ឈាមសត្វដែលពេញនិយមយកមកធ្វើអាហារ មាន ឈាមជ្រូក ឈាមមាន់ ឈាមទា ជាដើម។ ឈាមសត្វអាចយកធ្វើអាហារបានក៏ពិតមែន តែក៏មានហានិភ័យចំពោះសុខភាពយើងដែរ ប្រសិនបើឈាមនោះមានផ្ទុកមេរោគ ឬចម្អិនមិនបានឆ្អិនល្អ។លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ពន្យល់ថា “ឈាមជាបណ្តុំផ្ទុកមេរោគជាច្រើនប្រភេទ ដូច្នេះហើយកាលណាយើងមានជំងឺអីមួយ នោះគ្រូពេទ្យតម្រូវឲ្យធ្វើតេស្តឈាមដើម្បីរកមេរោគទាំងនោះ”។
[embed-health-tool-bmi]