតិអាល់កុលត្រូវបានគេរកឃើញថាអាចទប់ស្កាត់នូវឥទ្ធិពលរបស់អ័រម៉ូន Leptin ដែលជាអ័រម៉ូនទទួលខុសត្រូវលើការមានអារម្មណ៍ឆ្អែត។ អាល់កុលក៏ត្រូវបានគេរកឃើញផងដែរលើការទប់ស្កាត់នូវការបំបែកខ្លាញ់ដែលអាចបណ្តាលឲ្យមានការឡើងខ្លាញ់ ហើយធ្វើឲ្យជាតិខ្លាញ់ក្នុងរាងកាយកើនឡើងខ្ពស់ក្នុងរយៈពេលយូរ។

អាចនិយាយបែបម៉្យាងវិញទៀតបានថាការសេពគ្រឿងស្រវឹងអាចធ្វើឲ្យមានការលើសកាឡូរីក្នុងខ្លួនដែលបណ្តាលឲ្យយើងមានការញ៉ាំលើសតម្រូវការ។ គួបផ្សំនឹងការផ្ទុកនូវថាមពលខ្ពស់ក៏បណ្តាលឲ្យមានការប្រមូលផ្តុំនូវកោសិកាខ្លាញ់ឡើងច្រើនក្នុងខ្លួនដែរ។

២- ហេតុអ្វីបានជានៅក្បាលពោះ

មនុស្ស​ប្រុស​ និងមនុស្ស​ស្រីមានការចែកចាយ និងការប្រមូលផ្តុំនូវកោសិកាខ្លាញ់ក្នុងខ្លួនខុសគ្នា។ ដំបូងការប្រមូលផ្តុំនៃការផ្ទុកជាតិខ្លាញ់គឺមានភាពស្រដៀងគ្នារវាងបុរស និងស្រ្តី តែវានឹងមានការប្រែ​ប្រួល​នៅពេលពេញវ័យ។ ស្ត្រីមានជាតិខ្លាញ់ក្រោមស្បែក( subcutaneous ) ច្រើនជាងបុរស។ លើសពីនេះទៀតខ្លាញ់របស់មនុស្ស​ស្រី​ច្រើនកកកុញនៅជុំវិញគូទ និងភ្លៅ។ ឯបុរសវិញច្រើនមាននៅជុំវិញពាក់កណ្តាលខ្លួនទៅវិញ។ ដូច្នេះបានជាបុរសដែលផឹក​ជាតិអាល់កុលច្រើននឹងមានការប្រមូលផ្តុំខ្លាញ់នៅពោះ និងបង្កើតបានជា beer belly ។ ជាធម្មតាវ័យកាន់តែ​ចាស់​ក៏រួមចំណែកក្នុងការប្រមូលផ្តុំខ្លាញ់ដែរ ដោយសារតែការ​ធ្វើមេតាប៉ូលិស (metabolism) ក្នុងខ្លួនយើង​មានការថយចុះ​នៅពេលដែលអាយុកាន់តែច្រើន។ លើសពីនេះទៀត អ័រម៉ូនក្នុងខ្លួនយើង​ក៏មានការធ្លាក់ចុះដែរនៅពេលដែលយើង​មាន​វ័យ​កាន់តែចាស់។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Zelman KM, MPH, RD, LD. The Truth About Beer and Your Belly [Internet]. WebMD. [cited 2019 May 2]. Available from: https://www.webmd.com/diet/features/the-truth-about-beer-and-your-belly
How many calories are in one gram of fat, carbohydrate, or protein? | Food and Nutrition Information Center| NAL | USDA [Internet]. [cited 2019 May 2]. Available from: https://www.nal.usda.gov/fnic/how-many-calories-are-one-gram-fat-carbohydrate-or-protein
Ryu M, Kimm H, Jo J, Lee SJ, Jee SH. Association between Alcohol Intake and Abdominal Obesity among the Korean Population. Epidemiol Health [Internet]. 2010 May 19 [cited 2019 May 2];32. Available from: https://www.ncbi.nlm.nih.gov/pmc/articles/PMC2984859/
Yeomans MR. Alcohol, appetite and energy balance: is alcohol intake a risk factor for obesity? Physiol Behav. 2010 Apr 26;100(1):82–9.
Traversy G, Chaput J-P. Alcohol Consumption and Obesity: An Update. Curr Obes Rep. 2015;4(1):122–30.

កំណែ​ប្រែបច្ចុប្បន្ន

31/07/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

WHO ព្រមានពីគ្រោះថ្នាក់នៃការផឹកគ្រឿងស្រវឹង

ឆ្ងល់អត់ ម៉េចក៏ចេះតែរាក ក្រោយផឹកគ្រឿងស្រវឹង?​


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 31, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម