backup og meta

ពាក់តែ​របាំងមុខ អាចការពារវីរុស COVID-19 បានទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 30, 2020

    ពាក់តែ​របាំងមុខ អាចការពារវីរុស COVID-19 បានទេ?

    ដូច​ដែល​យើង​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា​ក្នុង​អំឡុង​ពេល​ផ្ទុះការ​​រាល​ដាល​ជំងឺ COVID-19 ការ​ពាក់​ម៉ាស​គឺ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ការ​ពារ​ការ​ឆ្លង​រាល​ដាល​ជំងឺ​មួយ​នេះ។ ប៉ុន្តែ​ពេល​ថ្មីៗ​នេះ ក៏​មាន​ការ​ពេញ​និយម​ប្រើ​របាំង​ការពារ​មុខ​ដើម្បី​ការ​ពារ​ការ​ឆ្លង​ ឬចម្លង​វីរុស​នេះ​ដែរ។

    បើ​យើង​ប្រើ​តែ​របាំង​ការពារ ហើយ​មិន​ពាក់​ម៉ាស តើ​មាន​ប្រសិទ្ធភាព​ការពារ​វីរុស COVID-19 ទេ? ចម្លើយ​យ៉ាង​ខ្លី​​ គឺ​មិន​មាន​ប្រ​សិទ្ធភាព​ទាំង​ស្រុង​នោះទេ។ អ្នក​ជំនាញ​ថា​ការ​ពាក់​របាំង​ការពារ​មុខ​គឺ​មិន​អាច​ការ​ពារការ​ឆ្លង ឬ​ចម្លង​​វីរុស​ COVID-19 បាន​ទាំង​ស្រុង​នោះទេ ដោយ​ថា​តំណក់​ទឹក​ដែល​មាន​ទំហំតូចៗ​មួយ​ចំនួន​នៅ​តែ​អាច​ជ្រៀតចូល​ទៅ​ក្នុង​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម​យើង​បាន​ដដែល។

    មជ្ឈមណ្ឌល​ Riken របស់ ជប៉ុន​បាន​សិក្សា​ឃើញ​ថា​ការ​ពាក់​របាំង​ការ​ពារ​មុខ​ពិត​ជា​មាន​ផាសុក​ភាព​ជាង​ពាក់ម៉ាស​ពិត​មែន តែ​មិន​អាច​ការ​ពារ​យើង​បាន​ទាំង​ស្រុក​ទេ ពោល​គឺ​ថា​តំណក់ទឹក​មាត់មាន​ទំហំ​តូចៗ​មែន​ទែន ដែលមួយ​ចំនួន​នៅ​តែអាច​ទៅ​ដល់​យើង​បាន​។

    មួយ​វិញ​ទៀត គឺ​កាន់​តែ​គ្រោះ​ថ្នាក់​ទៅ​ទៀត​នៅ​ពេល​នរណា​ម្នាក់​មាន​ផ្ទុក​វីរុស​ COVID-19 មិនទាន់​ចេញ​រោគ​សញ្ញា ហើយ​ពាក់​តែរ​បាំងមុខ មិន​ពាក់​ម៉ាស​បន្ថែម ដើរ​ចេញ​ក្រៅ ហើយទាក់ទង​ជាមួយ​អ្នក​ផ្សេង​ទៀត។ ដូច​ដែល​បាន​និយាយ​ខាង​លើ អ៊ីចឹង ព្រោះ​ថា​របាំង​ការ​ពារ​មុខ​នេះ​មិន​អាច​ទប់​តំណក់​ទឹក​តូចៗ​ខ្ទាត​ចេញពី​មាត់​មនុស្ស​ម្នាក់​ចេញ​មក​ខាង​ក្រៅ​បាន​ទេ។

    ដូច​នេះ​ហើយ គ្មាន​អ្វី​​ត្រូវ​ប្រកែក​ទេ​ថា​ ការ​ពាក់​ម៉ាស​ពិតជា​ធ្វើ​ឲ្យ​យើង​មិន​ស្រួល​ចិត្ត​មែន តែ​ពិតជា​អាច​ការ​ពារ​យើង​ប្រឆាំង​នឹង​វីរុស COVID-19 បាន។​ បើ​អ៊ីចឹង​បើ​យើង​ពាក់​របាំង​ការ​ពារមុខ កុំ​ភ្លេច​ពាក់​ម៉ាក​ការ​ពារ​ជាមួយ​គ្នា​ផង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Sep 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម