backup og meta

មនុស្សជាង ១០០ នាក់រួមដំណើរតាមយន្តហោះនឹងអ្នកផ្ទុក COVID-19 ២ នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 07, 2020

    មនុស្សជាង ១០០ នាក់រួមដំណើរតាមយន្តហោះនឹងអ្នកផ្ទុក COVID-19 ២ នាក់

    ក្រសួង​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា មាន​អ្នក​ឆ្លង COVID-19 ២ ករណី​ទៀត​ហើយ ដែល​សុទ្ធ​សឹង​ជា​បរទេស ហើយ​ក៏​មាន​អ្នក​ជា​សះស្បើយ ២ នាក់​បន្ថែម​ទៀត​ដូច​គ្នា។

    សម្រាប់​អ្នក​ឆ្លង​ថ្មី​នៅ​ថ្ងៃនេះ​គឺជា​បុរស​ទាំងអស់ ១ នាក់​ជនជាតិ​ឥណ្ឌា​អាយុ ៣៣ ឆ្នាំ ស្នាក់​នៅ​សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ឯ ១ នាក់​ទៀត​ជា​ជនជាតិ​បាគីស្ថាន​អាយុ ៣៥ ឆ្នាំ​ស្នាក់​នៅ​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​ឥណ្ឌា ដោយ​ឆ្លងកាត់​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​បន្ត​ជើង​ហោះហើរ​នៅ​កូរ៉េ​ខាងត្បូង រួច​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ ០៥ វិច្ឆិកា ឆ្នាំ ២០២០។

    ចំណែក​អ្នក​ដំណើរ​តាម​ជើងហោះហើរ ១០៥ នាក់​ទៀត​ក្រសួង​ក៏បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត ហើយ​លទ្ធផលគឺអវិជ្ជមាន​ទាំងអស់ និង​បន្ត​ឲ្យ​ធ្វើ​ចត្តាឡីស័ក​តាម​មណ្ឌល​។

    ចំពោះ​អ្នក​ជា​សះស្បើយ​វិញ​មាន​ស្ត្រី​ខ្មែរ​អាយុ ៣២ ឆ្នាំ​ស្នាក់​នៅ​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ និង​បុរស​ជនជាតិ​ខ្មែរ​អាយុ ២៣ ឆ្នាំ ស្នាក់នៅ​ស្រុក​បាកាន ខេត្ត​ពោធិសាត់ អ្នក​ទាំង ២ បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បន្ទាប់ពី​តេស្ត​អវិជ្ជមាន COVID-19 ២ ដង។

    សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៩៤ នាក់ (ស្ត្រី៦០នាក់ និង​បុរស ២៣៤ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៨៨ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៦ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ៤ និង​ស្ត្រី ២ នាក់។

    COVID-19 COVID-19 COVID-19

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម