ការសិក្សាថ្មីមួយរបស់ប្រទេសអូស្រ្តាលីបានរកឃើញថាវីរុស COVID-19 អាចរស់នៅលើអេក្រង់ទូរសព្ទ និងក្រដាសប្រាក់បានរហូតដល់ទៅជិត៣០ថ្ងៃ ហើយថាវីរុសនេះអាចរស់បានយូរនៅក្នុងសីតុណ្ហភាពត្រជាក់។
ការសិក្សាថ្មីមួយរបស់ប្រទេសអូស្រ្តាលីបានរកឃើញថាវីរុស COVID-19 អាចរស់នៅលើអេក្រង់ទូរសព្ទ និងក្រដាសប្រាក់បានរហូតដល់ទៅជិត៣០ថ្ងៃ ហើយថាវីរុសនេះអាចរស់បានយូរនៅក្នុងសីតុណ្ហភាពត្រជាក់។

វិបសាយសុខភាព Healthshots បានចុះផ្សាយកាលពីថ្ងៃទី១២ ខែតុលា ថា ទីភ្នាក់ងារផ្នែកវិទ្យាសាស្រ្តជាតិអូស្រ្តាលី បានសិក្សាឃើញថាក្នុងសីតុណ្ហភាព២០ អង្សាសេ វីរុស COVID-19 អាចរស់នៅលើអេក្រង់ទូរសព្ទ ឬក្រដាសប្រាក់ធ្វើពីប្លាស្ទិករហូតដល់២៨ថ្ងៃ ខណៈវីរុសផ្ដាសាយ Influenza A អាចរស់បានត្រឹម១៧ថ្ងៃប៉ុណ្ណោះ។ ដោយសារតែ ហេតុនេះហើយ ទើបក្រុមអ្នកស្រាវជ្រាវចាត់ទុកថាការរស់នៅបានយូរលើរបស់ទាំងនេះ នឹងធ្វើឲ្យវីរុសនេះកាត់តែងាយចម្លងពីម្នាក់ទៅម្នាក់ និងបានណែនាំឲ្យមានការលាងសម្អាតដៃឲ្យបានត្រឹមត្រូវ រួមទាំងរបស់របរដែលអាចមានផ្ទុកវីរុសនេះដូចគ្នា។
ការសិក្សាខាងលើបានធ្វើការសិក្សានៅសីតុណ្ហភាព២០អង្សាសេ ៣០ អង្សាសេ និង ៤០អង្សាសេ ហើយថាវីរុស COVID-19 អាចរស់នៅបានកាន់តែយូរនៅក្នុងសីតុណ្ហភាពកាន់តែត្រជាក់។ មួយវិញទៀត វីរុស COVID-19 ក៏អាចរស់នៅលើអេក្រង់ទូរសព្ទ និងក្រដាសប្រាក់ធ្វើពីប្លាស្ទិក បានយូរជាងក្រណាត់គ្រើមៗ ឬក្រណាត់ធ្វើពីកប្បាសផងដែរ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.healthshots.com/health-news/covid-19-virus-can-survive-on-banknotes-and-phone-screens-for-28-days-australian-study/
កំណែប្រែបច្ចុប្បន្ន
13/10/2020
អត្ថបទដោយ ទូច សុខា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ