ហាត់ប្រាណជាវិធីល្អ ជួយសុខភាពរឹងមាំ ពង្រឹងរាងកាយអាចប្រឆាំងពីវីរុសពីខាងក្រៅបាន។ ប៉ុន្តែអំឡុងពេលនេះ ដោយសារការរាតត្បារវីរុសកូវីដ ១៩ គ្នាយើងគួរសម្ងំនៅផ្ទះ បើមិនចាំបាច់ កុំចេញទៅក្រៅអ្វី។ ប៉ុន្តែទោះនៅផ្ទះ ក៏អាចហាត់ប្រាណបានដែរ ហើយមិនតានតឹង ស៊ាំញ៉ាំដូចចេញទៅក្រៅផង។ ខាងក្រោមនេះ ជាគុណប្រយោជន៍ពីការហាត់ប្រាណនៅផ្ទះ គ្នាយើងគួរដឹង។
១- ហាត់ប្រាណនៅផ្ទះ
ខណៈដែលហាត់ប្រាណនៅក្លិបមានគុណប្រយោជន៍ច្រើន គ្នាយើងមួយចំនួន នៅតែអាចរកហេតុផលជាក់លាក់សម្រាប់លើកទឹកចិត្តខ្លួនឯង ចាប់ផ្តើមហាត់ប្រាណនៅផ្ទះដូចគ្នា។ ហាត់ប្រាណនៅផ្ទះ យើងអាចជ្រើសរើសវិធីហាត់បែបងាយៗ ស័ក្ដិសមពេលវេលាយើងមាន ក៏ជាគុណប្រយោជន៍មួយដែរ។
យោងតាមការស្រាវជ្រាវរបស់គេហទំព័រសុខភាព Virtual Health Partners ការហាត់ប្រាណនៅផ្ទះ អាចជួយឲ្យយើងរស់បានយូរជាងធម្មតា ហើយមានហេតុផល និងគុណប្រយោជន៍ច្រើន ពេលខ្លះច្រើនជាងហាត់ប្រាណនៅខាងក្រៅទៅទៀត។
អត្ថបទពាក់ព័ន្ធ៖
- រត់ហាត់ប្រាណរាល់ថ្ងៃ តិចអត់ដឹងអាថ៌កំបាំងទាំងនេះ
- សកម្មភាពងាយៗមានប្រយោជន៍ដល់សុខភាព សម្រាប់អ្នកមិនមានពេលទៅហាត់ប្រាណ
២- ហេតុផលគួរហាត់ប្រាណនៅផ្ទះ
– អាចគេចផុតពីវីរុសកូវីដ ១៩
– អាចស្លៀកសម្លៀកបំពាក់តាមចិត្តចង់
– មិនចាំបាច់ឧបករណ៍ហាត់ច្រើនពេក
– អាចហាត់គ្រប់ពេលតាមចិត្តយើងចង់
– អាចសន្សំប្រាក់ មិនបាច់ចំណាយលើសម្ភារហាត់ប្រាណផ្សេងៗ។
អត្ថបទពាក់ព័ន្ធ៖
- នេះហើយលំហាត់ប្រាណ ជួយឲ្យឆ្អឹងកាន់តែល្អ មិនងាយពុកឆ្អឹងផ្ដេសផ្ដាស
- ហាត់ប្រាណបែបណាទើបកូលេស្តេរ៉ុលថយចុះ?
៣- ស្វែងរកវិធីហាត់ប្រាណងាយៗស័ក្ដិសមនឹងយើង
គ្នាយើងមួយចំនួនធ្លាប់លើកឡើង ពីបញ្ហាហាត់ប្រាណនៅផ្ទះ ដោយភាគច្រើន អះអាងមិនដឹងហាត់យ៉ាងម៉េច ឬមានការពិបាកជាដើម។ ប៉ុន្តែត្រូវចាំថា នេះជាសម័យបច្ចេកវិទ្យា ក្នុងនោះកម្មវិធីទូរសព្ទវៃឆ្លាតជាច្រើន សុទ្ធតែមានបង្រៀនពីវិធីហាត់ប្រាណខ្លួនឯង។ លើសពីនេះ តាមរយៈបណ្តាញសង្គម ដូចជា Facebook និង Youtube ជាដើមនោះ ជាកន្លែងប្រមូលផ្តុំព័ត៌មានច្រើន អាចឲ្យយើងងាយស្វែងរកវិធីហាត់ប្រាណបានយ៉ាងងាយ។
[embed-health-tool-heart-rate]