backup og meta

អ្នកវិទ្យាសាស្រ្តរកឃើញអង់ទីករប្រឆាំង COVID-19 លើអ្នកឆ្លងជំងឺ SARS កាលពី១៧ឆ្នាំមុន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 19, 2020

    អ្នកវិទ្យាសាស្រ្តរកឃើញអង់ទីករប្រឆាំង COVID-19 លើអ្នកឆ្លងជំងឺ SARS កាលពី១៧ឆ្នាំមុន

    ការ​ធ្វើ​តេស្ដ​ឈាម​ទៅ​លើ​អ្នកជំងឺ​ដែល​ឆ្លងវីរុស​ SARS កាល​ពី​ឆ្នាំ​២០០៣ បាន​បង្ហាញ​ថា​ក្នុង​រាងកាយ​អ្នកទាំង​នោះ​មាន​ផ្ទុក​អង់ទីករ​​ដែល​អាច​ទប់ស្កាត់​វីរុស SARS-CoV-2 ​ឬ COVID-19 មិន​ឲ្យ​ចូល​ក្នុង​កោសិកាបាន​។

    យោង​តាម​ការ​សិក្សា​ថ្មី​របស់​ក្រុមហ៊ុន Biotech បាន​លើក​ឡើង​ថា​អ្នក​ដែល​ឆ្លង​វីរុស SARS កាល​ពី​១៧​ឆ្នាំ​មុន​អាច​ជួយ​អ្នកវិទ្យាសាស្ត្រ​ក្នុង​ការ​ស្វែងរក​វិធី​ព្យាបាល​​ COVID-19 ព្រោះ​អ្នក​ជំងឺ​មាន​អង់ទីករ​ដែល​អាច​ប្រឆាំង​នឹង​វីរុស​នេះបាន។

    អង់ទីករ​នេះ​បាន​មក​ពី​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ​ទៅ​នឹង​វីរុស​ SARS ដែល​អ្នក​វិទ្យាសាស្ត្រ​ហៅ​អង់ទីករ​នេះ​ថា S309។ អង់ទីករ​នេះ​មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុង​ការ​កម្ចាត់​សំបក​របស់​វីរុស SARS- CoV-2 ​​ដែលផ្នែកសំបកនេះ​អាច​ជួយឲ្យ​វីរុស​ចូល​ទៅ​ក្នុង​កោសិកាអ្នកជំងឺ​បាន​។​ ដោយការ​សិក្សា​នេះ​ធ្វើ​ឡើង​តែក្នុង​មន្ទីរពិសោធន៍ ( lab dishes)នៅឡើយ ដូចនេះ​​ត្រូវការ​សិក្សា​បន្ថែម​ទៀត​ដើម្បី​ដឹង​ថា​តើ​អង់ទីករ​នេះ​ពិត​ជា​អាច​ប្រឆាំង​នឹង​វីរុស COVID-19​ បាន​ឬ​យ៉ាង​ណា។ 

    អត្ថបទពាក់ព័ន្ធ៖

    ក្រុមអ្នកស្រាវជ្រាវក៏​រំពឹង​ថា​ការ​ព្យាបាល​សាកល្បង​ទៅ​លើ​ថ្នាំ​ពីរ​ប្រភេទ​ដែល​ត្រូវ​បង្កើតឡើង​​តាម​គំរូ​អង់ទីករ S309 នឹង​ចាប់ផ្ដើម​នៅ​រដូវក្ដៅ​នេះ ដោយ​មាន​ការ​សហការ​ពី​ក្រុមហ៊ុន GlaxoSmithKline

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 19, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម