backup og meta

ហាត់​ប្រាណ​ពេល​ព្រឹក អាច​បន្ថយហានិភ័យកើត​ជំងឺមហារីក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 20, 2021

    ហាត់​ប្រាណ​ពេល​ព្រឹក អាច​បន្ថយហានិភ័យកើត​ជំងឺមហារីក

    ការសិក្សា​មួយ​រក​ឃើញ​ថា​អ្នក​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​មាន​ប្រ​យោជន៍​ច្រើន​ជួយ​ដល់​ការ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ល្អ​ជាង​ការ​ហាត់​ប្រាណ​នៅ​ពេល​វេលា​ផ្សេង​។

    ការសិក្សា​នេះ​បាន​លើក​ឡើង​ថា​ការ​​ហាត់ប្រាណ​នៅ​ពេលព្រឹក​ព្រលឹម ឬអាច​ចន្លោះពី​ម៉ោង៨ទៅ​ម៉ោង​១០​ព្រឹក បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើតជំងឺ​មហារីក​ច្រើនជាង​ហាត់​ប្រាណ​នៅ​ពេល​វេលា​ផ្សេង​ទៀត។

    ការ​ដឹង​រឿង​នេះ​ពិត​ជា​មាន​សារៈសំខាន់​សំរាប់​មនុស្ស​យើង ព្រោះ​ថា​អ្នក​ស្លាប់​ដោយ​សារជំងឺ​មហារី​ក​មាន​ចំនួន​ច្រើន​​នៅ​លើ​ពិភព​លោក។ ជាក់​ស្តែង​គ្រាន់តែ​នៅ​សហរដ្ឋអាមេរិក អ្នក​វិទ្យាសាស្រ្ត​ប៉ាន់​ប្រមាណ​ថានៅ​ដំណាច់​ឆ្នាំ​២០២០នេះ មនុស្សជាង​១,៨​លាន​នាក់​នឹង​រកឃើញ​ថា​មាន​ជំងឺមហារីក ហើយ​ជាង​៦០​ម៉ឺន​នាក់​ផ្សេង​ទៀត​នឹង​ស្លាប់​ដោយ​សារ​ជំងឺ​មួយនេះ។​

    រត់ហាត់ប្រាណ

    កាល​ពី​ឆ្នាំ​២០១៨ ពល​រដ្ឋ​អាមេរិក​ត្រឹម​៤៦,៧​ភាគរយ​ប៉ុណ្ណោះ​បាន​ហាត់ប្រាណ​ត្រឹម​ត្រូវ​តាម​គោលការណ៍​អប្បបរមា​ដែល​បាន​ណែ​នាំ។ ការ​ព្យាយាម​ហាត់​ប្រាណ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ប្តូរ​ម៉ោង​ពេល​បន្តិច​បន្តួច​ដូច​បាន​រកឃើញ​ក្នុង​ការ​សិក្សា​នេះ នឹងជួយ​យើង​គ្រប់​គ្នា​កាត់​បន្ថយ​ហានិភ័យកើត​​ជំងឺ​មហារីក​បាន​។

    តាម​ការណែនាំ បើ​យើង​ហាត់​ប្រាណ​ដូចជាដើរ ជិះ​កង់ ឬ​ហែល​ទឹក​ជាដើម គឺ​ប្រើ​​ត្រឹម​រយៈ​ពេល​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ក៏​បាន ឬ​ក៏​បាន​យ៉ាង​តិច​១៥០នាទី​ក្នុង​មួយ​សប្ដាហ៍ ដើម្បីបាន​សុខ​ភាព​ល្អ។​

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថា​ការ​ហាត់ប្រាណ​មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយហានិភ័យ​ជំងឺ​មហារីក​ទេ តែ​ថា​ក៏ជួយ​ធ្វើ​ឲ្យ​ប្រសើ​រនូវ​ដំណើរ​ការ​នៃការ​គេង និង​ក្រោក​ពី​គេង​បាន​ទៀង​ទាត់ ព្រោះ​ថា​ការ​រអាក់រអួល​នៃ​ដំណើរ​ការ​នៃ​ការ​គេង និង​ក្រោក​នេះ​ក៏​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រ​ឈម​នឹ​ង​ជំងឺ​មហារីក​ដែរ ហើយ​ម៉ោង​ពេល​ដែល​ល្អ​គឺ​ពេល​ព្រឹក​ល្អជាងគេ​ហើយ​សម្រាប់​ការ​ហាត់​ប្រាណ​។

    ការ​សន្និដ្ឋាន​បែប​នេះ គឺ​ឆ្លង​កាត់​ការ​សិក្សា​លើ​មនុស្ស​ចំនួន​២ ៧៩៥​នាក់ ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣ និង​បាន​រក​ឃើញ​ថា​អ្នក​ដែល​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​មាន​អត្រា​ប្រ​ឈម​ជំងឺ​មហារីក​ទាប​ជាង​អ្នក​ហាត់​ប្រាណ​នៅ​ពេល​ផ្សេង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jul 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម