២- ស្បែកជើង
“ពេលហាត់ប្រាណចាំបាច់បំផុតគឺស្បែកជើងនេះឯង មិនអាចហាត់ដោយជើងទទេ ឬស្បែកជើងផ្ទាត់ឡើយ ព្រោះវាអាចបណ្ដាលឲ្យយើងគ្រេចថ្លោះកជើង ឬប្រអប់ជើងទាំងមូលរងភាពឈឺចាប់ណាមួយ ព្រោះពេលហាត់មានក្បាច់ខ្លះត្រូវប្រើកម្លាំងបាតជើងទៅទប់។ តែបើហាត់យូហ្កាពេលខ្លះអាចអត់បាន’។ នេះជាការលើកឡើងរបស់ម្ចាស់អាជីវកម្មខ្នាតតូចល្មមខាងលើ។
៣- កាបូបសម្រាប់ដាក់សម្ភារ
ប្រសិនបើមិនចង់ចំណាយច្រើន មិនចាំបាច់ទិញក៏បានដែរ តែវាល្អសម្រាប់យើងដាក់សម្លៀកបំពាក់កន្សែងជូតញើសមកផ្លាស់ប្ដូរមុន និងក្រោយពេលហាត់ប្រាណរួច ហើយវាក៏មិនធ្វើឲ្យរញ៉េរញ៉ៃជាមួយកាបូបដាក់កុំព្យូទ័រ កាបូបធ្វើការដទៃទៀត។ ពេលសម្ភារៈយើងមានសណ្ដាប់ធ្នាប់ ធ្វើឲ្យអ្នកហាត់មានអារម្មណ៍ស្រស់ថ្លា និងមិនខ្ជិលក្នុងការមកហាត់។ នេះជាការបញ្ជាក់របស់គ្រូបង្វឹក ស៊ីណាន ដែលមានបទពិសោធផ្នែកនេះជាង ៧ ឆ្នាំ។