backup og meta

នេះជាមូលហេតុ គួរឆ្លៀតលើកទម្ងន់យ៉ាងហោច ២ដង/សប្ដាហ៍

គ្នាយើង​ខ្លះ ប្រហែល​គិតថា ការ​ហាត់ប្រាណ​លើកទម្ងន់ គឺដើម្បី​បាន​រាងស្អាត សាច់ដុំ​កង់ៗ និងធំៗ ហើយ​វា​ជា​ការហាត់ប្រាណ​របស់​អ្នកស្រលាញ់​រាងស្អាត​ប៉ុណ្ណោះ។ តែ​តាម​អ្នកជំនាញ​អង់គ្លេស បញ្ជាក់​ថា មនុស្ស​ពេញវ័យ ចាប់ពី​អាយុ ២០-៥៥​ឆ្នាំ បើចង់បាន​សុខភាព​ល្អ គួរ​ហាត់ប្រាណ​លើក​ទម្ងន់ ២ដង/សប្ដាហ៍។

នេះជាមូលហេតុ គួរឆ្លៀតលើកទម្ងន់យ៉ាងហោច ២ដង/សប្ដាហ៍

ប្រធាន​សមាគម Physical Activity Guidelines នៅ​ចក្រភព​អង់គ្លេស បញ្ជាក់​ថា ការហាត់ប្រាណ​លើក​ទម្ងន់ ២​ដង/សប្ដាហ៍ ជួយឲ្យ​រាងស្អាត រឹងមាំ មិន​ងាយ​ចាស់ ការពារ​ការ​ធ្លាក់ចុះ​សាច់ដុំ និង​ឆ្អឹង។ ចំណែក​ការហាត់ប្រាណ ត្រូវ​ធ្វើ​ដដែលៗ ឬ​បន្ដ​រហូត​ដល់​សាច់ដុំ​អស់​ថាមពល​ជាបណ្ដោះ​អាសន្ន ហើយ​ចាំឈប់​សម្រាក។

អ្នកជំនាញ បញ្ជាក់​ថា ការហាត់ប្រាណ ជួយ​កាត់​បន្ថយ​ហានិភ័យ នៃ​ការ​ដួល និង​របួសភ្លាមៗ ក្នុង​ចំណោម​មនុស្ស​ចាស់។ ជាងនេះ​ទៅ​ទៀត ការហាត់ប្រាណ ជួយ​កាត់​បន្ថយ​ហានិភ័យ និង​ជំងឺ​នានា និង​ជួយ​ឲ្យ​សុខភាព​ផ្លូវចិត្ត​កាន់តែ​ប្រសើរ។ សមាគម​ផ្នែក​ហាត់ប្រាណ បន្ថែម​ថា តាមរយៈ​ការ​ហាត់ប្រាណ​សកម្ម វា​ជួយ​កាត់បន្ថយ​ការ​ធ្លាក់ចុះ​សាច់ដុំ និង​ឆ្អឹង និង​ជួយឲ្យ​អាយុ​វែង។

អត្ថបទពាក់ព័ន្ធ៖ លើកទម្ងន់ ជួយបេះដូង ជាងការហាត់ប្រាណបែបផ្សេងច្រើនណាស់

សម្រាប់​មនុស្ស​ចាស់ អាយុ ៦០​ឆ្នាំឡើង អ្នកជំនាញ ណែនាំ​ឲ្យ​ហាត់​ប្រាណ​ធម្មតា ដូចជា ដើរ រាំ ឬ​រត់តិចៗ ដើម្បី​រក្សា​ភាព​រឹងមាំ តុល្យភាព ភាព​រស់រវើក និង​មាន​សុខភាប​ល្អ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

គណនា BMI

health-tool-icon

ឆ្នាំ

តើលោកអ្នកចង់ដឹង​ពីវិធីព្យាបាលការសម្រកទម្ងន់ដែរ ឬទេ?

តើអ្នកធ្លាប់ដឹងពីវិធីព្យាបាល GIP និង GLP-1 ទេ?

* នេះ​ជា​ការ​ព្យា​បាល​ថ្មីដែល​​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជួយ​សម្រក​ទម្ងន់ និង​ព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២។

រក្សា​ការ​តាមដាន និងសម្រក​ទម្ងន់៖ ទទួលបាន​ព័ត៌​មាន​ថ្មី​ពី​គ្រូពេទ្យ​ជំនាញ លើ​ការ​ព្យា​បាល​ការសម្រក​ទម្ងន់ និងការផ្តល់ជំនួយដោយផ្ទាល់​ក្នុង​ប្រអប់​សារ​របស់​អ្នក។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://timesofindia.indiatimes.com/life-style/health-fitness/fitness/healthy-adults-should-lift-weight-twice-a-week-says-new-uk-exercise-guidelines/articleshow/71125913.cms

កំណែ​ប្រែបច្ចុប្បន្ន

19/09/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍ ៤ចំណុច​ គួរបង្កើតទម្លាប់ហាត់ប្រាណពេលព្រឹក

លំហាត់ប្រាណ ៣ប្រភេទអាចជួយឲ្យបេះដូងមានសុខភាពល្អ


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ 19/09/2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម