ការហាត់ប្រាណខ្លាំងៗ ហើយពេលខ្លះប្រើពេលយូរ ក្នុងករណីខ្លះអាចបង្កឱ្យកើតមានបញ្ហាមួយចំនួនដូចជា ចង្វាក់បេះដូងលោតខ្លាំង ឬលោតខុសប្រក្រតី មិនដូចចង្វាក់បេះដូងធម្មតា អ្នកដែលធ្លាប់បានជួបប្រទះបញ្ហានេះ រាប់ទាំងអត្តពលិក និងអ្នកហាត់កីឡាខ្លាំងៗផង។ ដូចនេះបានជាមានការចោទសួរថាតើការហាត់ប្រាណយូរម៉ោង និងខ្លាំងៗ ប៉ះពាល់ដល់បេះដូងឬទេ? ឆ្លើយតបនឹងសំនួរនេះ លទ្ធផលស្រាវជ្រាវរបស់វេជ្ជបណ្ឌិតព្យាបាលជំងឺបេះដូងនៃប្រទេសអូស្រ្តាលី រួមជាមួយការស្រាវជ្រាវលើប្រទេសផ្សេងៗទៀត បានបង្ហាញលទ្ធផលដូចខាងក្រោម៖
លោក Andre La Gerche វេជ្ជបណ្ឌិតអូស្រ្តាលី និងជាគ្រូពេទ្យព្យាបាលទាក់ទងជំងឺបេះដូង នៃសាកលវិទ្យាល័យ Melbourne បានលើកឡើងដោយផ្អែកលើការសិក្សាថា នៅពេលដែលបេះដូងស្ថិតក្នុងស្ថានភាពអត់ធន់ និងធ្វើការសម្រាប់ការហាត់ប្រាណក្នុងរយៈពេលយូរ សរីរាង្គនេះនឹងលាតសន្ធឹងទំហំធំជាងមុន និងច្របាច់ឈាមច្រើនជាងមុន។ កត្តានេះហើយ ដែលមានក្នុងករណីខ្លះធ្វើឲ្យជាលិកាបេះដូងមានសភាពក្រាស់ ហើយអាចមានស្នាមហើម ឬដានផ្នត់តិចតួច ដោយសារទំហំរីករបស់វា តែយ៉ាងណាមិញ វាពុំមានបង្កជាបញ្ហាធ្ងន់ធ្ងរនោះឡើយ។
អត្ថបទពាក់ព័ន្ធ៖
ដោយឡែកនៅក្នុងការសិក្សាមួយផ្សេងទៀត នៅឯប្រទេសស៊ុយអែត ដែលធ្វើការសិក្សារនៅចន្លោះពីឆ្នាំ១៩៨៩ រហូតដល់ ឆ្នាំ១៩៩៨ និងធ្វើការបោះពុម្ភផ្សាយក្នុងឆ្នាំ២០១៣ បានសិក្សាលើក្រុមកីឡាករជិះស្គីកាត់ប្រទេសក្នុងចំងាយផ្លូវ៩០គីឡូម៉ែត្រ គេបានរកឃើញថា ចង្វាក់បេះដូងអ្នកទាំងនោះបានលោតខុសប្រក្រតីពិតមែន ពិសេសទៅលើក្រុមកីឡាករបុរសៗ ដែលជិះស្គីក្នុងរយៈពេលលឿន។ ទោះជាឃើញលទ្ធផលដូចនេះ ក្រុមអ្នកជំនាញពុំទាន់អាចបង្ហាញជាផ្លូវការថា លំហាត់ប្រាណខ្លាំង និងយូរដូចករណីខាងលើនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដល់បេះដូងនោះទេ។
អត្ថបទពាក់ព័ន្ធ៖
- Congestive Heart Failure (ខ្សោយបេះដូង)
- ឮរហូតពាក្យ “កូលេស្តេរ៉ូល” ជាអ្វីឲ្យប្រាកដ ម៉េចបានពាក់ព័ន្ធជាមួយបេះដូង?
- អាហារសំខាន់ៗ ដែលបេះដូងត្រូវការ តិចថាអត់ដឹង
តែដោយឡែក ក្រុមអ្នកជំនាញពាក់ព័ន្ធនឹងបញ្ហាខាងលើ ក៏បានលើកឡើងដោយយោងតាមទិន្នន័យសិក្សាជាច្រើនមកប្រៀបធៀបថា ករណីដែលការធ្វើលំហាត់ប្រាណយូរ និងខ្លាំងជាច្រើន ភាគច្រើនគេពុំឃើញមានជួបបញ្ហាបេះដូងនោះឡើយ ដរាបណាពុំមាននូវអាការៈចង្វាក់បេះដូងលោតខុសប្រក្រតី ពោលគឺនៅតែអាចធ្វើលំហាត់ប្រាណពង្រីក និងអភិវឌ្ឍសមត្ថភាពបានធម្មតា សមស្របតាមរាងកាយ។ ករណីសិក្សាទាំងនោះ គឺបានផ្តោតទៅលើអ្នកហាត់កីឡាក្នុងរយៈពេលយូរ និងកម្រិតធ្ងន់ៗ ដូចជាអ្នករត់ម៉ារ៉ាតុង អ្នកធ្វើសកម្មភាពកីឡាត្រូវការពេលយូរៗជាដើម គឺបានរកឃើញថាពុំដែលមានអត្រាស្លាប់ដោយសារបញ្ហាហានិភ័យបេះដូងនោះឡើយ។
អត្ថបទពាក់ព័ន្ធ៖
- អាហារសំខាន់ៗ ដែលបេះដូងត្រូវការ តិចថាអត់ដឹង
- ខ្លាញ់ត្រី ជួយការពារបេះដូងពីខ្យល់ពុល
- ចូលគេងមិនទៀងទាត់ ប្រយ័ត្នកើតជំងឺបេះដូង
ជាមួយគ្នានោះ ក្រុមគ្រូពេទ្យបេះដូងនៅតែលើកចិត្តឱ្យមនុស្សគ្រប់គ្នាធ្វើលំហាត់ប្រាណ អភិវឌ្ឍសមត្ថភាពរាងកាយ ព្រោះដោយសារតែប្រយោជន៍របស់ការហាត់ប្រាណបានជួយឱ្យសរសៃឈាមទាក់ទងនឹងបេះដូងខ្លាំង បត់បែនបានល្អ ព្រមទាំងជួយបន្ថយសម្ពាធឈាម កម្រិតជាតិស្ករក្នុងឈាម ក៏ដូចជាបំបាត់ភាពធាត់។ ជាមួយគ្នានេះគ្រូពេទ្យក៏នៅតែណែនាំឱ្យធ្វើលំហាត់ប្រាណក្នុងកម្រិតមួយដែលរាងកាយអាចទទួលយកបាន ឬស័ក្តិសមនឹងសមត្ថភាពរាងកាយ៕
[embed-health-tool-heart-rate]