ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្ដីប្រកាសនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២០ នេះ ស្ដីពីជូនដំណឹងពីការអនុញ្ញាតឲ្យបើកដំណើរការរោងភាពយន្ត និងរោងសម្ដែងសិល្បៈឡើងវិញនៅទូទាំងប្រទេស ចាប់ពីខែសីហានេះ តែត្រូវដាក់ពាក្យស្នើសុំទៅក្រសួង និងអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។
សូមជម្រាបថា ក្រសួងបានប្រកាសឲ្យផ្អាកអាជីវកម្មរោងភាពយន្តនានា កាលពីខែ មីនា កន្លងទៅ ដោយសារតែវិបត្តិជំងឺ COVID-19 អស់រយៈពេលជាង ៤ខែកន្លងមកនេះ។
[embed-health-tool-bmi]