backup og meta

ហាត់ប្រាណទាំងមានអាការៈឈឺចាប់លើរាងកាយល្អ ឬអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 16, 2021

    ហាត់ប្រាណទាំងមានអាការៈឈឺចាប់លើរាងកាយល្អ ឬអត់?

    អ្នក​ណា​ក៏​ដូច​អ្នក​ណា ក្រោយ​ពេល​ហាត់​ប្រាណ​ហើយ រាងកាយ​យើង​ច្បាស់​ជា​ឈឺ​ចុក​ចាប់ ពិសេស​នោះ​គឺ​សាច់​ដុំ​តែ​ម្ដង ព្រោះ​ប្រើ​វា​ខ្លាំង​អំឡុង​ពេល​ហាត់​ប្រាណ ឬ​លេង​កីឡា។ អាការៈ​ឈឺ​ចាប់​លើ​រាងកាយ​ក្រោយ​លេង​កីឡា ឬ​ហាត់​ប្រាណ មិន​បង្ក​ជា​បញ្ហា​ធំ​ដុំ​គួរ​ឲ្យ​បារម្ភ​ទេ ប៉ុន្តែ បើ​យើង​ប្រឹង​ហាត់​ប្រាណ​ទាំង​ឈឺ​ខ្លួន​បែប​នេះ​វា​ល្អ​ដល់​រាងកាយ និង​សុខភាពឬអត់?

    តាម​ពិត​ទៅ អាការៈ​ឈឺ​ចាប់​លើ​រាងកាយ​ជា​រឿយ​ៗ តែង​តែ​កើត​មាន​ឡើង​ក្រោយ​ពេល​យើង​ហាត់​ប្រាណ ឬ​លេង​កីឡា ប៉ុន្តែ​យើង​នៅ​តែ​អាច​បន្ត​ហាត់​ប្រាណ ឬ​ធ្វើ​សកម្មភាព​រាងកាយ​បាន​ធម្មតា។ យ៉ាង​ណា​មិញ យើង​ក៏​ត្រូវ​ចេះ​សង្កេត​មើល​ស្ថានភាព​រាងកាយ​យើង​ដែរ ព្រោះ​កាល​ណា​បើ​យើង​ឈឺ​លើ​រាងកាយ ហើយ​ខំ​ប្រឹង​ហាត់​ប្រាណ ឬ​លេង​កីឡា​ខ្លាំង​ពេក ក៏​វា​អាច​បង្ក​ឲ្យ​មាន​របួស​សាច់ដុំ ឬ​កើត​ជា​ជំងឺ​រលាក​សន្លាក់​ក៏​ថា​បាន។

  • ​បើ​យើង​ស្ពឹក​សាច់ដុំ​តិចៗ៖ ក្នុង​ករណី​យើង​គ្រាន់​តែ​ស្ពឹក​សាច់​ដុំ​តិច​តួច យើង​គួរ​បន្ត​ហាត់​ប្រាណ​បែប Cardio ឬ​ក្បាច់​ពត់​ខ្លួន​ស្រាល ដើម្បី​សម្រួល​ដល់​បញ្ហា​ស្ពឹក​សាច់​ដុំ។ ម៉្យាង​វិញ​ទៀត​វា​ក៏​ជួយ​ដល់​លំហូរ​ឈាម​ក្នុង​រាងកាយ​យើង​បាន​ផង​ដែរ។
  • ​បើ​យើង​ឈឺ​លើ​រាងកាយ៖ ពេល​ដែល​យើង​ឈឺ​ចាប់​លើ​រាងកាយ យើង​អាច​សម្រាក​មួយ​ថ្ងៃ ឬ​ពីរ​សិន ឬ​បើ​មិន​ចង់​អត់​ហាត់​ប្រាណ យើង​អាច​ដើរ ឬ​ហាត់​ប្រាណ​ក្បាច់​ពត់​ខ្លួន​ណា​ស្រាលៗ ចៀស​វាង​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​សាច់​ដុំ និង​រាងកាយ។
  • ​បើ​យើង​ឈឺ​ចាប់​ខ្លាំង៖ ក្នុង​ករណី​យើង​ឈឺ​ចាប់​លើ​រាងកាយ​ខ្លាំង រហូត​ពិបាក​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដូច​ជា លើក​ដៃ ឬ​ដើរ​។ល។ យើង​គួរ​សម្រាក​រហូត​អាការៈ​ធូរស្រាល​ទៅ​វិញ​សិន សឹម​បន្ត​ហាត់​ប្រាណ ឬ​លេង​កីឡា ប៉ុន្តែ​មិន​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ពេក​នោះ​ទេ។
  • តិចនិក​ដោះ​ស្រាយ​អាការៈ​ឈឺ​ចាប់​លើ​រាងកាយ

    ១. ម៉ាស្សា​អាច​នាំ​យក​ឈាម​ទៅ​សាច់​ដុំ​ដែល​ឈឺ​ចាប់​ដើម្បី​សម្រួល​អាការៈ​ឈឺ​ចុក​ចាប់ តែ​បើ​ធ្វើ​ជ្រុល​វា​អាច​បណ្ដាល​ឲ្យ​យើង​ឈឺ​សាច់​ដុំ​កាន់​តែ​ធ្ងន់​ដូច​គ្នា។ បន្ថែម​ពី​លើ​នេះ យើង​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។​

    ២. យើង​ក៏​អាច​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដោយ​គ្មាន​វេជ្ជបញ្ជា​បាន ប៉ុន្តែ​យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​មាន​ផល​រំខាន។

    ៣. ដើម្បី​បំបាត់​អាការៈ​ឈឺ​ចាប់​លើ​រាងកាយ យើង​ក៏​អាច​សម្រួល​អាការៈ​ដោយ​ការ​ស្អំ​ទឹកកក ឬ​ទឹក​ក្ដៅ ឬ​មួយ​ត្រាំ​ទឹក​កក ឬ​ទឹក​ក្ដៅ​ក៏​បាន។​

    អាការៈ​ឈឺ​ចាប់​លើ​រាងកាយ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម