backup og meta

អាចមកពីមូលហេតុទាំងនេះ ទើបមានករណីរត់ចេញពីមណ្ឌលចត្តាឡីស័ក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 04, 2020

    អាចមកពីមូលហេតុទាំងនេះ ទើបមានករណីរត់ចេញពីមណ្ឌលចត្តាឡីស័ក

    រូបភាព៖ ដើមរាំង

    ​រសៀល​ថ្ងៃទី ៣ សីហានេះ មាន​ករណី​បុរស​២នាក់​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក នៅ​ខេត្ត​ព្រែវែង ហើយ​អាជ្ញាធរ​បាន​រក​ឃើញ​វិញ​នៅ​យប់​ថ្ងៃ​ដដែល។ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​បុរស​ទាំ​ង២​ខាង​លើ រត់​ចេញ​ពី​មណ្ឌល​ធ្វើ​ចត្តាឡីស័កនៅ មណ្ឌល​ចត្តា​ឡីស័ក កម្រិត២ នៅ​វិទ្យាល័យ ហ៊ុន សែន កំពង់លាវ ទៅ​ផ្ទះ​នោះ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា សមត្ថកិច្ច​នៅ​មិនទាន់​បាន​សាក​សួរ​លម្អិត​នៅ​ឡើយ ដោយ​ហេតុ​ថា ពេល​រក​ឃើញ​បុរស​ទាំង​២​នាក់​នោះ​យប់​ពេក ហើយ​សមត្ថកិច្ច​នឹង​សួរ​នាំ​នៅ​ថ្ងៃ​នេះ។

    នេះ​ជា​លើកទី២​ហើយ ដែល​មាន​ករណី​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក បន្ទាប់​ពី​មាន​ស្ត្រី​ម្នាក់​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​ភ្នំពេញ ទៅ​ដល់​ខេត្ត​កំពង់ចាម តើ​អ្វី​ទៅ​ជា​មូលហេតុ​នាំ​ឲ្យ​អ្នក​ទាំង​នោះ រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក?

    ឆ្លើយនឹងសំណួរបស់ពិធីករ BTV ខាងលើ លោក​ជំទាវ​ថា តាម​ពិត​ទៅ​យើង​កំពុង​តែ​សាកសួរ​ពី​មូលហេតុ​ច្បាស់​លាស់ នៃ​ករណី​រត់​គេច​នីមួយៗ ដូចជា​ស្ត្រីខ្មែរ-អាមេរិក​កាំង​ឈ្មោះ Vira Rose រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក ដោយសារតែទី១ លទ្ធផល​តេស្ត​អវិជ្ជមាន ទី២ ចង់​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ ទី៣ ចិត្ត​មិន​ចង់​នៅ​មណ្ឌល​ចត្តាឡីស័ក។ តែ​ទោះ​យ៉ាង​ណា លោក​ជំទា​វថា ករណី​ទាំង​អស់​នេះ ជា​ការ​មិន​គោរព​ទៅ​តាម​វិធានការ​សុខភិបាល ហើយ​ក៏​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​យល់​ដឹង​របស់​សាមី​ខ្លួន​ ដែល​មិន​យល់​ច្បាស់​ពី​តម្រូវការ​នៃ​ការ​ធ្វើ​ចត្តាឡីស័ក។

    ចំពោះ​កត្តា​មួយ​ទៀត គឺផ្លូវ​ចិត្ត ដែល​អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​លើក​ឡើង​ដែរថា បញ្ហា COVID-19 នេះ​មាន​ការ​ប៉ះពាល់​លើ​បញ្ហា​ផ្លូវចិត្ត​បុគ្គល ដែល​មាន​គ្រប់​សណ្ឋាន មាន​ទាំង​អ្នក​ជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល សុខភាព​ផ្លូវចិត្ត​សម្រាប់​អ្នក​ធ្វើ​ចត្តាឡីស័ក​ចំនួន ១៤ថ្ងៃ ហើយ​ក៏​មាន​ជះ​ឥទ្ធិពល​សុខភាព​ផ្លូវចិត្ត​ទៅ​ដល់​ប្រជាពលរដ្ឋ​ទូទៅ និង​គ្រូពេទ្យ។

    ឯការ​ស្នាក់​នៅ​មណ្ឌល​ចត្តាឡីស័ក លោក​ជំទាវ​អះអាង​ថា រដ្ឋាភិបាល ក៏​ដូចជា​អាជ្ញាធរ​មូលដ្ឋាន​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ខ្លាំង​ណាស់ ដោយ​ចាត់​ចែង​រៀបចំ​ឲ្យ​មាន​កន្លែង​ត្រឹមត្រូវ ហើយ​ក៏​មាន​ការ​ផ្តល់​នូវ​ម្ហូបអាហារ ៣ពេល/ថ្ងៃ ដោយ​មិន​មាន​ការ​បង់​ប្រាក់​នោះ​ទេ លើក​លែង​តែ​បុគ្គល​នោះ​ចង់​ទៅ​ស្នាក់​នៅ​សណ្ឋាគារ។

    ចំពោះ​ការ​លើក​ឡើង​ដែរ​ថា ការ​យាម​កាម​នៅ​មណ្ឌល​ចត្តាឡីស័ក​មាន​ភាព​ធូរលុង ទើប​បាន​ជា​មាន​ករណី​រត់​គេច​បែប​នេះ លោក​ជំទាវ​ថា ការងារ​គ្រប់​គ្រង​អ្នក​ធ្វើ​ចត្តាឡីស័ក​នេះ​គឺ​ជា​ការ​អន្តរវិស័យ មិន​មែន​ជា​បន្ទុក​របស់​ផ្នែក​ខាង​ណាមួយ​នោះ​ទេ ដោយ​មាន​ការ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ក្នុង​នោះ​លោក​ជំទាវ​ថា ក្រុម​ការងារ​បាន​ចាត់​ចែង​ឲ្យ​មាន​ការ​យាម​កាម​ហើយ ប៉ុន្តែ​ការ​រត់​ចេញ​នេះ កាល​ណា​បុគ្គល​មាន​បំណង​រត់​ចេញ​ហើយ នឹង​រក​វិធី​ក្នុង​ការ​រត់​ចេញ​ឲ្យ​បាន​មិន​ខាន។ តែ​ទោះ​ជា​បែប​នេះ​ក្តី លោក​ជំទាវ​ក៏​បាន​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​បង្កើន​យាម​កាម​ឲ្យ​តឹង​រឹង​បន្ថែម​ទៀត ដើម្បី​ចៀស​វាង​នូវ​ការ​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម